free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 18, 2017

លោក សម រង្ស៊ី បកអាក្រាតសារធាតុពិត របស់លោក ហ៊ុន សែន




(ប៉ារីស) ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាបិតាស្ថាបនិក នៃ “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបង្ហាញពីសារធាតុពិតប្រាកដ របស់លោក ហ៊ុន សែន ដែលតែងតែប្លន់អំណាច ពីប្រជារាស្ត្រ តាមរយៈការប្លន់សន្លឹកឆ្នោត ចាប់តាំងពីឆ្នាំ ១៩៩៨ មក។
លោក សម រង្ស៊ី ប្រធានសមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា



លោក សម រង្ស៊ី មានប្រសាសន៍ថា មុននោះ លោក ហ៊ុន សែន បានទទួលអំណាច ពីកងទ័ពយួនឈ្លានពាន ដែលបានបន្តុបគាត់ នៅឆ្នាំ ១៩៧៩ និង ១៩៨៥ ឲ្យធ្វើជាអាយ៉ងប្រទេសវៀតណាម។ បន្ទាប់មកទៀត ក្នុងឱកាសការបោះឆ្នោត រៀបចំឡើងដោយអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩៣ គាត់ត្រូវបានប្រជារាស្ត្របោះឆ្នោតទម្លាក់គាត់ ដោយសន្តិ វិធី។ តែដោយសារគាត់ក្តៅក្រហាយ មិនសុខចិត្តទទួលយកការចាញ់ឆ្នោតនេះ គាត់ក៏បានធ្វើរដ្ឋប្រហារ នៅឆ្នាំ ១៩៩៧ ដើម្បីដណ្តើមអំណាចមកវិញទាំងអស់ ឲ្យខ្លួនគាត់និងគណបក្សគាត់ ដោយប្រើកងកម្លាំងប្រដាប់អាវុធ ក្នុងការរំលោភឆន្ទៈប្រជារាស្ត្រ។ បន្ទាប់ពីដណ្តើមបានអំណាច យ៉ាងព្រៃផ្សៃបែបនេះហើយ គាត់ក៏បានរៀបចំបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដ៏ទន់ជ្រាយមួយ ដែលគណបក្សគាត់បញ្ជាបានតាមចិត្ត ក្នុងការលួចបន្លំសន្លឹកឆ្នោត រហូតដល់ឆ្នាំ ២០១៣។
តទៅនេះ សូមលោកអ្នកស្ដាប់បទសម្ភាសន៍ លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នេះ ដូតទៅ៖
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ម្សិោលម៉ិនេះ សន្និបាតទី ១៣៧ នៃសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯក្ចឆ័ន (លើកលែងតែសម្លេងគណៈប្រតិភូកម្ពុជា) បានថ្កោលទោសទង្វើចុងក្រោយនេះ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិ។ សេចក្តីសម្រេច របស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែទង្វើព្រៃផ្សៃរបស់ខ្លួន មកលើគណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលលោក ហ៊ុន សែន នេះ ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ជារបបផ្តាច់ការ ថោកទាប ដែលគេមិនអាចរាប់អានបានឡើយ ហើយដែលធ្វើឲ្យជនជាតិខ្មែរ មានការអៀនខ្មាស ចំពោះសហគមន៍អន្តរជាតិ៕
IPU
IPU




Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages