free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 18, 2017

ស្ត្រី​ម្នាក់​បាត់​ខ្លួន​២​យប់​៣​ថ្ងៃ ឃើញ​ស្លាប់​អណ្តែត​ទឹក​ក្បែរ​ផ្ទះ



ដោយ ៖ ពៅ សុខហ៊ាន   
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ម៉ោង ២១:២០   (18-10-2017 21:20)
ខេត្តកំពង់ឆ្នាំង ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក នៅ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​ផ្ទះ​បណ្តែត​ទឹក​របស់​គាត់ រស់នៅ​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ហេតុ​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០១៧​។ លោក ឆាយ ខែ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា សព​ស្ត្រី​រង​គ្រោះ​មានឈ្មោះ ក្រេ​ន ម៉ៅ អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ប៉ុន្តែ​ទើបបាន​អូស​ផ្ទះ​បណ្តែត​ទឹក​មក​ស្នាក់​នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​តែ​៤-៥​ថ្ងៃ មុន​ថ្ងៃ​កើត​ហេតុតែ​ប៉ុណ្ណោះ​។
សមត្ថកិច្ច​បាន​ស្រង់​សម្ដី​គ្រួសារ​រង​គ្រោះ​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ស្ត្រី​រង​គ្រោះ​ខាងលើ បាន​អុំទូក​ចេញពីផ្ទះ ថា​ទៅ​ទិញ​អីវ៉ាន់​រួច​ក៏​បាត់​ខ្លួន​រហូត​មួយ​យប់ ស្អែក​ឡើង​ថ្ងៃ​ទី​១៧ ក្រុម​គ្រួសារ​ដើរ​រកតែ​រក​មិនឃើញ ស្រាប់តែ​ឃើញ​តែ​ទូក​អណ្តែត​លើ​ទឹក តែ​មិនឃើញ​មនុស្ស ទោះ​ខំ​ចុះ​រាវរក​យ៉ាងណា​ក៏​មិនឃើញ​ដែរ​។ លុះដល់​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹក នៅ​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ​។
ក្រោយ​ពេល​ប្រទះ​ឃើញ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ការ​លង់ទឹក​មែន ហើយ​បាន​ប្រគល់​សព​ស្ត្រី ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ខេ​ម​វន្ត ហៅ​វត្ត​ខ្សា​ម ក្នុង​ក្រុង​កំពង់ឆ្នាំង​៕



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages