free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 17, 2017

ព្រោះតែ​ភ្លើង​ប្រចណ្ឌ​អតីត​ស្វាមី​បាញ់​សម្លាប់​អ្នក​នាង សាន ស្រឡៃ


ដោយ ៖ សហការី   
ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង ២៣:១៨   (16-10-2017 23:18)
រាជធានី​ភ្នំពេញ ៖ បើ​យោង​តាម​សម្ដី​ក្រុម​គ្រួសារ​អ្នក​នាង សាន ស្រី​ឡៃ បាន​ឲ្យ​ដឹង​ថា​ឃាតក​ដែល​បាញ់​សម្លាប់​អ្នក​នាង សាន ស្រី​ឡៃ គឺជា​ស្វាមី​របស់​អ្នក​នាង​ដែល​មានមុខ​ងារ​ជា​មន្ត្រី​គយ​នៅ​ខេត្តព្រៃវែង ហើយ​លែងលះ​គ្នា​មិន​ទាន់​ដាច់ស្រេច​ក្រោយ​ពេល​អ្នក​នាង​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ និង​ការ​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​២ ព្រោះ​បុរស​ជា​ប្ដី​មិន​ព្រម​លែងលះ ដោយ​ឲ្យ​យ​អ្នក​នាង​ឈប់​ពី​វិស័យ​សិល្បៈ​ជា​ច្រើន​លើក ដោយ​បុរស​ជា​ប្ដី​ប្រចណ្ឌ​ពេល​ដែល​ឃើញ​អ្នក​នាង​ថត​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុស​ៗ​ដទៃ​ទៀត រហូត​បុរស​ជា​ប្ដី​បាន​តាម​បាញ់​សម្លាប់​អ្នក​នាង សាន ស្រី​ឡៃ ហើយ​បាញ់​សម្លាប់​ខ្លួនឯង​នៅ​កន្លែង​កើតហេតុ​។ អ្វី​ដែល​គួរ​ឲ្យ​សោកសង្រេង​នោះ​គឺ​ក្មេង​ប្រុស​២​នាក់​ដែល​ជា​កូនបង្កើត​អ្នក​នាង សាន ស្រី​ឡៃ និង​បុរស​ជា​ប្ដី ដែល​ទើប​មាន​អាយុ​៨​ឆ្នាំ និង​៦​ឆ្នាំ​ត្រូវ​កំព្រា​ឪពុក​ម្ដាយ​គួរ​ឲ្យ​អាសូរ​។
គួរ​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ អ្នក​នាង សាន ស្រី​ឡៃ អតីត​បេក្ខភាព The Voice Cambodia នៅ​រដូវ​កាល​ទី​២ ត្រូវ​អតីត​ស្វាមី​របស់​នាង​បាញ់​ចំនួន​៣​គ្រាប់​ពេល​នាង​កំពុង​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក កែ​សម្ផស្ស​ឈ្មោះ វ៉ា​យ​តាឡុ​ង​ហ្គោ ស្ថិត​នៅ​ផ្លូវ​៣៦០ កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន រាជា​ធានី​ភ្នំពេញ ក្រោយមក​ទើប​បុរស​ជា​ប្ដី​បាញ់​សម្លាប់​ខ្លួនឯង​ត្រង់​សៀតផ្កា​ខាងស្តាំ​សម្លាប់​ខ្លួន​តាម​ក្រោយ​។ យោង​តាម​ឃ្លី​ប​វី​ដេ​អូ សុវត្ថិភាព​របស់​គ្លីនិក​កែ​សម្ផស្ស​បាន​បង្ហាញ​ថា បុរស​ជា​អតីត​ស្វាមី​បាន​បាញ់​មួយ​គ្រាប់ ត្រូវ​ខ្នង​ធ្វើ​ឲ្យ​ដួល​តែ​ម្តង រួច​ហើយ​បាញ់​ថែម​២​គ្រាប់​ទៀត ត្រូវ​ក និង​សៀតផ្កា ក្រោយមក​ទើប​បាញ់​ខ្លួនឯង ត្រង់​សៀតផ្កា​ខាងស្តាំ ហើយ​ដួល​នៅ​ក្បែរ​សាកសព​នាង​តែ​ម្តង​។
មន្ត្រី​នគរបាល​បាន​អះអាង​ថា អាវុធ​ដែល​ប្រើ​សម្រាប់​បាញ់ប្រហារ​អតីត​ភរិយា និង​បាញ់​ខ្លួនឯង​នេះ ម៉ាក រ៉ូ​ឡូ អត្តសញ្ញាណ​របស់​ជន​ដៃដល់ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ខ្លួន​ជន មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ មាន​ប័ណ្ណ​សម្គាល់​មន្ដ្រីរាជការ និង​មាន​ប័ណ្ណបើកបរ ព្រមទាំង​លុយ និង​សម្ភារ​មួយ​ចំនួន​ទៀត​។ ក្រោយ​កើតហេតុ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​វត្ត​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សែន​សុខ ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ ចំណែក​សាកសព​ខ្មាន់កាំភ្លើង​ដែល​ជា​ប្តី ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ឯ​ស្រុក​កំណើត ខេត្តព្រៃវែង​៕




Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages