free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 16, 2017

ចៅសង្កាត់​អូរចារ​ស្នើ​ភាគី​ពាក់ព័ន្ធ​​ជូនដំណឹង​ដល់​អាជ្ញាធរ​ពី​ការ​ចូលរួម​អភិវឌ្ឍ​មូលដ្ឋាន

ចៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
ចៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្ស៊េត បាន​ប៉ះ​ពាក្យ​សម្ដី​គ្នា​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​នៃ​សង្កាត់​នេះ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​​ករណី​មាន​គ្រឿង​ចក្រ​ទៅ​កាយ​ប្រឡាយ​នៅ​ក្នុង​សង្កាត់ ដោយ​ពុំ​បាន​ជូន​ដំណឹង​ទៅ​ចៅសង្កាត់។
សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បាន​រិះគន់​ចៅសង្កាត់​ស្ត្រី​វ័យ​ក្មេង​មកពី​គណបក្ស​ប្រឆាំង​ថា ពុំ​បើក​ចិត្ត​ទូលាយ​ទទួល​ការចូលរួម​អភិវឌ្ឍ​មូលដ្ឋាន ដ្បិត​ការ​កាយ​ប្រឡាយ​នោះ​ជា​គម្រោង​របស់ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន។ ប៉ុន្តែ​ចម្លើយ​នោះ​ត្រូវ​នាង​បដិសេធ​ថា​នាង​គ្រាន់​តែ​ចង់​បាន​ការ​ជូន​ដំណឹង ដើម្បី​ងាយស្រួល​បំពេញ​ការងារ។
ចៅសង្កាត់​អូរ​ចារ​ស្នើ​ភាគី​ពាក់ព័ន្ធ​អោយ​ជូនដំណឹង​ដល់​អាជ្ញាធរ ពី​ការចូលរួម​អភិវឌ្ឍ​មូលដ្ឋាន ដើម្បី​អាជ្ញាធរ​អាច​ជួយ​សម្រួល និង​មាន​របាយការណ៍​ជាក់លាក់​ពី​ការ​រួម​គ្នា​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន។
ចៅ​សង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​ឡើង​នៅ​ទីតាំង​ដែល​មាន​ដាក់​គ្រឿង​ចក្រ​កាយ​ប្រឡាយ​នៅ​ក្នុង​សង្កាត់​អូរចារ​ថា កញ្ញា​ធ្លាប់​បាន​ទទួល​ការព្រមាន​ពី​អាជ្ញាធរ​ក្រុង ចំពោះ​ការ​អភិវឌ្ឍ​នានា ដែល​នោះ​ជា​មូលហេតុ ដែល​កញ្ញា​ទាមទារ​អោយ​មាន​ការ​ជូន​ដំណឹង​ពី​គម្រោង​អភិវឌ្ឍ​នានា​ក្នុង​មូលដ្ឋាន។ កញ្ញា​អះអាង​ថា មិន​រារាំង​ការ​អភិវឌ្ឍ​ឡើយ​គឺ​ស្វាគមន៍ និង​សហការ​មិន​ប្រកាន់​គណបក្ស​ឡើយ៖ «សុំ​អោយ​ខាងលើ​ទាំង​អ្នក​តំណាងរាស្ត្រ ​ថ្នាក់​លើ​ដែល​គាត់​តែងតែ​យក​តួនាទី​ ឬ​មួយ​ខាង​ខេត្ត ឬ​មួយ​ខាង​ក្រុង​អី​ហ្នឹង​ បើ​គាត់​ចុះ​មក​អី​ក្នុង​មូលដ្ឋាន​អូរចារ​ក៏​ចុះ​ទៅ​ចុះ យើង​អត់​ដែល​ទៅ​រំខាន អត់​ដែល​ទៅ​អី គ្រាន់​តែ​ថា​អោយ​ដំណឹង​មក​ខាង​សង្កាត់​អូរចារ​ផង ដើម្បី​ចូលរួម​សម្របសម្រួល»។
នៅ​ក្នុង​វីដេអូ​ដែល​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក(Facebook) របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ តុលា បង្ហាញ​ថា កញ្ញា​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ពី​អ្នក​ដែល​មាន​គម្រោង​ចុះ​ទៅ​កាយ​ប្រឡាយ។ សមាជិក​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់ គឺ​លោក វ៉ាន់ ចំណាន ពុំ​បាន​ឆ្លើយ​ប្រាប់​ឡើយ ដោយ​រុញ​ទៅ​អោយ​សួរ​ក្រុម​ប្រឹក្សា​មួយ​រូប​ទៀត។ លើស​ពី​នេះ​ក្រុម​ប្រឹក្សា​រូប​នោះ​ថែម​ទាំង​បាន​រិះគន់​ចៅសង្កាត់​ថា ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការចូលរួម​អភិវឌ្ឍ​នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​សប្បាយ​ចិត្ត។
ការ​ជជែក​ដ៏​តឹង​សរសៃ​ក​ដោយ​សម្ដី​ខ្លាំង​ៗ រវាង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត និង​ លោក វ៉ាន់ ចំណាន​បាន​បន្ត​ជា​ច្រើន​នាទី ទើប​ក្រុមប្រឹក្សា​មួយ​រូប​ទៀត លោក ឯម សុផល បាន​មកដល់ ហើយ​បាន​បញ្ជាក់​ថា ការ​កាយ​ប្រឡាយ​នោះ​ជា​គម្រោង​របស់​អ្នក​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន៖ «គ្រាន់​តែ ​ឯកឧត្ដម​ ឈាង វុន គាត់​ប្រាប់​អោយ​ជួយ​មើល គាត់​ប្រាប់​ថា បើ​មាន​ចម្ងល់​អី​អោយ​ទាក់ទង​សួរ​គាត់។ គាត់​គ្រាន់​អោយ​ខ្ញុំ​ជួយ​មើល​ក្រែង​ប្រជាពលរដ្ឋ​មិន​សុខ​ចិត្ត​រឿង​អី តែ​ប្រជាពលរដ្ឋ​គាត់​សុខចិត្ត​ទាំង​អស់​ហើយ»។
ការ​ជជែក​វែក​ញែក​បាន​បញ្ចប់​ទៅ​នៅ​ក្រោយ​ពេល ដែល​ចៅសង្កាត់​អូរចារ បាន​ដឹង​ថា​នោះ​គឺ​ជា​គម្រោង​របស់​តំណាងរាស្ត្រ។ ចៅសង្កាត់​អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បាន​ផ្ដាំ​ផ្ញើ​ទៅ​ភាគី​នានា ជាពិសេស​លោក ឈាង វុន អោយ​ផ្ដល់​ដំណឹង​ដល់​មូលដ្ឋាន​ចំពោះ​គម្រោង​អភិវឌ្ឍន៍។
មកដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ពី​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន នៅ​ឡើយ​ទេ។
កន្លង​ទៅ​លោក ឈាង វុន ជា​ញឹកញាប់​បាន​ចុះ​ដល់​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ធ្លាប់​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​ចៅសង្កាត់​អូរចារ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែរ​ក្នុង​រឿង​អភិវឌ្ឍន៍​ដាក់​លូ​បង្ហូរ​ទឹក​នៅ​ក្នុង​សង្កាត់​នេះ ដោយ​លោក ឈាង វុន បាន​ស្ដីបន្ទោស​ទៅ​ចៅសង្កាត់​បក្ស​ប្រឆាំង​រូប​នេះ ថា​អភិវឌ្ឍ​ខុស​បច្ចេកទេស និង​គ្មាន​ស្តង់ដារ។ ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ត្រូវ​បាន​សាលាក្រុង​បាត់ដំបង​ចេញ​លិខិត​កោះហៅ​ទៅ​ព្រមាន​ជាច្រើន​លើក​រួច​មក​ហើយ​ដែរ ដោយសារ​ស្ដីបន្ទោស​ឲ្យ​បំពេញ​ការងារ​តាម​បែប​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ។
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី ធ្លាប់​លើកឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ងាក​មក​រក​ការ​ពិភាក្សា​គ្នា​ប្រសើរ​ជាង​ការ​ទម្លាក់កំហុស ទៅលើ​បុគ្គល​ម្នាក់ៗ ដើម្បី​សម្រប​សម្រួល​បំពេញ​ការងារ​អោយ​មាន​ប្រសិទ្ធភាព​ទៅ​​តាម​តម្រូវការ​របស់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages