free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 23, 2017

មនុស្សចង្រៃ ខៀវ សុភ័គ ៖ ហ្វេ​ស​ប៊ុ​ក​ដែល​ប្រមាថ​ក្សត្រ​ខ្មែរ ជា​បក្សពួក សម រ​ង្ស៊ី

ភ្នំពេញ ៖ បន្ទាប់ពីផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «សមាគម​វៀតណាម​នៅ​កម្ពុជា» បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមដែល​ជា​ជនជាតិ​ខ្មែរ ក្ដៅស្លឹកត្រចៀក និងអំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ នៅ​ថ្ងៃទី២៣ តុលា ២០១៧នេះ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាង​ប្រាប់​វិទ្យុ​ក្នុងស្រុកមួយថា ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ជា​អ្នក​រស់នៅ​ក្រៅប្រទេស មាន​សញ្ជាតិ​២ ហើយ​ជា​បក្សពួក​ជាមួយ​លោក​សម រ​ង្ស៊ី​ ។
អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ខៀវ សុភ័គ​ បញ្ជាក់​ថា ក្រសួង​មិន​មាន​សមត្ថកិច្ច​ចាត់ការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​ទេ​ ។ ​បើតាម​ការ​បញ្ជាក់បន្ថែម​ពី​លោក​ខៀវ សុភ័គ ជាសំឡេងថា….
ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​របស់​ក្រសួងមហាផ្ទៃ សមាគម​វៀតណាម​នៅ​កម្ពុជា​នេះ គ្មាន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ទេ ។ ហើយ​ម្ចាស់​ទំព័រ​នេះ ក៏​មិន​រស់នៅ​ស្រុក​ខ្មែរ​ដែរ ​។ ដូច្នេះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​ក្រសួង ក្នុង​ការ​ចាត់វិធានការ ។ យ៉ាងណា​ក៏​ដោយ លោក ខៀវ សុភ័គ អះអាង​ថា ក្រសួង​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ចាត់ការ​ចំពោះ​រាល់​ការ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ ។

មហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន បាន​ប្រតិកម្ម​ចំពោះ​ការ​ប្រមាថ​លើ​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ដូច្នេះ ហើយ​ពួក​គេ​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់វិធានការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា មួយ​នេះ​ ។
គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​បង្កើត​តាំងពី​ចុងឆ្នាំ​២០១៤ បាន​វាយប្រហារ និង​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ ។ កាលពីដើម​ខែមីនា ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ បាន​ប្រកាស​ហាម​មិន​ឲ្យ​ហៅ​វៀតណាម​ណាមួយ​ថា យួន​ដាច់ខាត បើ​ហៅ ឬ​ជេរ ដាច់ខាត​ត្រូវ​ចាប់​ដាក់គុក ទោះ​ស្តេច នរោត្តម សីហ​មុនី ក៏​ដោយ​ ។
ជាមួយគ្នានេះដែរសមាគម​សហព័ន្ធ​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា ធ្លាប់​បាន​ចេញ​មុខ​មក​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​ខ្លួន ដោយ​ថា សមាគម​មិន​ដែល​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ឡើយ​។ សមាគម​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ផ្លូវច្បាប់ ចំពោះ​ជន​ក្លែងបន្លំ​ហ្វេ​ស​ប៊ុ​ក​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សមាគម និង​ជា​ការ​ញុះញង់​មួយ​មិន​អាច​ទទួលយក​បាន​។ សមាគម​សហព័ន្ធ​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា អះអាង​ថា ជា​និច្ចកាល​តែងតែ​គោរព​ព្រះមហាក្សត្រ ក៏​ដូច​ជា​អនុវត្ត​គោរព​តាម​ច្បាប់​កម្ពុជា​ ៕

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages