free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 11, 2017

អាចុយម្រាយ ខឹម វាសនា «ប្រហែល» លែង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំក្រោយ ដោយ អ៊ឹម រចនា

media

អាចុយម្រាយ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP បាន​លើក​ឡើង​ថា លោក​ប្រហែល​លែង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​ទៀត​ហើយ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ជួប​ជុំ​សមាជិក​និង​អ្នក​គាំទ្រ​គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នា​ទីក្រុង​ភូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី​៤​តុលា​កន្លង​ទៅ​។
នៅ​ចំពោះ​មុខអ្នក​គាំទ្រ​ជាង​៧០០​នាក់ ​លោកខឹម វាសនា បាន​គូស​បញ្ជាក់​ថា លោក​កំពុង​រៀន​អង់គ្លេស ហើយ​ចង់​​បន្ត​ស្នាក់​នៅ​ក្រៅ​ប្រទេស ដើម្បី​តស៊ូ​មតិ​លើ​ឆាក​អន្ដរជាតិ និង​សរសេរ​សៀវភៅ​សម្រាប់​បោះ​ពុម្ព​លក់​។ ចំណែក គណបក្ស LDP លោក ខឹម វាសនា អះអាង​​ថា នឹង​ត្រូវ​ឋិតក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ជំនាន់​ក្រោយ​របស់​លោក ដែល​សុទ្ធសឹង​តែ​ជា​យុវជន​។
សូម​ជម្រាប​ជូន​ថា លោក ខឹម វាសនា បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាង​៣​ខែ​មក​ហើយ ដើម្បី​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស រាប់​ចាប់​តាំង​ពី​ប្រទេស​ថៃ​ក្បែរ​ខាង ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ បច្ចុប្បន្ន ប្រធាន​បក្ស​ LDP ​រូប​នេះ កំពុង​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​របស់​លោក សុច សឿង អតីត​ចាងហ្វាង​កាសែត​ផ្កាយ​ព្រឹក​។ លោច សុច សឿង ​បាន​ចោទ​លោក ខឹម វាសនា ថា​ បាន​ជេរ​ប្រមាថ មើល​ងាយ​ពូជសាសន៍​ខ្មែរ៕

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages