free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Sunday, November 5, 2017

មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​ថា អាជ្ញាធរ​ដើរ​លួង នឹង គំរាមកំហែង ​ឲ្យ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច



មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ស្វាយរៀង​អះអាង​ថា អាជ្ញាធរ​ឃុំ​មកពី​បក្ស​កាន់អំណាច កំពុង​ធ្វើ​យុទ្ធនា​ការ​ដើរ​បញ្ចុះបញ្ចូល​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ ស្ទើរតែ​គ្រប់​ឃុំ​ទាំងអស់​នៅ​ខែត្រ​ស្វាយរៀង​ដោយ​សន្យាថា នឹង​រក្សា​ប្រាក់ខែ និង​តំណែង ប្រសិន​បក្ស​ជំទាស់​ត្រូវ​រំលាយ។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​យុទ្ធនាការ​នេះ ជា​សារ​គំរាមកំហែង​ផ្នែក​នយោបាយ និង​រំលោភ​អំណាច​តុលាការ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។
មន្ត្រី​មកពី​បក្ស​កាន់អំណាច នៅតែ​ព្យាយាម​បន្ត​ដើរ​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ចូល​បម្រើ​គណបក្ស​ប្រជាជន​កម្ពុជា ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូងស្គរ​ម្តង​ហើយ​ម្តងទៀត​ទទូច​អោយ ឲ្យ​មេឃុំ​-​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ ចុះចូល​បម្រើ​បក្ស​ប្រជាជន​កម្ពុជាបើ​ចង់​រក្សា​ដំណែង​ឲ្យ​នៅ​ដដែល ក្រោយ​គណបក្សប្រឆាំង​ត្រូវ​រំលាយ​នោះ។
សមាជិក​ក្រុមប្រឹក្សាឃុំ​ទួលស្តី ស្រុក​ចន្ទ្រា មក​ពី​បក្ស​សង្គ្រោះ​ជាតិ លោក ភំ ថាន ឲ្យ​ដឹងថា មេឃុំ​ទួលស្តី លោក ប្រាក់ ឌិន ព្យាយាម​បញ្ចុះបញ្ចូល​លោក​ដោយ​សន្យា​នៅ​រក្សា​តំណែង និង​ប្រាក់ខែ ប្រសិន​បក្ស​ប្រឆាំង​ត្រូវ​រំសាយ​មែន​នោះ។ លោក​ប្តេជ្ញា​ថា នឹងមិន​ចូល​បម្រើ​បក្ស​កាន់អំណាច​ដាច់ខាត បើទោះបីជា​ត្រូវ​អស់​តំណែង និង​ប្រាក់​ខែ​ក្តី ហើយ​លោក​នឹង​បន្តការងារ​ថ្មី ជា​អ្នក​រត់​ម៉ូតូ​ឌុប និង​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​ប្រសើរ​ជាង៖ «ឲ្យ​បញ្ចុះបញ្ចូល​ទៅ រក្សា​តំណែង នៅ​ថ្ងៃ​ខាងមុខ​គេ​រំលាយ​ហើយ។ ខ្ញុំ​ថា ខ្ញុំ​មិន​ខ្វល់​រឿង​តំណែង ឬ​មិន​តំណែង​ព្រោះ​ពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ឲ្យ។ អត់​មាន​បញ្ហា​ទេ បើ​អត់​តំណែង និង​ប្រាក់ខែ ក៏​ខ្ញុំ​រស់​ធម្មតា​ដែរ»
ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​ទួល​ស្តី​មកពី​បក្ស​កាន់អំណាច លោក ប្រាក់ ឌិន បដិសេធ​យ៉ាងខ្លី​ថា លោក​មិនបាន​បញ្ចុះបញ្ចូល​សមាជិក​ក្រុមប្រឹក្សា​មកពី​បក្ស​សង្គ្រោះ​ជាតិ​នោះទេ៖ «អត់​ទេ ខ្ញុំ​មាន​ដែរ​បាន​ធ្វើ​អ៊ីចឹង​ទេ ខ្ញុំ​នៅតែ​កន្លែង​ចុះឈ្មោះ​បោះឆ្នោត»
ពលរដ្ឋ​រស់នៅ​ខែត្រ​ស្វាយរៀង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ចាត់ទុក​ចេតនា ចង់​រំសាយ​បក្សប្រឆាំង របស់​រដ្ឋាភិបាល គឺជា​ការដាក់​ទារុណកម្ម​ផ្លូវចិត្ត​ដល់​ពលរដ្ឋ និង​មន្ត្រី​បក្ស​ដែល​បង្ក​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត លើ​ការ​ប្រ​កូត​ប្រជែង​ដោយ​ស្មើភាព​មក​លើ​បក្ស​កាន់អំណាច​មួយ​នេះ។ លោក​យល់​ថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះជាតិ​ចុះចូល​បម្រើ​បក្ស​កាន់អំណាច ហាក់ដូចជា លោក ហ៊ុន សែន ដឹង​មុន​ថា បក្សប្រឆាំង​នឹងត្រូវ​រំលាយ នៅ​គ្រា​ដែល​សំណុំ​រឿងនេះ​កំពុង​ឋិត​ក្នុង​កណ្តាប់ដៃ​តុលាការ។ បញ្ហា​នេះ​លោក​ចាត់ទុកថា លោក​ហ៊ុន សែន បាន​បំពាន​អំណាច​តុលាការ​ធ្ងន់ធ្ងរ ដែល​នាំ​ឲ្យ​ពលរដ្ឋ​កត់ចំណាំ​ថា ទង្វើ​របស់លោក​ហ៊ុនសែន គឺជា​ទង្វើ​អាក្រក់៖ «មិន​អស់​ចិត្តត្រង់​ថា ពលរដ្ឋ​ផ្តល់​សិទ្ធិ​ឲ្យ ហើយ​រដ្ឋាភិបាល​ធ្វើ​របៀបនេះ​ដូចជា ខ្ញុំ​មិន​យល់​ត្រង់​ថា គាត់​ចង់​ធ្វើបាប​ពលរដ្ឋ​ដល់​ណា​ទៀត បើ​ពលរដ្ឋ​គាត់​គាំទ្រ គំរាមកំហែង​។ ខ្ញុំ​ជា​ពលរដ្ឋ​មិន​គាំទ្រ​ទេ នាយករដ្ឋមន្ត្រី​ធ្វើ​របៀបនេះ»
ខណៈ​ថ្ងៃ​ជំនុំជម្រះ​សំណុំរឿង​រំលាយ​គណបក្ស​សង្គ្រោះជាតិ កាន់តែ​ខិតជិត​ចូលមក​ដល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កាន់តែខ្លាំង​ឡើង និង​ជា​ចំហរ​អោយ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចូល​បម្រើ​បក្ស​កាន់អំណាច។ លោក ហ៊ុន សែន ហាក់​មាន​ជំនឿ​ដឹង​មុន​តុលាការ​ច្បាស់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ នៅ​ថ្ងៃទី១៦ វិច្ឆិកា​ខាងមុខ​ដោយ​តុលាការ​កំពូល ។
យ៉ាងនេះ​ក្តី​មន្ត្រីឃុំ​មួយចំនួន​មកពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​ស្វាយរៀង សង្កត់ធ្ងន់​ថា បើ​រដ្ឋាភិបាល​រំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ហាក់ដូចជា ការរំលាយ​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ដែរ ព្រោះ​តំណែង និង​តួនាទី​របស់​មេឃុំ ការពារ​ដោយ​ច្បាប់​នេះ តាម​ប្រព័ន្ធ​សមាមាត្រ ហើយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏​គួរតែ​រំលាយ​ដែរ ព្រោះ​គណៈកម្មការ​នេះ​បាន​ជ្រើសតាំង​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​កាន់​តំណែង តាម​អំណាច​សន្លឹក​ឆ្នោត។
ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់​មាត្រា​១១ ចែងថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់​មាន​អាណត្តិ ៥ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅពេល​ដែលមាន​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ថ្មី​ចូលកាន់​តំណែង។
មន្ត្រី​អង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា អំណាច តុលាការ​គឺជា​អំណាច​ឯករាជ្យ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ពុំមាន​បុគ្គល​ណា​ម្នាក់ បំពាន​ស្ថាប័ន​នេះ​បានទេ តែ​យ៉ាងណា​លោក​ការបកស្រាយ​ណាមួយ​ដោយ​អ្នកកាន់អំណាច មុនពេល​តុលាការ​មិនទាន់​សម្រេច​ក្តី​គឺជា​សញ្ញា​បង្គាប់បញ្ជារ និង​គ្រប់​ដណ្តប់​លើ​អំណាចតុលាការ។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន នគរបាល និង​យោធា គឺជា​មន្ត្រី​បំពេញ​កិច្ចការងារ​រដ្ឋ បម្រើ​ពលរដ្ឋ​គ្រប់រូប​ដោយ​ស្មើភាព ក៏ប៉ុន្តែ​បើ​មន្ត្រី​ទាំងនោះ យក​តួនាទី​ដើរ​បញ្ចុះបញ្ចូល​បម្រើ​ឲ្យ​បក្សនយោបាយ​ណាមួយ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ខុសច្បាប់៖ «គេ​មិនមាន​ឲ្យ​ធ្វើការ​ពាក់ព័ន្ធ​ការ​គំរាម​គំហែង និង​កា​រលូង​លោម​ទិញ​ទឹកចិត្ត​មានន័យថា ធ្វើ​របៀបនេះ​មិន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ទេ។ បើ​គណបក្ស​មួយ​មិនទាន់​រលាយ ទោះបី​ម្នាក់ទៀត​ដើរចេញ​ក៏ដោយ មាន​មន្ត្រី​ច្រើន​ទៀត សមាជិកភាព​ច្រើន​ទៀត​ដែល​ងើបឡើង​ក្នុង​បេក្ខជន​ហ្នឹង»
ទោះយ៉ាងណា​មន្ត្រី​មូលដ្ឋាន​មកពី​បក្ស​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​កិច្ចការ​តាម​តួនាទី នឹង​មិន​ភ័យព្រួយ​ចំពោះ​ការ​អំពាវនាវ របស់​លោក ហ៊ុន សែន នោះទេ។ ពួកគេ​ចាត់ទុក​ដំណែង​នេះ គឺ​ពលរដ្ឋ​ផ្តល់ជូន​តាម​អំណាច​សន្លឹក​ឆ្នោត និង​ធានា​ដោយ​ច្បាប់​ស្ដីពី​ការ​គ្រប់​រដ្ឋបាល​ឃុំ​-​សង្កាត់ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ហេតុនេះ​ការរំសាយ​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់លោក ហ៊ុន សែន គឺជា​ទង្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​

រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages