free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 14, 2017

លោក សម រង្ស៊ី លើកឡើងថា “ការកម្ទេចឆន្ទៈរាស្ត្រខ្មែរជាង៣លាននាក់នៅពេលនេះ ប្រៀបដូចពួកខ្មែរក្រហមកម្ទេចជីវិតរាស្ត្រខ្មែររាប់លាននាក់អញ្ចឹងដែរ”



(ប៉ារីស) ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាបិតាស្ថាបនិក នៃ “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” លើកឡើងថា គម្រោងរបស់គណបក្សប្រជាជនកម្ពុជាដែលចង់រំលាយគណបក្សសង្គ្រោះជាតិ ជាការបង្ហាញពីភាពភ័យខ្លាច និងស្លន់ស្លោររបស់គណបក្សប្រជាជនកម្ពុជា ដែលដឹងច្បាស់ថាខ្លួននឹងចាញ់គណបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោតផ្ដាច់ព្រ័តក្នុងឆ្នាំ២០១៨ ខាងមុខ។
លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការកម្ទេចឆន្ទៈប្រជារាស្ត្រខ្មែរជាង៣លាននាក់ ប្រៀបដូចសម័យប៉ុលពត ដែលពួកខ្មែរក្រហមមិនញញើតកម្ទេចជីវិតប្រជារាស្ត្រខ្មែររាប់លាននាក់អញ្ចឹងដែរ។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ លោក សម រង្ស៊ីបានពិភាក្សាជាមួួយតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភានៅប្រទេសជាច្រើនទូទាំងពិភពលោក អំពីគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិពីសំណាក់គណបក្សប្រជាជនកម្ពុជា។ ដោយឡែក អ្នកធ្វើច្បាប់ និងអ្នកច្បាប់ទាំងអស់ក្នុងពិភពលោក គេហួសចិត្ត និងអស់សំណើចចំពោះទង្វើរបស់គណបក្សប្រជាជនកម្ពុជាដែលចង់រំលាយគណបក្សសង្គ្រោះជាតិ នៅពេលមួយដែលការបោះឆ្នោតផ្ដាច់ព្រ័តក្នុងឆ្នាំ២០១៨ កាន់តែឈានជិតមកដល់នេះ៕
sam rainsy

Sam Rainsy
22049881_1600126456710748_2534645407845396028_n


No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages