free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 25, 2017

ហ៊ុនសែន ចោទសង្គ្រោះជាតិថា ការធ្វើបាតុកម្មឆ្នាំ២០១៣ គឺជាការធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលរបស់លោក

(ភ្នំពេញ)៖ លោក ហ៊ុន សែន​ បានហៅការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺជារូបភាពនៃការធ្វើចលនាបះបោរបដិវត្តន៍យ៉ាងពិតប្រាកដ ដោយលោក បានលើកហេតុផលថា ប្រសិនបើត្រឹមគោលបំណងទាមទារប្រាក់ឈ្នួលជូនកម្មករ និងលក្ខខណ្ឌការងារនោះ គ្មានហេតុផលនាំបាតុករធ្វើបាតុកម្មម៉ោង ២រំលងអាធ្រាត្រ ហើយយកនំប៉័ងទៅចែកដើម្បីទទួលទាននោះទេ។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧នេះ ​ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៤,៦១៤នាក់មកពីរោងចក្រចំនួន១០ នៅតំបន់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។
លោក ហ៊ុនសែន ថា «​កន្លងទៅនេះគេចង់ប្រើប្រាស់បាតដៃកម្មករ ដើម្បីបង្កើតហិង្សានៅផ្លូវវែងស្រេង មើលទៅ មើលឡើងវិញ ហើយប្រៀបធៀបជាមួយប្រទេសនានាដែលបានកើតសភាការណ៍នេះឥលូវចោទជាសំនួរមើល ប្រសិនបើគ្រាន់តែទាមទារតម្លើងបៀវត្ស៍ គ្រាន់តែទាមទារលក្ខខណ្ឌការងារតើមានការចាំបាច់​ ធ្វើបាតុកម្មនៅម៉ោង២ភ្លឺទេ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មម៉ោង២ភ្លឺ ហើយយកនំប៉័ងទៅចែកឲ្យស៊ី ដើម្បីឲ្យមានកម្លាំង»។
លោក ហ៊ុនសែន បានបញ្ជាក់ថា ព្រោះគ្មានអ្នកណាគេឲ្យយើងមកផ្ដូលគេលេងលេងទេ ច្បាស់ណាស់គឺនឹងមានការវៃបក ហើយខ្លួនគេអាចនឹងស្លាប់នៅពេលនោះហើយ ​ព្រោះធម្មតា​គេដាក់ហើយ ប៉ុន្ដែចេះខ្លាចចេះរត់ដែរ៕

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages