free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 16, 2017

សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ដោយ​ឯកច្ឆន្ទ



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​សម្រេច​លុយ​ចោល​តួនាទី​ប្រធាន​ក្រុម​ភាគ​តិច ភាគ​ច្រើន នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Brach Chev
សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ដោយ​ឯកច្ឆន្ទ

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដ៏​ចម្រូងចម្រាស​នោះ ត្រូវ​បាន​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ បាន​ពិនិត្យ​ចប់​សព​គ្រប់ និង​បាន​សរសេរ​របាយការណ៍​ផ្ញើ​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វិញ ដើម្បី​ដាក់​ឲ្យ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ដោយ​ឯកបក្ស។
អ្នកច្បាប់ និង​គណបក្សប្រឆាំង​ថា លើក​ឡើង​ថា គណបក្ស​កាន់អំណាច​កំពុងតែ​ប្រើប្រាស់​អំណាច ផ្ដាច់ការ ដើម្បី​ធ្វើ​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ គឺ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ត្រូវ​បាន​​សមាជិក​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច ចំនួន ៦៧​រូប បាន​លើក​ដៃ​អនុម័ត​​ដោយ​ឯកច្ឆន្ទនៅ​ព្រឹក​ថ្ងៃ​ទី១៦ តុលា​។
អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា គណៈកម្មការ​ទី​៦ បាន​ពិនិត្យ​ចប់ សព្វគ្រប់ និង​បា​នបញ្ជូន​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ មក​គណៈ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ វិញ​ហើយ ដើម្បី​ដាក់​ជូន​ឲ្យ​សភា​ពិនិត្យ​និង​អនុម័ត។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មិន​ចាប់អារម្មណ៍​ចំពោះ​ចំណាត់​ការ​របស់ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​នេះ​ទេ ដោយ​លោក​ចាត់ទុកថា សភា​គ្រាន់តែ​ជា​ឧបករណ៍​បក្ស​កាន់អំណាច ដែល​ចង់​ធ្វើ​ច្បាប់​តាមតែ​អំពើ​ចិត្ត​ដែល​រំលោភ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។
អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ មិន មែន​តែ​ឆ្លុះបញ្ចាំង​ពី​អ​ធម្មនុញ្ញភាព​ប៉ុណ្ណោះ​ទេ​គឺ បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពី​សភា​បក្ស​កាន់អំណាច​បង្ហាញ​ពី​ភាព​អន់ថយ អសីលធម៌ និង​យុត្តិធម៌ ដែល​រំលាយ​ឆន្ទៈ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​សម្រេចចិត្ត​បោះឆ្នោត​ជូន​គណបក្សប្រឆាំង​កាលពី​ឆ្នាំ​២០១៣​នោះ។
ចំពោះ​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយ​ចំនួន​ដែល​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​សេរីភាព​វិញ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ជា​សិទ្ធិ​របស់​តំណាងរាស្ត្រ​ម្នាក់ៗ ប៉ុន្តែ​លោក​លើក​ជា ឧទាហរណ៍​ថា បើ​សិន​រួប​លោក​ជា​តំណាងរាស្ត្រ​វិញ លោក​មិន​ចាកចេញ​ទៅ​ណា​ទេ គឺ​នៅ​ប្រឈម និង​តទល់​ជាមួយ​គណបក្ស​កាន់អំណាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ដែល​ពលរដ្ឋ​ផ្ដល់​ជូន​ទោះជា​ប្រឈម និង​ការ​ចាប់ខ្លួន​ក្ដី។
ឆ្លើយតប​និង​ការ​លើក​ឡើង​នេះ លោក អេង ឆៃអ៊ាង ពន្យល់​ថា ការ​ចាក​ចេញ​ពី​ប្រទេស​គឺ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ កុំ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​អំណាច​ផ្ដាច់ការ ដើម្បី​គាបសង្កត់ និង​រំលាយ​គណបក្សប្រឆាំង​នោះ។
អ្នកច្បាប់ និង​អ្នកឃ្លាំមើល​ការបោះឆ្នោត បញ្ជាក់​ថា ទង្វើ​របស់​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​បក្ស​កាន់ អំណាច​គ្រោង​អនុម័ត​លើ​សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ប្លន់​អំណាច ជាន់​ឈ្លី​ប្រជាពលរដ្ឋ និង​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ។ អ្នកច្បាប់​លើក​ឡើង​ថា ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ងើប តតាំង​ជាមួយ​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​អំណាច​ផ្ដាច់ការ​របស់​ខ្លួន រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​បែបនេះ។
រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ ចែងថា រដ្ឋសភា​មាន​សមាជិក ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រួប។ តំណាងរាស្ត្រ ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី​ជ្រើសរើស​ជា​សម្ងាត់។ ចំពោះ​មាត្រា​៧៨​វិញ ចែងថា នីតិកាល​របស់​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ។
សមាជិកសភា​អាស៊ាន កាលពី​ថ្ងៃ​ទី​១៣​តុលា ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ដោយ​ចាត់​ទុក​ចំណាត់​ការ​បែបនេះ ថា​ជា​ការ​នាំ​ប្រទេស​កម្ពុជា ឲ្យ​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស។ ក្រុម​តំណាងរាស្ត្រ​នៃ​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ចាត់​ទុក​រដ្ឋាភិបាល​លោក ហ៊ុន សែន​ថា ជា​រដ្ឋាភិបាល​មិន​ចេះ​អៀន​ខ្មាស​សោះ ដែល​ហ៊ាន​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង តែមួយគត់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ដោយ​ផ្ដើម​ពី​ការចោទប្រកាន់​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្សប្រឆាំង​នេះ។
អ្នកច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដាក់ សេចក្ដី​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នេះ គឺ​នៅ​ស្រប​ពេល ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​ប្ដឹង​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​កំពូល​តាម​បណ្ដឹង​របស់ គណបក្ស​តូចៗ​ចំនួន​ពីរ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​សភា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដោយ​ចោទ​បក្ស​ប្រឆាំង​ថា ផែនការ ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន។
ប៉ុន្តែ​អ្នកវិភាគ​ចាត់​ទុក​បក្ស​ទាំងពីរ​នេះ​ថា ជា​ឧបករណ៍​របស់ បក្ស​កាន់​អំណាច ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨​មក​ដល់ ដោយសារ​តែ លោក ហ៊ុន សែន ភ័យ​ខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages