free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 14, 2017

គណបក្សសង្គ្រោះជាតិ បានដក់ជាប់ក្នុងចិត្តរាស្ត្រខ្មែរជាងបីលាននាក់រួចទៅហើយ



ប៉ារីស) ៖ ប្រភពពីមន្ត្រី គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា គោលការណ៍របស់ គណបក្សនេះ គឺត្រូវរំលាយ គណបក្សសង្គ្រោះជាតិឲ្យបាន ក្រោយបុណ្យអុំទូកហើយ ក្នុងខែ១១ ឆ្នាំ២០១៧ មុនការបោះឆ្នោតព្រឹទ្ធិសភាមកដល់ ។
ប្រភពដដែលបានបញ្ជាក់ថា ថ្ងៃចន្ទ័សប្តាហ៍ក្រោយនេះ រដ្ឋសភានឹងប្រជុំបន្តអនុម័តច្បាប់ស្តីពីការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ឲ្យទៅបក្សផ្សេងទៀតហើយ ។

22426353_1165248000243206_4654470296717583487_o

ដោយឡែក លោក ឆាំ ឆានី ដែលជាសកម្មជនគណបក្សប្រឆាំងមួយរូបនៅក្រៅស្រុក មិនមានអ្វីភ្ញាក់ផ្អើលចំពោះព័ត៌មាននៃការរំលាយគណបក្សសង្គ្រោះជាតិ នេះទេ ដោយហេតុថា ទោះជាគណបក្សសង្គ្រោះជាតិរលាយ ឬមិនរលាយ គណបក្សសង្គ្រោះជាតិ បានដក់ជាប់ក្នុងចិត្តពលរដ្ឋខ្មែរជាងបីលាននាក់រួចទៅហើយ ពិសេសគឺយុវជន ។
ដូច្នេះ ទោះជាពួកម៉ាហ្វីយ៉ារំលាយ គណបក្សសង្គ្រោះជាតិ នៅពេលនេះ ឬនៅពេលណា វាមិនសំខាន់ទេ តែអ្វីដែលសំខាន់នោះ ទោះជាគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ ហើយ ក៏ពួកគេមិនអាចទទួលបានការគាំទ្រពីសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែរ តែវាកាន់តែធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់ការគាំទ្រកាន់តែខ្លាំងឡើងៗ។
CPP Vs CNRP
ការបង្កើតច្បាប់ព្រៃ ប្លន់យកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅចែកឲ្យបក្សផ្សេង ដោយរំលោភទាំងកំរោលលើរដ្ឋធម្មនុញ្ញនេះ បានធ្វើឲ្យសហគមន៍ជាតិ អន្តរជាតិ ពិសេសពលរដ្ឋអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផ្ទាល់ មើលឃើញកាន់តែច្បាស់ពីភាពឃោរឃៅ ដឹកនាំក្រៅរង្វង់ច្បាប់របស់មេដឹកនាំខ្លួន ហើយក៏ជាការជីករណ្តៅសម្រាប់កប់សាកសពបក្សប្រជាជនកម្ពុជាផងដែរ៕
chham chhany
ដោយ៖ ឆាំ ឆានី

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages