free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 18, 2017

អ្នកវិភាគម្នាក់លើកឡើងថា “បើចេះតែត្រឹមបាញ់បោះ ជាតិមួយ មិនរស់ទេ”





(ប៉ារីស) ៖ លោក សូរ សមយុទ្ធ អ្នកនិពន្ធ និងជាអ្នកវិភាគដ៏ល្បីម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា “បើចេះតែត្រឹមបាញ់បោះ ជាតិមួយ មិនរស់ទេ”។ លោកថា បើចង់ដឹងថាតើ រឿងការពារជាតិលំបាកប៉ុណ្ណានោះ មានតែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទេ ទើបដឹងច្បាស់។
ការលើកឡើងរបស់លោក សូរ សមយុទ្ធ ត្រូវបានគេដឹងថា ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់លោក ទា បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានចេញមកប្រកាសជាសាធារណៈកាលពីរសៀលថ្ងៃទី១៦ ខែតុលា កន្លងទៅថ្មីៗនេះថា “គណបក្សសង្គ្រោះជាតិនឹងរលាយនៅថ្ងៃខាងមុខនេះ ហើយកងទ័ពទាំងអស់ត្រូវត្រៀមរួចជាស្រេចប្រឆាំងបុគ្គលទាំងឡាយណា ដែលចង់បង្កភាពវឹកវរដល់សង្គម នឹងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។”
តាមរយៈបណ្ដាញសង្គមដ៏ពេញនិយម លោក សូរ សមយុទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ “ជាទូទៅ អ្នកកាន់ការងារកងទ័ព ដឹងតែពីរឿងកាប់ចាក់ បាញ់បោះ តែប៉ុណ្ណោះ។ ប៉ុន្តែបើចង់ដឹងថា តើការពារជាតិលំបាកយ៉ាងណានោះ ទៅសួរ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេស បានដឹង។ ចេះតែត្រឹមបាញ់បោះ ជាតិមួយ មិនរស់ទេ។”
so samyut
គួរកត់សម្គាល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរុញច្រានស្ថានការណ៍នយោបាយនៅកម្ពុជាឲ្យកាន់តែអាក្រក់ទៅៗ ដោយប្រើប្រាស់តុលាការអាយ៉ង និងសភាទីងមោងរបស់ខ្លួន ព្យយាមកម្ចាត់គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រកន្លះប្រទេស ដើម្បីបំពេញមហិច្ចតាបន្តគ្រប់គ្រងអំណាចតទៅទៀត។ ជាក់ស្ដែង នាពេលថ្មីៗនេះ រដ្ឋសភា និងព្រឹទ្ធសភា កម្ពុជា បានអនុម័តជាបន្តបន្ទាប់លើសេចក្ដីស្នើវិសោធនកម្មច្បាប់ ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ និងការបែងចែកអាសនៈ ។ ចំណែកឯតុលាការកំពូល ទុកពេលឲ្យគណបក្សសង្គ្រោះជាតិរយៈពេល ២០ ថ្ងៃ ដើម្បីរៀបចំឯកសារតបទៅនឹងពាក្យបណ្ដឹងរំលាយ៕
3
NA 16-10 -17 -1
NA 16-10 -17 -2


Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages