free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Saturday, October 28, 2017

មេធាវី​ស្នើ​លើកលែង​ការចោទប្រកាន់​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក អោ អាន

ជនត្រូវចោទ ក្នុងសាលាក្ដីខ្មែរក្រហម លោក អោ អាន។

ក្រុម​មេធាវី​ការពារ​ក្ដី​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក អោ អាន ស្នើ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរក្រហម ឲ្យ​លើកលែង​ការចោទប្រកាន់​លើ​លោក អោ អាន ក្រោយពី​សហ​ព្រះរាជអាជ្ញា​ជាតិ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ខ្វែង​យោបល់​គ្នា រឿង​ដែល​ថា តើ​ត្រូវ​លើកលែង​ការ​ចោទប្រកាន់ ឬ​ត្រូវ​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។
ក្រុម​មេធាវី​ការពារ​ក្ដី​លោក អោ អាន អះអាង ថា សាលាក្ដី​ខ្មែរក្រហម​មិន​អាច​អាចយក​លោក អោ អាន យក​មក​កាត់ទោស​បាន​នោះ​ទេ ដោយសារតែ​តុលាការ​កូនកាត់​មួយ​នេះ គ្មាន​យុត្តាធិការ​បុគ្គល​លើ​លោក អោ អាន។
ការ​អះអាង​បែបនេះ ធ្វើឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក អោ អាន នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ដែល​តប​ទៅ​នឹង​ដីកា​សន្និដ្ឋាន​ស្ថាពរ​របស់​សហ​ព្រះរាជអាជ្ញា។
យុត្តាធិការ​បុគ្គល គឺ​សំដៅ​លើ​ដែន​សមត្ថកិច្ច​តុលាការ ក្នុង​ការ​ជំនុំជម្រះ​ប្រភេទ​បុគ្គល​ជាក់លាក់​មួយ​ចំនួន ដោយ​មិនមែន​ជា​ការ​កាត់ទោស​លើ​បុគ្គល​ទូទៅ​នោះ​ឡើយ។
មេធាវី​ការពារ​ក្ដី​ទាំង​បី​រូប​របស់​លោក អោ អាន ដែល​មាន​មេធាវី​ខ្មែរ​មួយ​រូប និង​មេធាវី​អន្តរជាតិ​ពីរ​រូប សម្អាង​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​បង្កើត​សាលាក្ដី​ខ្មែរក្រហម ដែល​កំណត់​ជន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ ដែល​ត្រូវ​យក​មក​កាត់ទោស​បាន គឺ​ទី​១ ជន​នោះ ត្រូវតែ​ជា​មេដឹកនាំ​ជាន់ខ្ពស់ និង​ទី​២ ជន​នោះ​ត្រូវតែ​ជា​ជន​ទាំងឡាយ​ណា ដែល​បាន​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ឡើង នៅ​ក្នុង​របប​ខ្មែរក្រហម ចន្លោះ​ថ្ងៃទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី៦ ខែ​មករា ឆ្នាំ​១៩៧៩។
ក្រុម​មេធាវី បាន​ស្នើ​សុំ​សហ​ចៅក្រម​ស៊ើបអង្កេត នៃ​សាលាក្ដី​ខ្មែរក្រហម​នេះ ឲ្យ​លើកលែង​ការ​ចោទប្រកាន់​លើ​លោក អោ អាន ដោយ​សម្អាង​ថា តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ និង​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ក្នុង​ការ​បញ្ជូន​ខ្លួន​លោក អោ អាន ទៅ​ជំនុំជម្រះ​នោះ​ទេ និង​អះអាង​បន្ថែម ថា​សាលាក្ដី​ខ្មែរក្រហម​នេះ មិន​អាច​កាត់ទោស​លោក អោ អាន បានទេ ព្រោះ​លោក អោ អាន មិនមែន​ជា​កម្មាភិបាល​ខ្មែរក្រហម ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់ នៃ​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជន​ទាំងឡាយ​ណា ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរក្រហម​នោះ​ទេ។
សេចក្ដីសន្និដ្ឋាន​របស់​ក្រុម​មេធាវី​ការពារ​ក្ដី​លោក អោ អាន ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​សហ​ព្រះរាជអាជ្ញា​ជាតិ ដែល​កាលពី​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៧ យល់​ឃើញ​ថា សាលាក្ដី​ខ្មែរក្រហម មិន​អាច​កាត់ទោស​លោក អោ អាន បាន​នោះ​ដែរ ដោយសារ​គ្មាន​យុត្តាធិការ​បុគ្គល។ ប៉ុន្តែ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ឯណោះ​ទៅវិញ យល់​ផ្ទុយ​ពី​នេះ ដោយ​យល់​ឃើញ​ថា តុលាការ​នេះ មាន​សមត្ថកិច្ច​តាម​ផ្លូវ​តុលាការ ដែល​អាច​កាត់ទោស​លោក អោ អាន បាន ព្រោះ​លោក អោ អាន គឺជា​មេដឹកនាំ​ជាន់ខ្ពស់​ផង និង​ជា​ជន​ម្នាក់​ក្នុងចំណោម អ្នក​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត។ សហ​ព្រះរាជ្ញា​អាជ្ញា​អន្តរជាតិ លើក​ជា​សំអាង ថា​លោក អោ អាន មាន​តួនាទី​ជា​អនុ​លេខា​ភូមិភាគ​កណ្ដាល ត្រូវជា​អនុ​លេខា​របស់​លោក កែ ពក និង​ជា​លេខា​តំបន់ ៤១ គ្រប់គ្រង ៥​ស្រុក នៅ​ខេត្ត​កំពង់ចាម ដែល​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។
ការស៊ើបអង្កេត​ក្នុង​រឿង​ក្តី​លោក អោ អាន ក្នុង​សំណុំរឿង ០០៤/០២ ប្រើ​ពេល​អស់ ០៨ ឆ្នាំ​ហើយ ពី​បទ​អំពើ​ប្រល័យពូជសាសន៍ លើ​ជនជាតិ​ចាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ រួមមាន ការ​សម្លាប់​អតីត​ទាហាន លន់ នល់ ការ​បង្ខំ​ឲ្យ​រៀបការ ការ​ធ្វើ​ទារុណកម្ម​ជាដើម និង​ការរំលោភ​លើ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ឆ្នាំ​១៩៥៦ រួមមាន​មនុស្សឃាត​ដោយ​ចេតនា។
រហូត​មក​ដល់​ពេល​នេះ សាលាក្ដី​ខ្មែរក្រហម បើក​ដំណើរការ​កាត់ក្ដី អស់​រយៈពេល​ជិត ១២​ឆ្នាំ​ហើយ និង ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់ទោស​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ឲ្យ​លោក​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត។ អតីត​មេដឹកនាំ ជាន់ខ្ពស់ ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ នេះ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ។
ចំណែក​ការស៊ើបអង្កេត​លើ​សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ មាស មុត និង​សំណុំរឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ អោ អាន និង យឹម ទិត្យ ត្រូវ​បាន​បិទ​បញ្ចប់​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦។ ប៉ុន្តែ នីតិវិធី​បន្ត​ក្នុង​សំណុំរឿង​ទាំងពីរ​នេះ នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ លើកលែងតែ ករណី​អតីត​កម្មាភិបាល​ខ្មែរក្រហម​អ្នកស្រី អ៊ឹម ចែម ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង ០០៤/០១ ត្រូវ​បាន​សាលាក្ដី សម្រេច​លើកលែង​ការចោទប្រកាន់​កាលពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages