free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 18, 2017

នាំគ្នាចែកចាយរូបសត្វចម្លែក រូបរាងដូចមនុស្សពាសពេញអ៊ីនធឺណេត ផ្អើលដល់ប៉ូលិសនៅម៉ាឡេស៊ី (មាន​វីដេអូ)

ម៉ាឡេស៊ី៖ ពាក្យចចាមអារ៉ាមបង្កឲ្យមានការភ្ញាក់ផ្អើលពេញអ៊ីនធឺណេត ដោយមានការលើកឡើងថាមានសត្វចម្លែកមួយក្បាល មានរូបរាងដូចមនុស្ស ត្រូវគេប្រទះឃើញក្នុងប្រទេសម៉ាឡេស៊ី។ 
បើយោងតាមប្រភពព័ត៌មាន Mirror UK បានឲ្យដឹងថា ឃ្លីបវីដេអូមួយត្រូវបានគេចែករំលែកបន្តគ្នាពាសពេញអ៊ីនធឺណេត ដែលក្នុងនោះគេឃើញមានសត្វចម្លែកដ៏តូចមួយក្បាល មានដងខ្លួនដូចសត្វឆ្មា តែក្បាលដូចមនុស្ស មានចង្កូមមួយគូមុតស្រួចដូចបិសាចជញ្ជក់ឈាមយ៉ាងអ៊ីចឹង។ 
ឃ្លីបវីដេអូមួយនេះត្រូវបានគេរាយការណ៍ថា ត្រូវបានគេថតបង្ហោះនៅតំបន់ Pahang ភាគខាងលិចប្រទេសម៉ាឡេស៊ី ដែលគេអះអាង ថាបានរកឃើញវានៅព្រំប្រទល់តំបន់ Pahang នេះឯង។
យ៉ាងណាមិញ វាមិនយូរប៉ុន្មានទេដែល រឿងរ៉ាវដ៏សែនចម្លែកមួយនេះបានជ្រួតជ្រាបដល់ស្ថាប័នប៉ូលិសក្នុងប្រទេសនេះ  ហើយដោយទ្រាំមិនបាន មន្ត្រីប៉ូលិសនៅក្នុងតំបន់ ក៏ចេញមុខច្រានចោល ថាវាជារឿងបោកប្រាស់សុទ្ធសាធ ពោលគឺគ្មានភស្តុតាងត្រឹមត្រូវណាមួយយកមកសំអាងបាននោះឡើយ។
បន្ថែមពីលើនេះ ស្នងការប៉ូលិសប្រចាំប្រទេសម៉ាឡេស៊ី លោក Datuk Rosli Abdul Rahman បានឲ្យដឹងថា សត្វចម្លែកដែលគេអះអាងមួយនេះ វាជាប្រដាប់ប្រដារក្មេងលេងដែលគេលក់តាមអនឡាញតែប៉ុណ្ណោះ ហើយលោកព្រមទាំងអំពាវនាវបងប្អូនអ្នកនិយមលេងអ៊ីនធឺណេតទាំងអស់ ឈប់គិតផ្តេសផ្តាសអំពីវាតទៅទៀត នាំតែអត់ប្រយោជន៍។
គួរបញ្ជាក់ផងដែរថា កន្លងទៅមានរឿងចម្លែកដូចគ្នានេះដែរ ដែលរូបភាពសត្វពពែចម្លែក មានក្បាលមនុស្សមួយ បានបង្កឲ្យភាពការឆោឡាពាសពេញភូមិស្រុកមួយនៅប្រទេសឥណ្ឌា ហើយរូបភាពចម្លែកៗជាច្រើនរបស់វា ត្រូវបានគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក៕ 




Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages