
យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំបុណ្យអុំទូកខេត្តបានឲ្យដឹងថា ទូកទាំង មានទូកចែវបុរស១៤ទូក , ទូកចែវនារី១ទូក, ទូកអុំបុរសខ្នាតវែង១ទូក, ទូកអុំនារីខ្នាតវែង១ទូក និងទូកខ្នាតអន្តរជាតិចំនួន១២ទូក, គឺបានកើនឡើងចំនួន៨ទូក ច្រើនជាងឆ្នាំ២០១៦ ដែលមានតែ២១ទូក ។ ចំណែកកីឡាករដែលត្រូវប្រកួតមានចំនួន១០៤១នាក់ ស្រី៩៩នាក់, និងកីឡាករបម្រុងថែមទៀត ។ ទូកទាំង២៩ទូកនោះមាន ទូកមកពី ស្រុកបរិបូរណ៌ចំនួន៣ទូក ជាប្រភេទទូកចែវបុរស ទូកមកពីស្រុករលាប្អៀរមានចំនួន៤ទូក ជាប្រភេទទូកអុំបុរសខ្នាតអន្តរជាតិ ទូកមកពីស្រុកកំពង់ត្រឡាចមាន៨ទូក ក្នុងនោះទូកអុំបុរសខ្នាតអន្តរជាតិមាន៤ទូក, ទូកអុំបុរសខ្នាតវែង១ទូក, ទូកអុំនារីខ្នាតវែង១ទូក, និងទូកចែវបុរសចំនួន២ទូក ទូកមកពីស្រុកកំពង់លែងមាន១ទូក ជាទូកចែវបុរស ទូកមកពីក្រុងកំពង់ឆ្នាំងមាន១ទូក ជាទូកចែវបុរស និងទូកមកពីស្រុកជលគីរីមានចំនួន១២ទូក ក្នុងនោះមានទូកចែវនារី១ទូក, ទូកចែវបុរស៧ទូក និងទូកខ្នាតអន្តរជាតិមានចំនួន៤ទូក ។
សូមបញ្ជាក់ដែរថា នៅប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមាន ទូកនៅតាមបណ្តាស្រុកមួយចំនួន បានទម្លាក់ចូលទឹកជាបណ្តើរហើយ ដូចជា ទូកឈ្មោះសម្តេចចៅហ្វាវាំងគង់, ទូកឈ្មោះ ទួលពិស្រីជ័យសូរវង្សកំពង់ព្រះ ទូកឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ រួមនិងទូកមួយចំនួនទៀត ។ ដោយឡែកទូកឈ្មោះ កំពង់លែងសែនជ័យបារមីពោធិអណ្តែត របស់ស្រុកកំពង់លែង ទើបនឹងទម្លាក់នៅព្រឹកថ្ងៃទី២០ ខែតុលា ម្សិលម៉ិញនេះ ចំណែកទូកឈ្មោះ ទេពធីតាសែនជ័យបារមីមានរិទ្ឋរបស់ក្រុងកំពង់ឆ្នាំង នឹងធ្វើពិធីទម្លាក់ទឹកនៅព្រឹកថ្ងៃទី២១ ខែតុលានេះដែរ ៕



No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/