free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 11, 2017

ចៅ​សង្កាត់​បក្ស​ប្រឆាំង​ក្រុង​ប៉ោយប៉ែត​ត្អូញត្អែរ​ពី​អាជ្ញាធរ​រឹតត្បិត​ការ​បញ្ជាក់​លិខិត​ជូន​ពលរដ្ឋ

ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឃុន ចន្ទី (ស្ដាំ) បំពេញ​ការងារ​នៅ​សាលា​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided

ចៅសង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្ត​នេះ​ថា រឹតត្បិត​ការងារ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​លិខិតបញ្ជាក់​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​ចុះឈ្មោះ​បោះឆ្នោត។ ប៉ុន្តែ ស្មៀន​សង្កាត់​ផ្សារ​កណ្ដាល អះអាង​ថា ការ​លើក​ឡើង​នេះ ជា​រឿង​មិន​ពិត​ឡើយ។
ចៅសង្កាត់​ផ្សារកណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ប្រសិនបើ​មន្ត្រី​ថ្នាក់លើ​មិន​រឹតត្បិត​ការងារ​របស់​ខ្លួន​ទេ គឺ​អាច​ជួយ​ធ្វើ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋ សម្រាប់​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បាន​ច្រើន​ជាមិនខាន។
អ្នកស្រី ឃុន ចន្ទី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ តុលា ថា អ្នកស្រី​ខំប្រឹង​ធ្វើ​យ៉ាង​ការ​យ៉ាងណា ក៏​មិន​ត្រូវ​ចិត្ត​អាជ្ញាធរ ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ដែរ។ ស្ត្រី​ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ ថា ការងារ​ដែល​អាជ្ញាធរ​ថ្នាក់លើ​ចង្អៀតចង្អល់​ចិត្តខ្លាំង គឺ​ការ​ធ្វើ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋ​ដើម្បី​យក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តែម្ដង។
អ្នកស្រី​សង្កត់ធ្ងន់​ទៀត​ថា បញ្ហា​ទាំងនេះ កើតឡើង​តាមរយៈ​ស្មៀន​សង្កាត់​ផ្សារ​កណ្ដាល​រាយការណ៍​ទៅ​មន្ត្រី​ថ្នាក់លើ ហើយ​មន្ត្រី​ទាំងនោះ តែង​ចុះ​មក​ចាប់​កំហុស និង​ស្ដីបន្ទោស​អ្នកស្រី​ជា​បន្តបន្ទាប់ បើ​ទោះ​ជា​ខ្លួន​ធ្វើ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ។
ឆ្លើយតប​នឹង​បញ្ហា​នេះ ស្មៀន​សង្កាត់​ផ្សារកណ្ដាល លោក សេង ប៊ុនធឿន មាន​ប្រសាសន៍​ថា ពុំ​មាន​មន្ត្រី​ណា​រឹតត្បិត​ការងារ​របស់​ចៅសង្កាត់​នោះ​ទេ គឺ​អ្នកស្រី​ចៅសង្កាត់​ទៅវិញ​ទេ ដែល​មិន​ចេះ​ធ្វើការ និង​មិនសូវ​ស្ដាប់​បញ្ជា​របស់​មន្ត្រី​ថ្នាក់លើ​នោះ។
ទោះជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ការ​រឹតត្បិត​ការងារ​របស់​ចៅសង្កាត់​គណបក្ស​ប្រឆាំង​ពុំ​មែន​ជា​ដំណោះស្រាយ ដើម្បី​ការ​អភិវឌ្ឍ​រីក​ចំរើន​នៅ​ក្នុង​មូលដ្ឋាន​នោះ​ទេ។ លោក​ថា ផ្ទុយ​ទៅ​វិញ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ដើរ​ថយក្រោយ។
ស្ត្រី​ចៅសង្កាត់​បក្ស​ប្រឆាំង កាលពី​ខែ​កញ្ញា​កន្លងទៅ​ធ្លាប់​ដើរចេញ​ពី​អង្គប្រជុំ នៅ​ក្នុង​សាលាក្រុង​ប៉ោយប៉ែត​ម្ដង​រួច​ទៅ​ហើយ ដោយ​កាលណោះ​អ្នកស្រី​មិន​ពេញ​នឹង​អភិបាលក្រុង ដែល​មិន​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​បាន​ឡើង​សម្ដែង​មតិ ដើម្បី​បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ដោះស្រាយ​ជួន​ពួកគាត់។ ក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី​២៨ កញ្ញា មន្ត្រី​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ ក៏​បាន​ចុះទៅ​ពិនិត្យមើល​ការងារ​ផ្ទាល់​របស់​ចៅសង្កាត់​រូប​នេះ ហើយ​ថែមទាំង​បាន​ស្ដី​បន្ទោស​អ្នកស្រី​ថា ធ្វើ​ការ​មិន​ស្ដាប់បង្គាប់​ថ្នាក់លើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

  1. ចៅ​សង្កាត់​បក្ស​ប្រឆាំង​ក្រុង​ប៉ោយប៉ែត​ត្អូញត្អែរ​ពី​អាជ្ញាធរ​រឹតត្បិត​ការ​បញ្ជាក់​លិខិត​ជូន​ពលរដ្ឋ

    ReplyDelete

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages