free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 25, 2017

ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ចំនួន​៤



ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច ន​រោ​ត្ដម សីហមុនី នៅ​ថ្ងៃទី​២៥ តុលា បាន​ឡាយ​ព្រះ​ហស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ចំនួន​៤ ទាក់ទង​នឹង​ការបោះឆ្នោត បន្ទាប់​ពី​ទើបតែ​វិសោធនកម្ម​ចំនួន​៤ ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប​បាន​អនុម័ត ហើយ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ប្រកាស​កាលពី​ថ្ងៃទី​២៤ តុលា ថា ច្បាប់​ទាំងនោះ​ស្របតាម​រដ្ឋធម្មនុញ។
ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី បាន​ឡាយ​ព្រះហស្ថ​លេខា​រួច​ហើយ លើ​ច្បាប់​ទាំង៤ រួមមាន៖ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់។ បាន​ស្នើ​ឡើង​ដោយ​ឯកបក្ស​នៃ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច ហើយ​ច្បាប់​ទាំង​នេះ បាន​ដំណើរ​ការ​ពិនិត្យ និង​សម្រេច​អនុម័ត​ជា​បន្ត​បន្ទាប់​ដោយ​រលូន តាំង​ពី​រដ្ឋសភា ព្រឹទ្ធសភា និង​ស្ថាប័ន​ព្រះមហាក្សត្រ មិន​ដល់​រយៈពេល​២​សប្ដាហ៍​ផង។
បក្សប្រឆាំង សង្គម​ស៊ីវិល និង​អ្នកវិភាគ​នយោបាយ កន្លងមក​បាន​អំពាវនាវ​ដល់​ព្រះមហាក្សត្រ កុំអោយ​ព្រះអង្គ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ទាំង​៤ ដែលមាន​ចេតនា​យក​អាសនៈ​សភា និង​ក្រុម​ប្រឹក្ស​ឃុំ-សង្កាត់​របស់​បក្ស​ប្រឆាំង ទៅ​ច្រៀក​ចែក​អោយ​គណបក្ស​នយោបាយ​ផ្សេងទៀត​ដែល​ពលរដ្ឋ​មិនបាន​បោះឆ្នោត​អោយ។ ពលរដ្ឋ​ថា ទង្វើ​នោះ​ជាការ​ប្លន់​ឆ​ន្ទះ​រាស្ត្រ។
ប្រភព៖ rfa
Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages