(បន្ទាយមានជ័យ)៖ទុក្ខសោកសង្រេងក្នុងគ្រួសារមួយដោយមានកូនភ្លោះពីរនាក់អាយុត្រឹម៥ឆ្នាំពេលឪពុកម្តាយបានទៅធ្វើការនៅប្រទេសថៃអស់ដោយទុកកូននៅជាមួយជីតាខណៈក្មេងរត់តាមតាទៅរាយមងតែតាដេញឲ្យមកផ្ទះវិញក៏ចុះលេងទឹកត្រពាំងលង់ស្លាប់។ក្នុងនោះមានក្មេងអ្នកភូមិម្នាក់ទៀតអាយុ៤ឆ្នាំក៏លង់ដែរបណ្តាលឲ្យស្លាប់ទាំង៣នាក់។ហេតុការណ៍បានកើតឡើងនៅស្រុកស្វាយចេកស្រុកស្វាយចេកកាលពីរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧។

លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ចន្លោះម៉ោងប្រមាណ ១២ថ្ងៃត្រង់ ដល់ម៉ោង ១ មានករណីក្មេងលង់ទឹកត្រពាំងស្លាប់ ៣នាក់។ ក្មេងដែលលង់ទឹកស្លាប់ទាំង ៣នាក់ នោះមាន ១-ឈ្មោះ សឿន សំបូរ ភេទប្រុស អាយុ ៥ឆ្នាំ ទី២-ឈ្មោះ សឿន សម្បត្តិ ភេទប្រុស អាយុ ៥ឆ្នាំ ទាំង ២នាក់ ជាកូនភ្លោះ ដែលមានឪពុកឈ្មោះ ដន យឿត អាយុ ៤៩ឆ្នាំ ម្តាយឈ្មោះ ហ៊ឹប ស៊ីរួត អាយុ ៤៦ឆ្នាំ។រីឯកុមារទី៣-ឈ្មោះ រ៉ឺន សុភារិទ្ធ ភេទប្រុស អាយុ ៤ឆ្នាំ ឪពុកឈ្មោះ ហ៊ឹប សុលី អាយុ ៣០ឆ្នាំ ម្តាយឈ្មោះ ឡេន ប៉ឹប អាយុ ២២ឆ្នាំ ចំណាកស្រុកទៅថៃ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មូលហេតុឲ្យមានគ្រោះថ្នាក់ គឺកុមារទាំង៣ បានរត់ទៅតាមឈ្មោះ ស៊ីម រ៉ឺន (តា) ទៅដាក់មង។ លុះពេលគាត់ឃើញបានដេញឲ្យមកផ្ទះវិញហើយគាត់ក៏រាយមងបន្តបន្ទាប់ពីរាយមងរួចឡើងមកលើវិញស្រាប់តែបាត់ចៅៗ មិនទាន់ឃើញមកដល់ផ្ទះពេលនោះយាយស្រែកសួរកចៅតាក៏បានមកម្ដងទៀតឃើញស្បែកជើងខោអាវគាត់ក៏ស្រែកផ្អើលឆោឡោហៅគ្នីគ្នាជួយរកឈូឆរជួយចុះរាវរកក្នុងទឹកស្រាប់តែឃើញសពក្មេងទាំង៣ តែម្តង៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/