free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Sunday, October 22, 2017

ជីវប្រវត្តិពិតរបស់ ហ៊ុន សែន៖ ឃាតករ កញ្ជះយួន បន្លំខ្លួនធ្វើជាទេវតា



Image result for hun sen history in 1979



ជីវប្រវត្តិពិតរបស់ ហ៊ុន សែន៖ ឃាតករ កញ្ជះយួន បន្លំខ្លួនធ្វើជាទេវតា
......................
និយាយត្រឹមពីឆ្នាំ១៩៧០មក ហ៊ុន សែន កាលនោះមានឈ្មោះថា ហ៊ុន បូណាល់។ ហ៊ុន បូណាល់ បានបោះបង់ការសិក្សាដែលទើបចប់ថ្នាក់បឋមដើម្បីរត់ចូលព្រៃទៅតស៊ូជាមួយពួកខ្មែរក្រហម រួមដៃជាមួយពួកយួនកុម្មុយនីស្ត បង្កសង្គ្រាមជាមួយខ្មែរ នាំទ័ពយៀកកុងចូលស្រុក ឲ្យអាមេរិកទំលាក់គ្រាប់បែបសំលាប់ខ្មែរថែមទៀត។ ក្រោយមក ហ៊ុន ប៉ូណាល់ ត្រូវបានប៉ុលពតដំឡើងឋានៈជាមេបញ្ជាការរងនៃកងវរសេនាធំលេខ២១ប្រចាំតំបន់មេមត់ ដែលមាន ហេង សំរិន ជាមេកងពល។ បងប្អូនសាកគិតទៅមើល តើអាចមានជនណាម្នាក់ឡើងឋានៈបានទេប្រសិនបើមិនមានស្នាដៃចេះកាប់សំលាប់ ឬមិនមានចរឹតព្រៃផ្សៃនាសម័យប៉ុលពត?
និយាយពី ហ៊ុន បូណាល់ បន្ត។ ក្រោយពីបានដំឡើងតំណែងនៅកងវរសេនាធំលេខ២១ មក ហ៊ុន បូណាល់ គឺមានភាពល្បីល្បាញជាងគេខាងចាប់មនុស្សស្រីរំលោភ ដុតសាលារៀន និងសំលាប់សិស្សានុស្្សគ្មានប្រណី ហើយក៏ល្បីខាងដុតផ្ទះប្រជាពលរដ្ឋ និងលួចប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋថែមទៀត។ នេះបើតាមការលើកឡើងរបស់លោក Rohrabacher សមាជិកសភាពអាមេរិក នៅក្នុង Resolution 533/10 October 1998 របស់លោកផ្អែកតាមរបាយការណ៍ Medecins sans Frontieres នៅឥណ្ឌូចិនឆ្នាំ១៩៨៤។
ចំពោះរឿងស្រីញីវិញ យើងអាចជឿបានថា ហ៊ុន បូណាល់ ពិតជាដូច្នោះមែន ព្រោះកុំថាឡើយសម័យប៉ុលពត ឬសម័យសង្គ្រាម ដែលជាសម័យគ្មានច្បាប់ទំលាប់ សូម្បីតែពេលបានកាន់អំណាចក្រោយយួនបន្តុបពីឆ្នាំ១៩៧៩មក ហ៊ុន បូណាល់ ក៏មានស្រីច្រើនរាប់មិនអស់ដែរដោយបាន ពង្រាយកូនចោលជាច្រើនដូចសត្វតិរច្ឆានថែមទៀត និងស៊ីសូម្បីតែប្រពន្ធគេក៏មិនលើកលែងដែរ។
នៅឆ្នាំ១៩៧៧ បន្ទាប់ពីល្បីល្បាញខាងប្រព្រឹត្តបទល្មើសច្រើននៅក្នុងទឹកដីខ្លួនកាប់កាប់ ខាងអង្គការលើបានកោះហៅ ហ៊ុន បូណាល់ មករៀនសូត្រនៅខេត្ត។ ពេលបានទទួលដំណឹងថាអង្គការកោះហៅ មករៀនសូត្រ ហ៊ុន ប៉ូណាល់ និង ហេង សំរិន ក៏ដាក់មេផាយទៅស្រុកយួនបាត់ទៅ។ បងប្អូនជនរួមឈាមសាកគិតទៅមើល ប្រសិនបើ ហ៊ុន
បូណាល់ មិនងប់ងល់នឹងអំណាចបុណ្យស័ក្កិជាមួយរបបកាប់សំលាប់នេះ ហើយពិតជាមានមនសិការជាតិមែននោះ ហេតុអ្វី ហ៊ុន បូណាល់ នៅបម្រើរបបនេះបានជាង២ឆ្នាំ ទើបភ្ញាក់ខ្លួនរត់ចូលទៅយួន? តើនេះមិនមែនដោយសារតែខ្លួនប្រព្រឹត្តអាក្រក់ខ្លាំងពេក មានទោសត្រូវអង្គការក៉ហៅទៅរៀនសូត្រទេឬទើបរត់ចោល?
និយាយពីពេលចូលទៅដល់ស្រុកយួន ហ៊ុន បូណាល់ បានប្តូរឈ្មោះ ជាឈ្មោះ យួនថា ម៉ៃ ភុក ( Mai Phúc) ភ្លាម ហើយយួនចាប់ដាក់គុកពីបទចូលទឹកដីយួនខុសច្បាប់។ ក្រោយមកបានលោក ប៉ែន សុវណ្ណ មកធានាឲ្យចូលក្នុងក្រុមរំដោះរបស់លោកដើម្បីបានជាកម្លាំង។ ម៉ៃ ភុក ក៏បានរួចខ្លួន និងធ្វើជាកូនចៅលោក ប៉ែន សុវណ្ណ បន្តមក។
ជាសច្ចភាព ហ៊ុន បូណាល់ និង ហេង សំរិន អត់មានរត់ទៅយួនដោយសារទឹកចិត្តស្នេហាជាតិស្អីទេ តែដោយសាររឿងអង្គការលើកោះហៅមករៀនសូត្រប៉ុណ្ណោះ។ បងប្អូនអាចដឹងហើយថា ពាក្យថា«កោះហៅមករៀនសូត្រ» សម័យខ្មែរក្រហមគឺ«សំលាប់ចោល»។
លុះពេលយួនចូលឈ្លានពានស្រុកខ្មែរ ឆ្នាំ១៩៧៩ យួនបានបន្តុបលោក ប៉ែន សុវណ្ណ ឲ្យដឹកនាំ តែដោយសារលោក ប៉ែន សុវណ្ណ មិនព្រមអនុវត្តតាមផែនការណ៍យួនរឿងបញ្ហា «ក៥, សារាចរណ៍ទទួលយកយួនខុសច្បាប់ឲ្យមករស់នៅស្រុកខ្មែរ និងកិច្ចព្រមព្រៀងព្រំដែននានា» លោកត្រូវបានយួនចាប់ទៅដាក់គុកនៅកោះត្រឡាច ដោយមាន ហ៊ុន បូណាល់ ជាអ្នកមកចូលរួមចាប់រូបលោក និងចោទរូបលោកថាក្បត់វៀតណាមថែមទៀត។ ក្រោយមកយួនក៏លើកបន្តុបលោក ចាន់ ស៊ី តែត្រូវ ហ៊ុន បូណាល់ចោទថាក្បត់វៀតណាមទៀត រួច ហ៊ុន បូណាល់ ក៏រួមដៃជាមួយយួនចាប់លោក ចាន់ ស៊ី ទៅសំលាប់ចោលបាត់ទៅ។


បន្ទាប់ពីនេះ យួនបានសំលឹងឃើញថា មានតែ ម៉ៃ ភុក ទេដែលជាឆ្កែដ៏ល្អសម្រាប់ដឹកនាំនៅកម្ពុជាសម្រាប់បម្រើប្រយោជន៍យួន និងបន្លំភ្នែកអន្តរជាតិចំពោះការឈ្លានពានរបស់ខ្លួន។ យួន ក៏លើកបន្តុប ម៉ៃ ភុក ហើយចាប់ពីពេលនោះមក ម៉ៃ ភុក ឬ ហ៊ុន បូណាល់ ក៏ប្តូរឈ្មោះមកជា ហ៊ុន សែន និងក្រាញអំណាចគ្រប់វិធីថោកទាបរហូតដល់សព្វថ្ងៃនេះ។
ប្រភពពីខ្មែរសុវភូមិ

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages