free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 16, 2017

លោក សម រង្ស៊ី ស្នើ​តំណាងរាស្ត្រ​ទាំងអស់​ក្នុង​លោក​ជួយ​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
លោក សម រង្ស៊ី ស្នើ​តំណាងរាស្ត្រ​ទាំងអស់​ក្នុង​លោក​ជួយ​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ទៅកាន់​តំណាងរាស្ត្រ​ទាំងអស់​ក្នុង​ពិភពលោក ឲ្យ​ជួយ​ការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សហភាព​អន្តរ​សភា (Inter-Parliamentary Union ហៅ​កាត់​ថា IPU) កំពុងតែ​ប្រជុំ​ក្នុង​ទីក្រុង សេន ភេធ័រប៊ស (Saint Petersburg) ប្រទេស​រុស្ស៊ី ក្នុង​សន្និបាត​លើក​ទី​១៣៧ ដែល​មាន​វត្តមាន​តំណាងរាស្ត្រ​មក​ពី​១៧៣ រដ្ឋសភា ទូទាំង​ពិភពលោក។
ក្នុង​លិខិត​មួយ​ច្បាប់​របស់​លោក​ចុះផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា លោក សម រង្ស៊ី សរសេរ​ថា ការណ៍​ដែល​គណបក្ស​កាន់អំណាច​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ នឹង​នាំមក​នូវ​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។
លោក សម រង្សី ថា ការចោទប្រកាន់​មក​លើ​គណបក្សប្រឆាំង និង​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ របស់​អាជ្ញាធរ​ប្រទេស​កម្ពុជា ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ផ្ដន្ទាទោស ដោយ​អង្គការសហប្រជាជាតិ សភា​អឺរ៉ុប និង​រដ្ឋាភិបាល​ច្រើន​ប្រទេស​ក្នុង​ពិភពលោក ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ជាទូទៅ។ ស្ថាប័ន​អន្តជាតិ​ធំៗ​ទាំងនោះ បាន​ហៅ​ទង្វើ​នេះ ថា​ជា​ការ​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ នៃ​ប្រព័ន្ធ​សភា និង​រំលោភ​លក្ខណៈ​ជា​តំណាងរាស្ត្រ​ពិតប្រាកដ​ក្នុង​ប្រព័ន្ធ​នេះ។
លោក សម រង្ស៊ី ស្នើ​ឲ្យ​មាន​សាមគ្គីភាព​យ៉ាង​ផុលផុស ពី​សំណាក់​អ្នកតំណាងរាស្ត្រ​ទាំងអស់​ក្នុង​ពិភពលោក ដើម្បី​ជួយ​ដល់​តំណាងរាស្ត្រ​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages