free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 14, 2017

មូ សុខហួរ ៖ “រំលាយគណបក្សសង្គ្រោះជាតិ​ គឺស្មើនឹងការរំលាយឆន្ទះរាស្ត្រពាក់កណ្តាលប្រទេស”



(ប៉ារីស) ៖ លោកស្រី មូ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានលើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺស្មើនឹងការរំលាយឆន្ទះរាស្ត្រខ្មែរពាក់កណ្តាលប្រទេស។
ប្រតិកម្មរបស់លោកស្រី បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាកម្ពុជាបានសម្រេចអនុម័តទៅលើសេចក្តីស្នើសុំវិសោធនកម្មច្បាប់ចំនួនបួន ដែលសំដៅបែងចែកអាសនៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥ យកទៅឲ្យគណបក្សដទៃទៀត ក្រោយពេលដែលក្រសួងមហាផ្ទៃបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ។
Mu Sochau
លោកស្រី មូ សុខហួរ បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកស្រីយ៉ាងដូច្នេះថា៖ “ឯណាឆន្ទះរាស្ត្រ? ការធ្វើវិសោធនកម្មដើម្បីរំលាយគណបក្សសង្គ្រោះជាតិ គឺស្មើនឹងការរំលាយឆន្ទះរាស្ត្រពាក់កណ្តាលប្រទេស។ តំណាងរាស្ត្រគឺជាការទទួលបានសម្លេងបោះឆ្នោតពីរាស្ត្រ!”
គួររម្លឹកថា ក្រសួងមហាផ្ទៃបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីប្តឹងរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ដោយមេធាវីតំណាងអោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំនួន៥រូប ដឹកនាំដោយលោកគី តិច ជាអ្នកកាន់ពាក្យបណ្តឹងប្តឹងមានភស្តុតាង ២១ករណីទៅតុលាការកំពូល។ ពាក្យបណ្តឹងទាំងនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិដោយសារបានឃុបឃិតជាមួយនឹងបរទេស។ ចំណែកឯ ចៅក្រមតុលាការកំពូលកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្ស សង្គ្រោះជាតិដាក់ឯកសារត្រៀម ទៅតុលាការដើម្បីត្រៀមឆ្លើយតបទៅនឹងបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយទុករយៈពេលចំនួន២០ថ្ងៃដើម្បីរៀបចំឯកសារ តែគណបក្សសង្គ្រោះជាតិមិនបានចាប់អារម្មណ៍នឹងការបង្គាប់នេះទេ។
3
2
3
4
ដោយឡែក នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា មកពីគណបក្សកាន់អំណាច បានធ្វើការពិភាក្សា និងសម្រេចចាត់នីតិវិធីលើសេចក្ដីស្នើច្បាប់ចំនួន៤ ដេីម្បីត្រៀមយកអាសនៈរបស់គណបក្សដែលគេតែងចង់រំលាយ គឺគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីបេះដូង និងឆន្ទៈប្រជាពលរដ្ឋខ្មែររាប់លាននាក់ ទៅចែកឲ្យគណបក្សតូចៗ ដែលគ្មានប្រជាប្រិយភាពបន្តិចសោះ៕
22426353_1165248000243206_4654470296717583487_o




No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages