free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 18, 2017

បុរសម្នាក់អះអាងថាខ្លួនធ្វើដំណើរមកពីឆ្នាំ ២០៤៨ ហើយព្រមានថាមនុស្សក្រៅភព នឹងវាយលុកផែនដីនៅឆ្នាំ...

អាមេរិក៖ វាជារឿងដែលមិនគួរឲ្យជឿទាល់តែសោះ ក្រោយពេលបុរសសញ្ជាតិអាមេរិកម្នាក់  តាំងខ្លួនថាជាអ្នកបានធ្វើដំណើរត្រឡប់មកពីឆ្នាំ ២០៤៨ កំពុងព្រមាន​ពិភពលោក​ឲ្យ​ត្រៀមខ្លួនយ៉ាងប្រញាប់បំផុត ព្រោះ​មនុស្សក្រៅភពនឹងសម្រុកមកវាយលុកភពផែនដីនាឆ្នាំ២០១៨ ខាងមុខនេះឯង។
យោងតាមសារព័ត៌មានអង់គ្លេស Express បានបញ្ជាក់ថា បុរសម្នាក់នេះឈ្មោះ Bryant Johnson រស់នៅទីក្រុង Casper ភាគខាងលិចនៃសហរដ្ឋអាមេរិក។ Johnson បាននិយាយថាលោកពិតជាបានធ្វើដំណើរឆ្លងភព និងត្រឡប់មកពីឆ្នាំ២០៤៨ ប្រាកដ​មែន  ហើយលោកមកនេះដើម្បីប្រកាសអាសន្ន ឲ្យប្រជាជននៅទីក្រុង Casper ទាំងអស់ ប្រញាប់ចាកចេញឲ្យបានរូតរះ ព្រោះមនុស្សក្រៅភពនឹងមកវាយលុកផែនដី។  
លោក Johnson ពុំបានបញ្ជាក់ប្រាប់ពីពេលវេលាជាក់លាក់ ដែលមនុស្សក្រៅភពនឹងចេញមកវាយលុកនោះទេ តែលោកទទូចឲ្យមន្រ្តីប៉ូលិសប្រចាំតំបន់ មេត្តានាំលោកទៅជួបចៅហ្វាយក្រុង Casper ជាបន្ទាន់ ដើម្បីពិភាក្សារឿងជម្លៀសប្រជាជនឲ្យបានយ៉ាងឆាប់រហ័សបំផុត។

ទោះយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ជឿសម្តីផ្តេសផ្តាសរបស់លោកឡើយ ហើយ Johnson ត្រូវប៉ូលិសឃាត់ខ្លួន ដោយរកឃើញថាលោកបានពិសាគ្រឿងស្រវឹងហួសកម្រិត និងបង្កឲ្យមានភាពបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម៕

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages