free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 17, 2017

អនុរក្ស​ពន្ធនាគារ​នាំ​​ខ្លួន​លោក ​សួន សេរីរ​ដ្ឋា​ ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍


ដោយ ៖ ស.សុខុម (អ៊ាង ម៉េងឡេង)   
ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៥:៣៩   (17-10-2017 15:39)
រាជធានី​ភ្នំពេញ ​៖ ​លោក ​សួន សេរីរ​ដ្ឋា​ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែតុលា​ ឆ្នាំ២០១៧​នេះ ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ​នាំ​មក​ទៅ​​កាន់​សាលាឧទ្ធរណ៍​ ដើម្បី​បើក​សវនាការ​នៅ​​សភា​ស៊ើបសួរ​។ ​គេ​មិនទាន់ដឹង​ពី​អង្គហេតុ​នៃ​ការ​នាំ​ខ្លួន​ជនជាប់ចោទ​ចូល​សវនាការ​រឿង​អ្វី​នៅឡើយ​ទេ​។
លោក ​សួន សេរីរ​ដ្ឋា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ពី​បទ​ប្រមាថ​កម្លាំងយោធា​ និង​ធ្វើ​ឲ្យ​យោធា​មិន​ស្តាប់បង្គាប់​។ ​ការ​ផ្តន្ទាទោស ​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ​ខែសីហា ​ឆ្នាំ​២០១៧ ​នៅ​ខណ្ឌ​ព្រែ​ព្នៅ​។
សវនាការ​ដឹកនាំ​លោ​កប៉ាល់ សំ​អឿ​ន និង​លោក​ឃុ​ត សុភា​ង​ ជា​តំណាង​មហា​យ្យ​ការ​។ ​ជន​ជាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ ​ពី​បទ​ប្រមាថ​កម្លាំងយោធា​ និង​ធ្វើ​ឲ្យ​យោធា​​មិន​ស្តាប់បង្គាប់​។ ការ​ផ្តន្ទាទោស​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ​ខែសីហា​ ឆ្នាំ​២០១៧ ​នៅ​ខណ្ឌ​ព្រែ​ព្នៅ​។
គួរ​រំលឹក​ថា ​លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៤ សីហា ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ ទុក​ពេល​ឲ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។
 លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​សមត្ថ​កិច្ចក​សាង​សំណុំ​រឿ​ង​ចោទប្រកាន់​ចំនួន​បី​បទល្មើស ១.​បទញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​តាម​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ ២.​បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ តាម​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​៣.​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ មាត្រា​៤៧១. ​សំដៅលើ​អំពើ​ញុះញង់​ដោយ​ផ្ទាល់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ ដើម្បី​ធ្វើ​ឲ្យ​ខូចខាត​ការ​ការពារ​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​៤​លាន​រៀល ។
Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages