free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 26, 2017

ភ្ញាក់ផ្អើលមិនខាន ពេលបានឃើញឈុត តំណាងជាតិរបស់កម្ពុជា ក្នុងការប្រកួត Miss Earth!

ភ្នំពេញ៖ ប្រិយមិត្ត ទស្សនិកជនជាច្រើននាក់  កំពុងរង់ចាំតាមដានទស្សនាការប្រកួតកម្មវិធីលំដាប់ពិភពលោក Miss Earth ២០១៧ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលមានការចូលរួមពីប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជា យើងផងដែរ។
លើសពីនេះ​ អ្នកគាំទ្រ រឹតតែចង់ដឹងថាកញ្ញា អែម គុណថង ដែលជាបេក្ខភាពតំណាង​ឲ្យ​កម្ពុជា ចូល​រួម​ប្រកួត​​បវរកញ្ញាឯក​ផែនដី​ឆ្នាំ ២០១៧ នៅហ្វីលីពីន នឹងគ្រងឈុតតំណាងជាតិបែបណា? 
ជាក់ស្ដែងមុននេះ ក៏មានការបែកធ្លាយ ពេញបណ្ដាញសង្គម ជាមួយឈុត តំណាងជាតិរបស់កម្ពុជា ក្នុងការប្រកួតបវរកញ្ញា ផែនដី Miss Earth ។
ចំពោះប្រិយមិត្តប្រាកដជាភ្ញាក់ផ្អើលមិនខាន ពេលបានឃើញឈុត ដ៏ប្រណីតដែលមានឈ្មោះថា «នាងឧសភី» ឬ«ម្ចាស់ក្សត្រី គោព្រៃ» នឹងជាឈុតប្រពៃណីជាតិផ្លូវការ របស់ បវរកញ្ញាផែនដីកម្ពុជា គ្រងសម្រាប់ការប្រកួតបវរកញ្ញា Miss Earth ២០១៧ ។
ចំពោះ ឈុតតំណាងជាតិដ៏ស្រស់ស្អាតនេះ ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់ ពីក្រុម ឡាឈូក ក្នុងអត្តន័យចង់ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ ។
គួររំលឹកដែរថា ការប្រកួតកម្មវិធី Miss Earth ២០១៧ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ នៅឯប្រទេសហ្វីលីពីន៕
ប្រភព៖ Miss cambodia beauty pageant
ចុះប្រិយមិត្តដទៃទៀត គិតថា តើឈុតនេះអាចក្លាយជាឈុតដ៏ស្អាតបំផុតប្រចាំ កម្មវិធីបវរកញ្ញាផែនដីដែររឺទេ?

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages