free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 24, 2017

បណ្តឹង​ចំនួន​​៣ ​ប្រឆាំង​លោក​លឺ ឡាយស្រេង​ ត្រូវបាន​​​ធ្វើ​ឡើង​​ក្នុង​​ថ្ងៃ​​តែ១ ​

media
Loading...

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្រសួង​យុត្តិធម៌ ​និង​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​បានដាក់​ពាក្យ​បណ្តឹង ​ជា​បន្តបន្ទាប់​គ្នា​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ​ដើម្បី​ប្តឹង​លោក ​លឺ ឡាយស្រេង ​អតីត​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​។ ​ការ​សម្រេច​ប្តឹង​ព្រម​ៗ​គ្នា ​ពេលនេះ ​ធ្វើឡើង​បន្ទាប់​ពី​លោក​លឺ ឡាយស្រេង ​បាន​ថ្លែង​តាម​បណ្តាញ​សង្គម​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ​ប៉ះពាល់​កិត្តិយស​លោក​ហ៊ុន សែន ​និង​បរិហារ​ដល់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​។
លោក​ គី តិច ​មេធាវី​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ​បាន​ថ្លែងថា​នៅក្នុង​ពាក្យបណ្តឹង​របស់​លោក​គឺ​បាន​ស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ទី​១ ​ធ្វើការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​លោក ​លឺ ឡាយស្រេង ​តាមផ្លូវ​ច្បាប់​។ ​ ទី​២​ទារ​សំណង​ជំងឺ​ចិត្ត​ដែល​លោក លឺ ឡាយស្រេង ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​លោក​ហ៊ុន សែន​ ចំនួន​៥០០​លាន​រៀល ​និង​ចុងក្រោយ​សុំ​ឲ្យ​តុលាការ​ប្រកាស​ផ្តន្ទាទោស​បន្ថែម​តាម​មាត្រា​៣១០​នៃ​ក្រម​ព្រហ្មទណ្ឌ​។
ការ​សម្រេច​ប្តឹង​លោក​លឺ ឡាយស្រេង ​អតីតមន្ត្រី​ជាន់​ខ្ពស់​គ​ណ​បក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​នៅ​ពេលនេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក ​លឺ ឡាយស្រេង ​ថ្លែង​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ផ្តល់​លុយ​ដល់​មន្ត្រី​ហ្វុ​ន​ស៊ីន​ប៉ិច​ម្នាក់​២​ម៉ឺន​ដុល្លារ ​សរុប​ជិត​១លាន​ដុល្លារ ​ដែល​ចំណុច​នេះ ​ត្រូវ​មេធាវី​ដើម​បណ្តឹង​ថា​ជា​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។




នៅ​ថ្ងៃ​នេះ​ដែរ ក្រសួង​យុត្តិធម៌ ​ក៏​បាន​ស្នើ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដែរ ​ដោយ​សុំ​ឲ្យ​តុលាការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់ ​និង​តឹងរឹង​បំផុត ​ទៅ​លើ​លោក​លឺ ឡាយស្រេង ​ចំពោះ​ករណី​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះ​មហាក្សត្រ​។ ​នៅក្នុង​លិខិត​របស់​ក្រសួង​យុត្តិធម៌ ​រដ្ឋលោក​រដ្ឋមន្ត្រី​អង្គ វង្ស វ​ឌ្ឍ​នា ​បាន​លើក​យក​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​កម្ពុ​ជា​មាត្រា​៧ ​មក​បញ្ជាក់​ថា​«អង្គ​ព្រះ​មហាក្សត្រ ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។
ដោយ​ឡែក​អ្នក​នាំពាក្យ​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​លោក ​ញ៉េប ​ប៊ុនជិន​ ក៏​បាន​បញ្ជាក់​ដែរ​ថា មេធាវី​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​បាន​ដាក់​ពាក្យ​រួច​ហើយ​ទៅ​តុលាការ​ដោយ​ប្តឹង​លោក​លឺ ឡាយស្រេង ​ពីបទ​ប្រមាថ​កាតទាន​ព្រះ​ចេស្តា​អង្គ​ព្រះ​មហាក្សត្រ ​បរិហារ​កេរ្តិ៍​សម្តេច​ក្រុម​ព្រះ​និង​ថ្នាក់ដឹកនាំ​ជាតិ​។
សូម​បញ្ជាក់​ថា កាលពី​ចុង​សប្តាហ៍​មុន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ​សីហា ​បាន​បញ្ចេញ​សំឡេង​សន្ទនា​ឯកជន​តាម​ទូរស័ព្ទ​រវាង​លោក ​លឺ ឡាយស្រេង ​និង​លោកស្រី​ គី លំអង ​បង្ហាញថា​នៅក្នុង​កិច្ចសន្ទនា​នោះ​លោក ​លឺ ឡាយស្រេង​ បាន​ថ្លែង​ក្នុងន័យ​ថា ​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ ​បើ​ឡាយព្រះហស្តលេខា​លើ​ច្បាប់​ទាំង ​៤​ដែល​អនុម័ត​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​លើសពីនេះ ​លោក​លឺ ឡាយស្រេង ​ក៏បាន​និយាយ​រាលដាល​ដល់​សម្តេច​ក្រុមព្រះ ​ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច ​រឿង​ទទួល​លុយ​ពី​លោក​ហ៊ុន សែន ​ជិត​១​លាន​ដុល្លារ ទៅ​ចែក​មន្ត្រី ដែលជា​ដើមហេតុ​នាំ​ឲ្យ​មាន​កើត​បណ្តឹង​ចាក់ស្រេះ​ទាំងនេះ​ឡើង​ក្នុងពេល​តែមួយ​។ ​ទោះយ៉ាងណា ​មុននឹង​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ ​លោក​លឺ ឡាយស្រេង ​ក៏បាន​ថ្លែង​សុំទោស​ផងដែរ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ​តែ​អ្នក​ពាក់ព័ន្ធ​មិនអាច​ទទួល​យក​បាន​៕


Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages