free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 5, 2017

លោក លឺ ឡាយស្រេង ស្នើ​ព្រះមហាក្សត្រ​បំពេញ​ព្រះរាជ​តួនាទី​ដោះស្រាយ​ជម្លោះ​នយោបាយ

ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​នរោត្តម មុនីនាថ សីហនុ ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​សិស្សានុសិស្ស​នៅ​ស្ថានីយ​រថភ្លើង​កំពង់សោម ឬ​ស្ថានីយ​រថភ្លើង​ខេត្ត​ព្រះសីហនុ ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ការ​យាង​ត្រលប់​ពី​ពិនិត្យ​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្ដេចម៉ែ ពី​ប្រទេស​ចិន​មក ត្រូវ​បាន​ស្វាគមន៍​ពី​អ្នកនយោបាយ​ជើងចាស់ ដែល​លោក​រំពឹង​ថា មានតែ​ព្រះមហាក្សត្រ​ទេ ដែល​អាច​បញ្ចប់​ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ។
ចំពោះ​អ្នកវិភាគ​នយោបាយ​វិញ​លើក​ឡើង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ធំធេង​ណាស់ ដូចដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ តែ​ព្រះអង្គ​មិនបាន​ប្រើប្រាស់​ព្រះរាជ​តួនាទី​នេះ​ទេ ដោយសារតែ​ព្រះអង្គ ហាក់​បី​ដូច​ខ្លាច​គណបក្ស​កាន់អំណាច។
អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ តុលា​ថា ប្រជាពលរដ្ឋ​និង​រូបលោក​អបអរ​សាទរ និង​ស្វាគមន៍ ចំពោះ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ដែល​យាង​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​នេះ។

លឺ ឡាយស្រេង ៨៥៥ ២០១៧ 

លោក លឺ ឡាយស្រេង ដែល​អតីត​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាលពី​ចុងខែ​កញ្ញា ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះស្រាយ​រឿង​នយោបាយ ដែល​មានការ​ចាប់ចង​មេ​បក្ស​ប្រឆាំង​ដាក់គុក​នោះ។ លោក​បញ្ជាក់​ថា ពេលនេះ​គឺជា​ពេលវេលា​ដែល​ព្រះអង្គ​ត្រូវ​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ។
រដ្ឋធម្មនុញ្ញ​មាត្រា​៨ ចែងថា ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។ ទ្រង់​ជា​អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នកធានា​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ។ រីឯ​មាត្រា​៩ វិញ ព្រះមហាក្សត្រ ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ការពារ​នៃ​ការ​ប្រព្រឹត្តិទៅ​នៃ​អំណាច​សាធារណៈ​ឲ្យ​មាន​ភាព​ទៀងទាត់។
កាលពី​ថ្ងៃ​ទី​២៤ កញ្ញា លោក លឺ ឡាយស្រេង បាន​ថ្វាយ​លិខិត​ជូន​ព្រះមហាក្សត្រ​រៀបរាប់​អំពី​ការ​វិវឌ្ឍ​ស្ថានការណ៍​នៅ​កម្ពុជា និង​សុំ​ព្រះរាជ​អន្តរាគមន៍ វិបត្តិ​នយោបាយ​កំពុង​កើតមាន​នៅ​ពេល​បច្ចុប្បន្ន។ លិខិត​ដដែល​នោះ​បញ្ជាក់​ថា ទូលព្រះបង្គំ​យើងខ្ញុំ​នឹករលឹក​ដល់​ព្រះអង្គ និង​លាយឡំ​ទៅ​ដោយ​ភាព​ស្រងូតស្រងាត់ ការ​ភិតភ័យ​ព្រមទាំង​ការបាត់បង់​ភាព​កក់ក្ដៅ​ក្នុង​ចិត្ត ព្រោះ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​អួអាប់។
លោក​បន្ថែម​ក្នុង​លិខិត​នោះ​ថា បញ្ហា​ទាំងនោះ ដោយសារ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រឹត​ត្បិត​ដល់​គណបក្ស​នយោបាយ ការ​បិទ​អង្គការ​អន្តរជាតិ។ លើស​ពី​នេះ វិទ្យុ​នានា និង​សារព័ត៌មាន​ឯករាជ្យ ដែល​ធ្វើ​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស​ជា​យូរ​ណាស់​មក​ហើយ ត្រូវ​បាន​បិទ និង​ធ្វើទុក្ខបុកម្នេញ ពិសេស​ជាង​នេះ​ទៀត គឺ​ទំនាស់​កាន់​តែ​ខ្លាំង​រវាង​គណបក្ស​នយោបាយ​ធំៗ​ពីរ រហូតដល់​មើល​មុខ​គ្នា​មិន​ចំ។
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អះអាង​ថា សេចក្ដី​ស្រងូតស្រងាត់​ក្រៀមក្រំ និង​ការ​ភិតភ័យ​ទាំងនោះ នឹង​បាន​ធូរស្រាល​មិន​ខាន ប្រសិនបើ​ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​យាង​ត្រឡប់​មក​មាតុភូមិ​វិញ ហើយ​មាន​វត្ត​មាននៅ​ជិត និង​នៅ​ជាមួយ​ទូលព្រះបង្គំ​យើងខ្ញុំ​នៅ​ក្នុង​ប្រទេស។
លោក​មាន​ជំនឿ​មុតមាំ​ថា ព្រះករុណា​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​នឹង​អាច​ជួយ​ត្រួស​ត្រាយផ្លូវ​ធ្វើ​ឱ្យ​បរិយាកាស​អួអាប់​សព្វថ្ងៃ​ភ្លឺស្វាង និង​ប្រើ​ព្រះរាជ​សិទ្ធិ​ជា​អាជ្ញាកណ្ដាល​ដូចដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​សម្រុះសម្រួល​ដោះស្រាយ​ទំនាស់​រវាង​គណបក្ស​ធំៗ​ទាំងពីរ​នៅ​ពេល​បច្ចុប្បន្ន។
ជាមួយ​គ្នា​នេះ ទំនាស់​រវាង​គណបក្ស​ធំៗ​ទាំងពីរ​មិនបាន​នាំមក​នូវ​ផល​ចំណេញ​បន្តិច​ណា​ឡើយ​ដល់​ភាគី​ណាមួយ និង​ប្រទេសជាតិ។ ផ្ទុយទៅវិញ​មានតែ​ការ​បែកបាក់​ប្រេះឆា​រវាង​ខ្មែរ និង​ខ្មែរ ព្រមទាំង​ការប្រមាថ ការ​កៀបសង្កត់​ពី​អន្តរជាតិ​មក​លើ​ប្រទេស​របស់​យើង។
នៅ​ស្រប​ពេល លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ចេញមុខ​ដោះស្រាយ​ជម្លោះ​នយោបាយ​នេះ។ សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​ស្នើ​សេចក្ដី​សម្រេច​មួយ នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​សំឡេង​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សេចក្ដី​សម្រេច​នេះ ធ្វើឡើង​ក្នុង​គោលបំណង ស្វែងរក​យុត្តិធម៌ និង​ការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច មិន​ខ្វល់​ចំពោះ​ការ​ដាក់​គំនាប​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​បានទេ ព្រោះថា សេដ្ឋកិច្ច​កម្ពុជា​មួយ​ផ្នែក​ធំ ក៏​ពឹង​ផ្អែកលើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ដែរ។
ចំពោះ​ការ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ជម្លោះ​នយោបាយ​នេះ​វិញ លោក ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​លំបាក​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​ដោយសារតែ​ព្រះអង្គ​ហាក់​ខ្លាច​គណបក្ស​កាន់អំណាច​ទៅវិញ។
វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ចាប់​តាំងពី​កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​មក គឺ​តែងតែ​មាន​ជម្លោះ​នៅ​ក្រោយ​ការបោះឆ្នោត។ ឧទាហរណ៍​ដូចជា​ការបោះឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​ចាញ់​ឆ្នោត​នោះ​មិន​ព្រម​ឡើយ។ ជម្លោះ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ​កាលណោះ ស្ទើរ​តែ​បែងចែក​ភូមិភាគ​ទឹកដី​គ្នា​ក្នុង​ការ​ដឹកនាំ​រវាង​គណបក្ស​ទាំងពីរ ប៉ុន្តែ​ដោយសារ​អតីត​ព្រះមហាក្សត្រ​មិន​ចង់​ឃើញ​ជាតិ​បែកបាក់ ព្រះអង្គ​បាន​និយាយ​ជាមួយ​រាជបុត្រ​របស់​ព្រះអង្គ​គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ការ​បែងចែក​អំណាច​គ្នា ពោល​គឺ​សម្ដេចក្រុមព្រះ ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​១ និង លោក ហ៊ុន សែន ដែល​ភាគី​ចាញ់​ឆ្នោត ធ្វើជា​នាយករដ្ឋមន្ត្រី​ទី២។
ក៏ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លើក​ឡើង​ថា សម្រាប់​បរិបទ​នយោបាយ​បច្ចុប្បន្ន​វិញ ព្រះមហាក្សត្រ​ហាក់​មាន​ឥទ្ធិពល​តិច​តូច​ទៅលើ គណបក្ស​កាន់អំណាច ដែល​ព្រះអង្គ​លំបាក​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​ជា​អាជ្ញាកណ្ដាល បើសិនជា​ពុំ​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​ប្រឆាំង​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ ពី​បញ្ហា​ជម្លោះ​នយោបាយ​បច្ចុប្បន្ន​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages