free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 17, 2017

មុនស្លាប់... តើ​ក្មេង​​ប្រុស​៤ឆ្នាំនេះ វេទនា​​យ៉ាង​​ណា​​ទៅ?

ដោយ ៖ រ៉ូ សាលី   
ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៦:២៥   (16-10-2017 16:25)
ខេត្តស្ទឹងត្រែង ៖ ក្មេង​ប្រុស​អាយុ​ទើបតែ​៤​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួ​ល.ក​សម្លាប់ ​យ៉ាង​សាហាវព្រៃផ្សៃ​ច្រក​ការុង​រួច​យក​សព​ទៅ​ប្លុង​ចោល​ក្នុង​ទឹកស្រះ​មួយ​កន្លែង​ ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​ផ្ទះ ។ សព​ក្មេង​ប្រុស​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ស្ថិត​នៅ​ក្នុង​ស្រះ​ទឹក ​ត្រង់​ចំណុច​ទួល​វែង ភូមិ​ពង​ក្រៀល ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ថ្ងៃ​ដែល​គេ​ប្រទះ​ឃើញ​សព​កុមារ​រង​គ្រោះ​ គឺ​បន្ទាប់​ពី​ក្មេង​នោះ​បាន​បាត់​ខ្លួន​មួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៤ តុលា លុះដល់​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព​នៅ​ក្នុង​ការុង​ពណ៌​ត្រួយ​ចេក​ចង​មាត់ជិត​អណ្តែត​នៅ​ក្នុង​ទឹកស្រះ​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​ផ្ទះ ។ ទាក់ទិន​នឹង​ករណី​ឃាតកម្ម​ខាងលើ​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ដើមចម​ ដែល​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​នោះ​ រង​ការ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​បែប​នេះ​នៅឡើយ​ទេ តែ​ប្រភព​មួយ​ចំនួន​បាន​ដាក់​ការ​មន្ទិល​សង្ស័យ​ជា​ច្រើន​ នៅ​ពីក្រោយ​នៃ​ការ​ស្លាប់​របស់​ក្មេង​ប្រុស​នេះ។
លោក ជឹ​ម អេ​ន អធិការ​នគរបាល​ស្រុក​សៀម​ប៉ា​ង​បានឱ្យ​ដឹង​ថា ករណី​ឃាតកម្ម​លើ​ក្មេង​ប្រុស​នោះ​ នៅ​មិន​ទាន់​មាន​ពន្លឺ​សម្រាប់​ធ្វើការ​សន្និ​ដ្ឋាន​​ឱ្យ​ច្បាស់​នៅឡើយ​ទេ ​ហើយ​ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​រួម​សហការ​ជាមួយ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ស្រាវជ្រាវ​លើ​សំណុំរឿង​នេះ ។
ប្រភព​ក្រៅផ្លូវការ ​ដែល​ពុំ​មានការ​អះអាង​ច្បាស់លាស់​ បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ស្លាប់​របស់​ក្មេង​ប្រុស​ខាងលើ​ អាច​កើត​ចេញពី​រង្វង់​គ្រួសារ​ ពីព្រោះ​ប្រសិនជា​ករណី​ប្លន់​សម្លាប់​ គេ​សម្លឹង​ទៅ​មើល​គ្រួសារ​មួយ​នេះ​ មាន​ជីវភាព​ក្រខ្សត់​ខ្វះខាត​សម្បើម​ណាស់ ​មិន​មាន​មាសប្រាក់ ​សម្រាប់​ឱ្យ​ក្មេង​ប្រុស​នោះ​ពាក់​ឡើយ ហើយ​ប្រសិនជា​ករណី​សម្លាប់​ដើម្បី​យក​អវយវៈ​ក៏​ពុំ​មាន​នោះ​ដែរ ។
ប្រភព​មួយទៀត​បាន​និយាយ​ថា ការ​សម្លាប់​​​ក្មេង​ប្រុស​នោះ ​អាច​បង្ក​ឡើង​ចេញពី​ការ​លេងសើច​ ដោយ​ការ​ចាប់​បង្វិល​ក្បាល​សង្កត់ធ្ងន់​បង្ក​ឱ្យ​ដាច់​សរសៃ​ស្លាប់ ក៏​ភ័យ​ខ្លាច​មាន​អ្នកដឹង ​ទើប​យក​ច្រក​ការុង​ទៅ​ប្លុង​ចោល​ក្នុង​ទឹកស្រះ​។ ទោះ​យ៉ាងណា ​ប្រភព​ទាំងនេះ​គ្រាន់​តែ​ជា​ប្រភព​បែប​មន្ទិល​សង្ស័យ​ក្រៅផ្លូវការ​ប៉ុណ្ណោះ តែ​ការ​ពិត​យ៉ាងណា​នោះ​ នឹង​ត្រូវ​លាតត្រដាង​ក្រោយ​សមត្ថកិច្ច​បំបែកសំណុំរឿង​នៅ​ពេល​ខាង​មុខ​នេះ ។
លោក ហម ប៊ុ​ន​ធែ​ល ស្នងការ​រង​ទទួល​ផែន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉ៅ តយ អាយុ​៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ ដែល​មាន​ឪពុក​ឈ្មោះ សន ម៉ៅ អាយុ​៣៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ចាន់ លី អាយុ​២៨​ឆ្នាំជា​កសិករ និង​ជា​កម្មករ​ស៊ីឈ្នួល​គេ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បន្ត​ថា​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​របស់​ស្នង​ការដ្ឋាន​រួម​មាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​និង​កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​កោសល្យវិច័យ​បាន​ចុះ​ទៅ​ដល់​ស្រុក​សៀម​ប៉ា​ង​ដោយ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ា​ង ដើម្បី​ស្រាវជ្រាវ​លើ​សំណុំរឿង​នេះ​ហើយ តែ​ជំហាន​ដំបូង​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។
លោក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ទាក់ទិន​ករណី​ឃាតកម្ម​ខាងលើ​នេះ​ កម្លាំង​ជំនាញ​កំពុង​ដុតដៃដុតជើង ​ដើម្បី​ស្រាវជ្រាវ​ទៅ​តាម​ជំនាញ​ហើយ​ករណី​នេះ​ពន្លឺ​ ស្ថិត​នៅ​ក្នុង​ការ​ប្រទាញប្រទង់​និង​ច្របូកច្របល់​ច្រើន តែ​ទោះ​យ៉ាងណា​ ជំនាញ​នឹង​ខិតខំ​ប្រឹងប្រែង​បំបែក​ករណី​នេះ​ឱ្យ​បាន​ឆាប់ ៕

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages