free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 26, 2017

ព័តមានថ្មី លោក កឹម សុខា ​ត្រូវ​បាន​ដោះលែងអោយមានសេរីភាពហើយនៅរសៀលថ្ងៃទី២៦នេះ



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ម្រាម​ដៃ​ជ្រលក់​ទឹក​ខ្មៅ​បង្ហាញ ក្រោយ​លោក​ចេញ​ពី​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​មណ្ឌល​ក្នុង​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៧។ RFA/Rann Samnang

មន្ត្រី​សង្គម​ស៊ីវិល​សង្ឃឹមថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​បក្ស​មួយ​ចំនួន​ទៀត អាច​នឹង​ត្រូវ​បាន ដោះលែង រួច​ពី​ការ​ឃុំ​ឃាំង ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​សប្ដាហ៍​ក្រោយ។
ការ​លើក​ឡើង​នេះ ដោយសារ​លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សម រង្ស៊ី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី២៥ តុលា។ អ្នកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលា សង្ឃឹមថា ការ​ដោះលែង​នេះ ជា​សញ្ញា​ល្អ​សម្រាប់​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អំពី​ការ​ស្នើ​បន្ធូរបន្ថយ និង​លើកលែងទោស ដល់​ទណ្ឌិត​សម្រាប់​ឱកាស​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះខែ ឆ្នាំ​២០១៧​នេះ។ ក្នុង​កិច្ចពិភាក្សា​នោះ នឹង​មាន​ការចូលរួម​របស់​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ពិនិត្យ​បញ្ជី​ស្នើ​សុំ​បន្ធូរបន្ថយ និង​លើកលែងទោស គណៈកម្មការ​ក្រសួងមហាផ្ទៃ ចំនួន​៤​មណ្ឌល​អប់រំ​កែប្រែ និង​គណៈកម្មការ​រាជធានី​ខេត្ត ចំនួន ១៩​ពន្ធនាគារ។
រៀងរាល់​ឆ្នាំ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស ទណ្ឌិត ៣​ដង ក្នុង​មួយ​ឆ្នាំ រួមមាន ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យអុំទូក និង​បុណ្យ​វិសាខបូជា៕

ប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងបានជួបសំណេះសំណាលជាមួយលោកកឹម សុខា







កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages