រាជធានីភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះលោកជី ដេវីដ និងអ្នកនាងពេជ្រ សោភា ដែលជាដៃគូចម្រៀងបទ«រាំញីកែងជើង»ដ៏ល្បីតាមហ្វេសប៊ុកបានជះកំហឹងដាក់គ្នា ។លោក G-Devid ចោទអ្នកវាយប្រហារខ្លួនថាជាបក្សពួករបស់អ្នកនាងពេជ្រ សោភា និងចង់សំដៅថាអ្នកនាងពេជ្រ សោភា ទំនងជាបាននិយាយអ្វីប៉ះពាល់ដល់ខ្លួន ទើបហ្វេសប៊ុកមួយបង្ហោះសារវាយប្រហារចំពោះលោក ។ ទោះជាយ៉ាងណាក្តីអ្នកនាងពេជ្រ សោភា អះអាងថានាងមិនស្គាល់ម្ចាស់ហ្វេសប៊ុកនោះទេ ។ ពេជ្រ សោភា និយាយថា នាងមិនមានពេលទំនេរទៅបញ្ជាអ្នកណា ឬទៅកំណត់ឱ្យអ្នកណាវាយប្រហារអ្នកនេះ ឬអ្នកនោះទេ ។ នាងស្នើឱ្យលោកG-Devid លើកឡើងពាក់ព័ន្ធត្រឹមតែបុគ្គលដែលប៉ះពាល់លោក ហើយកុំរាលដាលដល់នាងដែលមិនដឹងរឿង ។
ពេជ្រ សោភា និងដេវីដ ល្វីងមុខដាក់គ្នា |
ពេជ្រ សោភា និយាយថា «ខ្ញុំមិនមែនជាអ្នកនៅពីក្រោយការបង្ហោះរបស់ម្ចាស់គណនីនោះទេ តែខ្ញុំក៏មិនភ្ញាក់ផ្អើលនោះដែរ ដែលលោក G-Devid ឱ្យតែមានអ្នកណានិយាយអ្វីមិនល្អពីលោក គឺលោកម៉ៃថា អ្នកនោះនិយាយតាមការទម្លាយរបស់ខ្ញុំ ឬថាអ្នកនោះជាអ្នកពាក់ព័ន្ធនាងខ្ញុំ ក្នុងពេលដែលនាងខ្ញុំមិនទាំងស្គាល់ថាអ្នកបង្ហោះនោះជាហ្វែនគាំទ្រអ្នកណាផង ។ ខ្ញុំមិនដឹងជុំវិញបញ្ហាដែលបានកើតឡើងចំពោះG-Devid នោះទេ ហើយខ្ញុំក៏គ្មានការតបតចំពោះលោកG-Devid នោះដែរ បើទោះជាលោកនិយាយក្នុងវីដេអូផ្សាយផ្ទាល់លើផេក ក្នុងន័យវាយប្រហារចំពោះខ្ញុំក្តី» ។
G-Devith បានវាយប្រហារតបចំពោះហ្វេសប៊ុកមួយដែលបង្ហោះសារថា «លោកភ្លេចកំណើតខ្លួនឯង មិនដូចក្មេងខ្មែរ មានអ្នកស្រលាញ់គាំទ្រច្រើន ព្រោះតែគេមិនចេះពុតត្បុត និងលាក់ចរិត» ។
ហ្វេសប៊ុកបង្ហោះសារវាយប្រហារទៅ G-Devith ភ្លេចកំណើតខ្លួនឯងនោះបន្ថែមថា កាលពី២ឆ្នាំមុន លោកគឺជាក្មេងម្នាក់ទិញការហ្វេឱ្យលោកសីហា ហា ប៉ុណ្ណោះ តែពេលនេះបានល្បី សក់អ្នកណាក្បាលអ្នកហ្នឹង ទៅណាមកណាតែងខ្លួនស្រស់ស្អាតជាងតារាកូរ៉េទៀត ។ អ្នកមានគុណទី១ របស់ G-Devith សីហា ហា ជាតារាចម្រៀង Original Song ចំណែកឯអ្នកមានគុណទី២ អ្នកនាងពេជ្រ សោភា តារាចម្រៀងផលិតកម្មហង្សមាស» ។
G-Devith បាន Live វីដេអូឃ្លីបឆ្លើយតបថា «បើមិនដឹងរឿងផ្ទៃក្នុងកុំមកនិយាយ។ ការអត់ធ្មត់វាមានដែនកំណត់ ខ្ញុំឱបទុករឿងនេះយូរហើយ អ្នកដែលប្រើឱ្យខ្ញុំឆុងកាហ្វេឱ្យមិនដែលទុកខ្ញុំដូចជាបងប្អូនទេ គឺទុកដូចជាកញ្ជះ» ៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/