free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 17, 2017

ជំងឺ​នេះ​ពិតជា​អាច​ខ្លាំង ក្នុង​ករណី​ព្យាបាល​មិន​ទាន់​ពេល



ដោយ ៖ សាយ ករុណា   
ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៥:០៨   (17-10-2017 15:08)
ខេត្តមណ្ឌលគិរី  ៖ លោក ប៊ុ​ន សួ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ថា អ្នក​ជំ​ងឹ​គ្រុនចាញ់​ចំនួន ២៧​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៨​នាក់ រួម​នឹង​អ្នក​ជំ​ងឹ​ទូទៅ​មាន​៦៥​នាក់ ស្រី​២៩​នាក់ ផ្តាសាយ គ្រុនក្តៅ រាក ក្អក​ជាដើម  ។ សរុប​ទាំងអស់​៩២​នាក់ ត្រូវ​បាន​គ្រូពេទ្យ​ស្រុក​កោះ​ញែក នឹង​ក្រុម​គ្រូពេទ្យ​ក្នុង​ខេត្តមណ្ឌលគិរី ព្យាបាល​ទាន់​ពេលវេលា តាំងពី​ថ្ងៃ​ទី​១៦ តុលា ២០១៧ ក្រោយ​ទទួល​ព័ត៌មាន​ថា មាន​អ្នក​ភូមិ​កំពុង​ប្រឈម​នឹង​ជំងឺឆ្លង ។


លោក​បន្ត​ថា​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​បាន​កើត​ជំងឺ​ទាំងនោះ គ្រូពេទ្យ​នឹង​មន្ត្រី​អាជ្ញាធរ​បាន​ជួប​ផលវិបាក​ជា​ខ្លាំង​ដោយសារ ផ្លូវ​ធ្វើ​ដំណើរ​ពី​ស្រុក​កោះ​ញែក​ឆ្ពោះទៅ​ភូមិ​ក្តោ​យ ឃុំរ​យ៉ នោះ​មាន​ចម្ងាយ​ផ្លូវ​៧៨​គីឡូ ម៉ែត្រ​ពី​ទីរួមស្រុក នឹង​មាន​ចម្ងាយ ១៧០ គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ហើយ​រដូវ​នេះ​ជា​រដូវវស្សា​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​ខាងលើ​មាន​ស្ថានភាព​លំបាក​ខ្លាំង​ស្ទើរ​មិន​អាច ធ្វើ​ដំណើរ​បាន ។ លោក​បញ្ជាក់​ថា ទោះ​ក្រុមការងារ បាន​ជួប​ប្រទះ​នូវ​បញ្ហា តាម​ផ្លូវ​ធ្វើ​ដំ ណើ​រ​យ៉ាងណា ក៏​ក្រុម​សង្គ្រោះ​អាច ធ្វើការ​ងារ​បាន​យ៉ាង​ជោគជ័យ និង​ព្យាបាល​ដល់​អ្នកជំងឺ​ជិត​១០០​នាក់​ឲ្យ​បានជា​សះស្បើយ ព្រមទាំង​បាន​បន្តការងារ​អប់រំ​ដល់ប្រ ជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​កើត​ជំងឺ​នានា ព្រោះ​តំបន់​នេះ ជា​តំបន់​ដាច់​ពិបាក​ក្នុង​ការ​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​។


អាជ្ញាធរ​ស្រុក​កោះ​ញែក​បា​ឲ្យ​ដឹង​ថា ភូមិ​ក្តោ​យ ស្ថិត​នៅ​ក្នុង​តំបន់​សម្បូរ​ព្រៃឈើ​ក្រាស់​ៗ និង​ជា​តំបន់​ដាច់​ស្រយាល​ពី​ប្រជុំជន​ស្រុក​កោះ​ញែក ដោយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ចំនួន​៦៦​គ្រួសារ  មនុស្ស​សរុប​ចំនួន​២៦៦​នាក់​ស្រី​១៣៦​នាក់ ។  ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន​សូម​ថ្លែង​អំណរ​អរគុណ យ៉ាង​ជ្រាលជ្រៅ​ដល់​បុគ្គលិក RH KN , HC KN , ប៉ុស្តិ៍​ភាព​សុខ​ក្ដោ​យ ដែល​ខំប្រឹង​បម្រើ​ការងារ​ដើម្បី​សុខភាព ជូន​ប្រជាជន​នៅ ភូមិ​ដាច់​ស្រយាល  ៕
Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages