
ប៉ុន្តែក្រោយពេលទទួលបានគ្រងជាម្ចាស់ជ័យលាភីក្នុងចំណោមបវរកញ្ញាមកពីប្រទេសទាំង ៨៤ ផ្សេងទៀតមកពីជុំវិញពិភពលោក នាង Karen Ibasco ក៏បានរងនូវការរិះគន់យ៉ាងចាស់ដៃពីមហាជន ជាពិសេសគឺអ្នកលេងបណ្តាញសង្គមជាច្រើននាក់ថាសម្រស់នាងមិនស្រស់ស្អាតសមជាម្ចាស់ពានរង្វាន់នេះនោះទេ។

ចុះប្រិយមិត្តចង់ដឹងទេថា ម្ចាស់គ្រងមកុដ Miss Earth ឆ្នាំ ២០១៧ នេះមានប្រវត្តិយ៉ាងណាខ្លះនោះ យើងមកមើលរឿងរ៉ាវដ៏ក្តៅគគុកទាំង ៥ យ៉ាងរបស់នាង ដូចខាងក្រោម៖
១) នាងជាបវរកញ្ញាហ្វីលីពីនទី ៤ ដែលបានគ្រងតំណែងជា Miss Earth៖ បន្ទាប់ពីនាង Karen Ibasco បានពាក់មកុដជាបវរកញ្ញាផែនដីឆ្នាំ២០១៧ នេះនាងក៏បានក្លាយទៅជាបវរកញ្ញាទី៤ របស់ហ្វីលីពីន ដែលបានឈ្នះពានរង្វាន់។ ដោយមានបវរកញ្ញាហ្វីលីពីន៣រូបផ្សេងទៀត ដែលបានក្លាយជាម្ចាស់ពានរង្វាន់ Miss Earth ដូចគ្នារួមមាន បវរកញ្ញា Karla Henry ឆ្នាំ ២០០៨ បវរកញ្ញា Jamie Herrel ក្នុងឆ្នាំ ២០១៤ និងបវរកញ្ញា Angelia Ong ក្នុងឆ្នាំ ២០១៥ កន្លងទៅ។ ទាំងនេះហើយដែលបានធ្វើឱ្យហ្វីលីពីនបានក្លាយទៅជាប្រទេសម្ចាស់មកុដច្រើនជាងគេ នៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។

២) មុខនាទីការងារ និងទស្សនៈស្តីពីពិភពលោក៖ នាង Karen Ibasco បានបញ្ចប់ការសិក្សាផ្នែករូបវិទ្យា។ នាពេលបច្ចុប្បន្ននាងធ្វើការជាគ្រូបង្រៀននៅសកលវិទ្យាល័យមួយ ហើយអ្វីដែលនាងយកចិត្តទុកដាក់ និងតម្លៃបំផុតនោះគឺការធ្វើឱ្យមានថាមពលប្រចាំថ្ងៃនៅក្នុងជិវិតមនុស្សលោក។ នាងបាននិយាយថា ក្នុងនាមជាអ្នករូបវិទូ នាងយល់អំពីការប្រើថាមពលនៅក្នុងជីវិតប្រចាំថ្ងៃ នោះហើយជាមូលហេតុដែលនាងយកចិត្តទុកដាក់លើបរិស្ថាន ហើយទទូចឱ្យមានការគាំទ្រទៅលើការអភិរក្សបរិស្ថាន។ នេះគឺជាមូលហេតុមួយ ដែលគេជ្រើសរើសនាង។

៣) ការតស៊ូប្រកួតប្រជែងក្នុងកម្មវិធី Miss Earth Philippines៖ មុនពេលចូលប្រកួតក្នុងកម្មវិធី Miss Earth Philippines នាង Karen ធ្លាប់ប្រលងក្នុងកម្មវិធីបវរកញ្ញារបស់ហ្វីលីពីនជាច្រើន ដោយធ្លាប់បានឈ្នះការប្រលងបវរកញ្ញា Miss Shape Philippines កាលពីឆ្នាំ ២០១៥ និងបានចូលរួមប្រកួតក្នុងកម្មវិធី Miss Binibining Pilipinas នៅឆ្នាំ ២០១៦ ផងដែរ។

៤) នាងមិនចាប់អារម្មណ៍ការងារជាអ្នកសិល្បៈទេ៖ នៅប្រទេសហ្វីលីពីនមានតារាម៉ូដែល និងតារាសម្តែងល្បីៗជាច្រើន ដែលសុទ្ធតែបានកើតចេញពីការប្រកួតបវរកញ្ញា ប៉ុន្តែនោះមិនមែនជាអ្វីដែល Karen ប្រាថ្នានោះទេ។ នាងគ្រាន់តែចង់ក្លាយទៅជាពិធីការិនីម្នាក់ប៉ុណ្ណោះ។

៥) នាងជាមនុស្សឆ្លាតនៅក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយ៖ នាង Karen Ibasco យល់ដឹងច្រើនពីរឿងសង្គមអនឡាញ ដោយនាងបានប្រើប្រព័ន្ធផ្សព្វផ្សាយបង្ហាញអំពើល្អរបស់ខ្លួនជានិច្ច។ រួមមានដូចជា ការធ្វើជាអ្នកស្ម័គ្រចិត្ត និងជាអ្នកជួយការងារសង្គមដ៏ល្អម្នាក់ផងដែរ។ ហើយបច្ចុប្បន្នគម្រោងរបស់នាងនៅតែបន្តធ្វើបែបនេះមិនផ្លាស់ប្តូរ។
នាង Karen Ibasco និយាយថា៖ «គ្រប់គ្នាសុទ្ធតែអាចជួយគ្នាបានទៅវិញទៅមកយ៉ាងងាយ និងអាចធ្វើវាបានជារៀងរាល់ថ្ងៃ។ មនុស្សអាចបង្កើតភាពខុសគ្នា រីឯប្រព័ន្ធផ្សព្វផ្សាយរបស់សង្គម គឺមានសារៈសំខាន់ណាស់ដើម្បីចែករំលែកអំពើល្អ។ ខ្ញុំចង់ប្រើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីបរិស្ថាន និងអ្វីៗដែលកើតមានឡើងសព្វថ្ងៃនៅក្នុងពិភពលោកយើងនេះ ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំមានឱ្យមនុស្សទូទៅបានទទួលដឹង»។

Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/