(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលទើបប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ ហើយជាប់និទ្ទេស Aទាំង៤២៤នាក់ នៅវិមានសន្តិភាព នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយរបស់គេហទំព័រផ្លូវការក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំបានយ៉ាងដូច្នេះថា «បេក្ខជនទទួលបាននិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅនិងបំពេញវិជ្ជាសម័យប្រឡង ២១ សីហា ២០១៧ នឹងត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្នុងពេលខាងមុខ»។
ក្រសួងអប់រំបានបន្តថា ក្នុងជំនួបនោះ សិស្សានុសិស្សជាប់និទ្ទេសAទាំង៤២៤នាក់ខាងលើក៏នឹងទទួលនូវរង្វាន់លើកទឹកចិត្តថែមទៀតផង។
ទោះយ៉ាងណា មិនមានការបញ្ជាក់ច្បាស់លាស់ពីកាលបរិច្ឆេទនៃជំនួបខាងលើនោះទេ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៧នេះ សិស្សានុសិស្សដែលទទួលបាននិទ្ទេស A មានចំនួន ៤២៤នាក់ និទ្ទេស B មានចំនួន ២.៤៦៤នាក់ និទ្ទេស C មានចំនួន ៥.០០០នាក់ និទ្ទេស D មានចំនួន ៩.១២៣នាក់ និងនិទ្ទេស E មានចំនួន ៤៦.៦៥៧នាក់៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/