free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 19, 2017

សេចក្តីសម្រេចរបស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែ ទង្វើព្រៃផ្សៃរបស់ខ្លួនមកលើគណបក្សសង្គ្រោះជាតិ



Image may contain: 3 people, text
#ប្រជាជាតិខ្មែរកំពុងរងការអាម៉ាសដោយសាររដ្ឋាភិបាលម៉ាហ្វីយ៉ា
កាលពីថ្ងៃម្សិលមិញ ១៨ តុលា ២០១៧ សហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯក្ចឆ័នថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិ។
សេចក្តីសម្រេចរបស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែ ទង្វើព្រៃផ្សៃរបស់ខ្លួនមកលើគណបក្សសង្គ្រោះជាតិ ។
រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ជារបបផ្តាច់ការ ថោកទាប ដែលគេមិនអាចរាប់អានបានឡើយ ហើយដែលធ្វើឲ្យជនជាតិខ្មែរ មានការអៀនខ្មាស ចំពោះសហគមន៍អន្តរជាតិ ។
ក្នុងកិច្ចប្រជុំដែលមាន យ៉ង សែម សមាជិកព្រឹទ្ធិសភាកូតា CPP ដំណាងភាគីកម្ពុជា បានព្យាយាមបិទបាំងនូវទង្វើទុច្ចរិតរបស់ខ្លួនក្នុងការអនុមត្តិច្បាបប្លន់ឆន្ទៈម្ចាស់ឆ្នោត និងប៉ុនប៉ងរំលាយ CNRP ដែលត្រូវចោទសួរដោយប្រធានអន្តរសភា IPU ។
ការព្យាយាមឆ្លើយពង្វាងស្ថានភាពជាក់ស្តែងនៅកម្ពុជានាពេលនេះ វាជាភាពអាម៉ាសមួយរបស់របប ហ៊ុន សែន ក៏ដូចជាប្រជាជាតិខ្មែរទាំងមូល ខណះដែលពិភពលោកដឹងយ៉ាងច្បាស់អំពីភាពព្រៃផ្សៃ ប្រើច្បាប់ព្រៃដឹកនាំប្រទេសរបស់រដ្ឋាភិបាលម៉ាហ្វីយ៉ា ។
ខាងក្រោមនេះជាសេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភាចោទសួរប្រតិភូកម្ពុជា។
(បកប្រែក្រៅផ្លូវការ)
ប្រធានសភា៖ សំណួរទីមួយតើមានការធ្វើវិសោធនកម្មច្បាប់ស្តីពីនយោបាយក្នុងប្រទេសរបស់លោកឬទេ? ហើយជាលទ្ធផលពីការធ្វើវិសោធនកម្មនេះគឺគណបក្សនយោបាយប្រឆាំងតែមួយគត់នៅប្រទេសកម្ពុជានឹងត្រូវរំលាយ? សូមឆ្លើយថាមានឬមិនមាន?
ប្រតិភូកម្ពុជា៖ រហូតមកទល់នឹងពេលនេះក្រុមយើងខ្ញុំដែលកំពុងស្ថិតនៅទីនេះមិនទាន់ទទួលបាន លទ្ធផលណាមួយពីការធ្វើវិសោធនកម្មនៅក្នុងប្រទេសកម្ពុជាទេ។ នេះគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។
ប្រធានសភា៖ ចុះបើមានការធ្វើវិសោធនកម្មដូចហ្នឹងមែនតើលោកគាំទ្រទេ?
ប្រតិភូកម្ពុជា៖ ខ្ញុំសូមមិនប៉ាន់ស្មានទេពីព្រោះខ្ញុំមិនទាន់បានឃើញវិសោធនកម្មនោះនៅឡើយទេ។
ប្រធានសភា៖ បាទយល់ព្រមប៉ុន្តែសូមចាំឱ្យច្បាស់ណាប្រទេសកម្ពុជាគឺយើងចង់គាំទ្រអស់លោក។ យើងចង់គាំទ្រសភាដែលមានមូលដ្ឋានគ្រឹះប៉ុន្តែប្រសិនបើកម្ពុជានឹងបង្កើតច្បាប់ដែលនឹងរំលាយគណបក្សប្រឆាំងតែមួយគត់ហើយមិនត្រឹមតែប៉ុណ្ណេះទេគឺឥឡូវនេះមានអាសនៈចំនួន៥៥ដែលជារបស់គណបក្សប្រឆាំងនៅកម្ពុជាហើយកម្ពុជាស្នើឱ្យមានច្បាប់នេះដើម្បីបែងចែកអាសនៈទាំង៥៥ទៅឱ្យគណបក្សដែលមិនមានវត្តមាន(នៅក្នុងសភាផង)។ ហើយមុននឹងបន្តិចអស់លោកដែលមកពីប្រទេសកម្ពុជាបាននិយាយថារដ្ឋធម្មនុញ្ញកម្ពុជានិយាយពីប្រជាធិបតេយ្យសេរីនិយមនិងពហុបក្ស។ តើអស់លោកគិតថាទង្វើដូចនេះបើកើតមានឡើងមែនតើវាជាប្រជាធិបតេយ្យសេរីនិយមនិងពហុបក្សទេ?
ប្រតិភូកម្ពុជា៖ ដូចដែលយើងបាននិយាយហើយលោកប្រធានគឺថាពួកយើងខ្ញុំនៅមិនទាន់ឃើញវិសោធនកម្មនោះនៅឡើយទេ។ ហើយដោយសារតែយើងខ្ញុំនៅក្នុងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិសម្រាប់សមាជិកសភាយើងនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកពីព្រោះលោកស្នើសុំទៅទស្សនកិច្ចប្រទេសកម្ពុជា។ ហើយយើងខ្ញុំនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក។ ដូចសហការីរបស់ខ្ញុំបាននិយាយហើយថាយើងមិនបានដេញអ្នកទាំងនោះចេញពីប្រទេសទេ។ ពួកគេចាកចេញដោយខ្លួនឯងហើយពួកគេអាចត្រឡប់មកវិញនៅពេលណាក៏បានដែរតាមតែពួកគេចង់។ នេះគឺជាការធានាជូន។
ប្រធានសភា៖ ខ្ញុំនឹងកត់ត្រាទុកសំណួរទាំងពីរដែលខ្ញុំបានសួរអស់លោកពីព្រោះខ្ញុំគិតថាវានឹងមានសារៈសំខាន់ដើម្បីសម្រេចអនាគតប្រទេសកម្ពុជាពីព្រោះបើសិនជាប្រទេសកម្ពុជាមានប្រព័ន្ធគ្រប់គ្រងដោយបក្សតែមួយហើយអស់លោកបំបាត់គណបក្សប្រឆាំងមែននោះសម្រាប់ខ្ញុំគឺមិនស្របគ្នានឹងស្មារតីនៃរដ្ឋធម្មនុញ្ញដែលអស់លោកទើបបាននិយាយទេ។ ដូច្នេះយើងនឹងកត់ត្រាទុកបញ្ហាទាំងនេះហើយក្នុងអំឡុងពេលប្រជុំនៃគណៈកម្មាធិការស្តីពីសិទ្ធិរបស់សមាជិកសភាយើងនឹងផ្តោតលើបញ្ហានេះក៏ដូចជាបញ្ហាដទៃទៀតដែលរង់ចាំការសម្រេច។ យើងក៏កត់ត្រាទុកនូវសម្តីដែលអស់លោកបាននិយាយ ៕




Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages