free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Thursday, October 5, 2017

ខេមបូឌា ដេលី ប្រកាស​បិទ​​ភ្លាម​ៗ​ស្រប​ពេល​មាន​ការ​គំរាម​កំហែង​


 លោក ហូរ វ៉ាន់ អ្នកនាំពាក្យ គណបក្ស​សង្គ្រោះជាតិ និយាយទៅកាន់អ្នកយក​ព័ត៌មាន​ក្រោយចេញពី​ប្រជុំនៅក្នុងទីស្នាក់ការ​គណបក្ស នាទីក្រុង​ភ្នំពេញ កាលពី​ម្សិលមិញ។ រូបថត : Ben Woods


ដោយប្រឈមនឹងការគំរាមកំហែងបិទដំណើរការ និងវិធានការផ្លូវច្បាប់ក្នុងពេលដ៏ខ្លីខាងមុខ ទាក់ទិនបំណុលពន្ធ៦,៣លានដុល្លារ កាសែតខេមបូឌា ដេលី នឹងបញ្ឈប់ដំណើរការ របស់ខ្លួនត្រឹមថ្ងៃនេះ ដោយបញ្ចប់វិជ្ជាជីវៈសារព័ត៌មានឯករាជ្យរយៈពេលជាង២៤ឆ្នាំ របស់ខ្លួននៅកម្ពុជា។
លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ដែលជាម្ចាស់ និងជាបណ្ណាធិការ នៃកាសែតនេះថ្លែងថា “អំណាចពន្ធគឺជាអំណាចបំផ្លាញ។ ហើយបន្ទាប់ពីរយៈពេល២៤ឆ្នាំ និង១៥ថ្ងៃ រដ្ឋាភិបាលកម្ពុជា បានបំផ្លាញកាសែតខេមបូឌា ដេលី ដែលជាផ្នែកដ៏ពិសេស និងគួរឲ្យកត់សម្គាល់នៃសារព័ត៌មានសេរីនៅកម្ពុជា”។
ការប្រកាសបិទនេះធ្វើឡើងតែ១ខែគត់បន្ទាប់ពីឯកសារមួយចេញពីអគ្គនាយកដ្ឋានពន្ធដារដែលបែកធ្លាយតាមបណ្ដាញអុីនធឺណិតបានទុកពេលឱ្យកាសែតខេមបូឌា ដេលី រហូតដល់ថ្ងៃនេះ ដើម្បីបង់ពន្ធ និងធ្វើឡើងមិនដល់រយៈពេល២សប្ដាហ៍ផងទេបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅបណ្ណាធិការនៃកាសែតនេះថា “មេចោរ” ហើយបានប្រាប់ឱ្យពួកគាត់បង់ពន្ធ បើមិនដូច្នោះទេត្រូវ “វេចបង្វិចចាកចេញ”។
កាសែត ខេមបូឌា ដេលី បានអះអាងថា ករណីពន្ធនេះគឺជារឿងនយោបាយ ដោយអំពាវនាវ ឱ្យមានសវនកម្មត្រឹមត្រូវ និងការចរចាដោយភាពស្មោះត្រង់។ ទោះជាយ៉ាងណា ជំនួបរវាង គណៈគ្រប់គ្រងនៃកាសែតនេះ និងមន្ត្រីពន្ធដារមិនអាចដោះស្រាយភាពទាល់ច្រកនេះទេ។
លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល ថ្លែងថា “នៅក្នុងដំណើរការធម្មតាមួយ បញ្ហាដែលមាន វិវាទនឹង ត្រូវដោះស្រាយ បន្ទាប់ពីការធ្វើសវនកម្ម និងការចរចាជាលក្ខណៈឯកជន”។
លោកស្រីបានបន្តថា “ផ្ទុយទៅវិញ កាសែត ដេលី ត្រូវបានចាត់ការដោយសារការកំណត់ ពន្ធខ្ពស់កប់ពពក ការបែកធ្លាយ និងសេចក្ដី ថ្លែងការណ៍មិនពិតដោយនាយកដ្ឋានពន្ធដារ និង ការនិយាយមួលបង្កាច់ជាសាធារណៈដោយប្រមុខរដ្ឋាភិបាល មុនពេលសវនកម្ម វាខុសឆ្ងាយពីដំណើរការស្របច្បាប់”។
រដ្ឋាភិបាលបង្កើនវោហារសាស្ត្ររបស់ខ្លួនប្រឆាំងកាសែត ខេមបូឌា ដេលី ឆ្លើយតបទៅនឹងការ អះអាងថា ជារឿងនយោបាយ និងយុទ្ធនាការតាមបណ្ដាញទំនាក់ទំនងសង្គមដោយប្រើពាក្យថា # Save The Daily (ជួយដេលី)។
មួយសប្ដាហ៍បន្ទាប់ពីសុន្ទរកថាកាលពីថ្ងៃទី២២ ខែសីហា ដោយលោក ហ៊ុន សែន ដែលជា អ្នកអានកាសែត ខេមបូឌា ដេលី ញឹកញាប់ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្ដីថ្លែងការណ៍ ចោទប្រកាន់គណៈគ្រប់គ្រងកាសែតនេះថាបានយកលុយពន្ធលើតម្លៃបន្ថែម (VAT) ដាក់ក្នុងហោប៉ៅដោយខុសច្បាប់។
សេចក្ដីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា “កាសែត ខេមបូឌា ដេលី បានគេចពន្ធច្រើនឆ្នាំ មកហើយ ដោយមិនបានបង់ពន្ធសូម្បីតែ១រៀល”។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ កាសែត ខេមបូឌា ដេលី បានច្រានចោលការចោទ ប្រកាន់នេះ ដោយចាត់ទុកការអះអាងទាំងនេះថា “គ្មានមូលដ្ឋាន និងជាការបរិហារកេរ្តិ៍”។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា លោក បឺនី គ្រីស័រ (Bernie Krisher) ស្ថាបនិក និងជាបណ្ណាធិការនៃកាសែត ខេមបូឌា ដេលី ដែលរស់នៅក្នុងទីក្រុងតូក្យូ នឹងស្វះស្វែងរំលាយចោលក្រុមហ៊ុនដែលគ្រប់គ្រងកាសែតដេលី។
កាសែតនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ” លោក គ្រីស័រ អះអាងយ៉ាងទទូចថា លោកបានដំណើរការកាសែត ខេមបូឌា ដេលី ដោយស្របច្បាប់ ហើយអញ្ជើញឱ្យរដ្ឋាភិបាល កាត់ទោសលោក ប្រសិនបើរដ្ឋាភិបាលជឿថា ខុសច្បាប់។ ប្រសិនបើត្រូវបានចោទប្រកាន់ លោក គ្រីស័រ នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ”។
នៅក្នុងសេចក្ដីបំភ្លឺចុះផ្សាយដោយគេហទំព័រព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាល លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា កាសែត ខេមបូឌា ដេលី នឹងនៅតែត្រូវទទួលខុសត្រូវចំពោះការបង់ពន្ធ បើទោះបីជាបិទដំណើរការក៏ដោយ។
លោកថ្លែងថា “អ្នកទទួលខុសត្រូវរបស់អង្គភាពព័ត៌មាននេះ ជាអ្នកទទួលខុសត្រូវចំពោះ បំណុលពន្ធរបស់រដ្ឋ មិនអាចគេចខ្លួនបានទេ ហើយក៏មិនអាចចាកចេញពីកម្ពុជាផងដែរ ព្រោះ យើងអនុវត្តតាមច្បាប់សារពើពន្ធរបស់កម្ពុជា”។
លោកបានគូសបញ្ជាក់ថា “ប្រសិនបើមិនមានប្រាក់ដើម្បីបង់ពន្ធដែលជាបំណុលរបស់រដ្ឋនោះ ការរឹបអូសទ្រព្យសម្បត្តិរបស់អង្គភាពព័ត៌មាននេះ នឹងត្រូវធ្វើឡើង តាមច្បាប់សារពើពន្ធ របស់កម្ពុជា”។
ពេលទាក់ទងកាលពីម្សិលមិញ លោក គង់ វិបុល បានចុចបិទទូរស័ព្ទអ្នកយកព័ត៌មាន។
ទាំងលោក បឺនី គ្រីស័រ និងលោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល ដែលជាកូនស្រីរបស់ លោកនៅតែ ស្ថិតក្នុងទីក្រុងតូក្យូ ក្នុងរយៈពេល១ខែមកនេះ។
ចំណែកឯតំណាងកាសែតនេះនៅរាជធានីភ្នំពេញ គឺលោក ដាក្លាស ស្ទៀល (Douglas Steele) ដែលត្រូវជាស្វាមីរបស់លោកស្រី ដេបូរ៉ា គ្រីស័រស្ទៀល និងជានាយកគ្រប់គ្រងនៃកាសែតនេះ ដែលបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតកាលពីម្សិលមិញ។
លោក វីលៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានជួបជាមួយមន្ត្រីពន្ធដារ ដើម្បីព្យាយាមជួយដោះស្រាយជម្លោះនេះជាមួយកាសែត ខេមបូឌា ដេលី ស្ថិតក្នុងចំណោមអ្នកអានជាច្រើនដែលមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបិទកាសែត ខេមបូឌា ដេលី កាលពីម្សិលមិញ។
លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “អ្នកកាសែតជនជាតិអាមេរិក និងអ្នក កាសែតជនជាតិកម្ពុជា ល្អៗជាច្រើនបានចាប់ផ្ដើមធ្វើការនៅកាសែតដេលី។ ការបិទកាសែត ដេលី ជាការបំបាត់សំឡេងដ៏សំខាន់ ឯករាជ្យ និងដែលគេស្គាល់ជាអន្តរជាតិចេញពី ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា”៕ សុខុម

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages