ចៅក្រមតុលាការកំពូលកាលពីថ្ងៃទី៩តុលា បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្ស
សង្គ្រោះជាតិដាក់ឯកសារត្រៀម ទៅតុលាការដើម្បីត្រៀមឆ្លើយតបទៅនឹងបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ការបង្គាប់របស់ចៅក្រមតុលាការកំពូលដូច្នេះ បានធ្វើឡើងបន្ទាប់ពីស្ថាប័នច្បាប់កំពូលមួយនេះ បានទទួលបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិពីក្រសួងមហាផ្ទៃ និងកំពុងចាត់ការទៅតាមនីតិវិធី។ តែគណបក្សប្រឆាំងមិនបានចាប់អារម្មណ៍នឹងការបង្គាប់នេះទេ។
សង្គ្រោះជាតិដាក់ឯកសារត្រៀម ទៅតុលាការដើម្បីត្រៀមឆ្លើយតបទៅនឹងបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ ការបង្គាប់របស់ចៅក្រមតុលាការកំពូលដូច្នេះ បានធ្វើឡើងបន្ទាប់ពីស្ថាប័នច្បាប់កំពូលមួយនេះ បានទទួលបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិពីក្រសួងមហាផ្ទៃ និងកំពុងចាត់ការទៅតាមនីតិវិធី។ តែគណបក្សប្រឆាំងមិនបានចាប់អារម្មណ៍នឹងការបង្គាប់នេះទេ។
នៅក្នុងដីកាបង្គាប់ឲ្យដាក់ឯកសារត្រៀម កាលពីថ្ងៃចន្ទ លោកសែម សក្តិកូឡា ចៅក្រមទទួលបញ្ជារបស់ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានបង្គាប់មកប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដាក់ឯកសារត្រៀមឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ សុំរំលាយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃបញ្ជូនដីកាបង្គាប់នេះ។
ក៏ប៉ុន្តែគណបក្សសង្គ្រោះជាតិ ហាក់ដូចជាមិនមានការចាប់អារម្មណ៍ទៅនឹងការប្តឹងរំលាយគណបក្ស ឬក៏ការស្នើផ្សេងៗពីតុលាការកំពូលអ្វីទេ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកម៉ៅ មុនីវណ្ណ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះដែរថា មន្ត្រីគណបក្សបានជំនុំគ្នាហើយនិងសម្រេចថានឹងមិនបានត្រៀមមេធាវីសម្រាប់ការពារក្តីលើសំណុំរឿងប្តឹងរំលាយគណបក្សនេះទេ។ លោកបញ្ជាក់ថា បើគ្មានមេធាវីហើយ ក៏គ្មានការរៀបចំឯកសារអ្វីដែរ ហើយបើដាក់មេធាវីទៅការពារក៏គ្មានន័យដែរ ទុកឲ្យតុលាការកំពូលដំណើរការតាមការប្តឹងចុះ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ខែតុលា បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលហើយ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិន និងគណបក្សយុវជនកម្ពុជា។
នៅក្នុងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានដាក់នៅតុលាការកំពូល គឺមានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៃប្រទេសកម្ពុជា។ ពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដែរ បានលើកឡើងពី អង្គហេតុនៃសកម្មភាពខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ គឺបានបំពានទៅនឹងមាត្រា ៦ ថ្មី (ពីរ) និងមាត្រា ៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/