free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 17, 2017

បំបែកពួក​ទាំងនេះ នៅក្នុងក្លិប​(អេឡេកូ)ជាក្លឹវយួន​




ដោយ ៖ វង្ស សន   
ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង ១៥:៣២   (17-10-2017 15:32)


ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ស្ទាវ​ដែល​និយមចូល​ចិត្ត​ពពាក់ពពូន​គ្នា​មក​រាំ​នៅ​ក្លិប​ឌី​ស្កូ​មួយ​ឈ្មោះ​«​អេ​ឡេ​កូ​»​ក្នុង​ក្រុង​ច្បារមន បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ច្រើន​នាក់​ និង​ធ្វើតេស្តរកសា​ធាតុ​ញៀន ។ ការ​ចុះ​ធ្វើ​រដ្ឋបាល​ចំហ​រកអ្នកមាន​ផ្ទុក​សា​ធាតុ​ញៀន​ក្នុង​ក្លិប​មួយ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​ថ្ងៃ​ទី​១៥ ខែតុលា ដោយ​នគរបាល​ក្រុង​ច្បារមន សហការ​ជាមួយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោកស្រី ប៉ោក សេដ្ឋាអភិបាលក្រុង​ច្បារមន​។
ក្លិប​«​អេ​ឡេ​កូ​»​នេះ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំ​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។ នគរបាល​ក្រុង​ច្បារមន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ដែល​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​មាន​ចំនួន​១៧៨​នាក់ (​ស្រី​៤៧​នាក់​) តែ​ជា​លទ្ធផល​រក​ឃើញ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​តែ​១២​នាក់​(​ស្រី​១​នាក់​)​ទេ​។


អ្នក​ដែល​មិន​មាន​ផ្ទុក​សារធាតុ​ញៀន ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ​ពួក​គេ​អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​គ្រឿងញៀន ហើយ​អនុញ្ញាត​ឲ្យ​វិល​ទៅ​ផ្ទះសម្បែង​វិញ ។ ដោយឡែក​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​ខេត្ត​ ចាត់ការ​បន្ត​តាម​នីតិវិធី ៕
Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages