រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ដែលទស្សនិកជនមិនបានឃើញការសម្តែងរបស់ក្រុមកំប្លែងចៅលោកតា ដែលតែងតែសម្តែងនៅលើឆាកតន្ត្រី«មន្តស្នេហ៍សំនៀង»របស់ស្ថានីយទូរទស្សន៍ស៊ីធីអុីននៅរៀងរាល់ចុងសប្តាហ៍ ។
ការបាត់ក្រុមកំប្លែងចៅលោកតានាពេលនេះត្រូវទស្សនិកជនលើកឡើង ខុសៗគ្នា ដោយខ្លះថា ក្រុមកំប្លែងដែលប្រមូលផ្តុំដោយ ក្មេងៗទាំងនេះអាចរំសាយចោល ឬអាចមកពីកម្មវិធីមន្តស្នេហ៍សំនៀងបានដាក់បញ្ចូលទស្សនីយភាពសិល្បៈបុរាណ ថ្មីៗ ។
អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ស្ថានីយទូរទស្សន៍ស៊ីធីអុិន និងជាអ្នកបង្ហាត់បង្រៀនផ្ទាល់របស់ក្រុមកំប្លែងចៅលោកតា គឺលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បញ្ជាក់កាលពីថ្ងៃទី១៣ កញ្ញា ២០១៧ថា ក្រុមកំប្លែងចៅលោកតាមិនបានបំបែកក្រុមទៅណាទេ ពោលគឺពួកគេនៅស្ថិតក្នុងក្រុមដដែល
មូលហេតុបាត់ក្រុមកំប្លែងចៅលោកតា |
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកហើយ ដែលទស្សនិកជនមិនបានឃើញការសម្តែងរបស់ក្រុមកំប្លែងចៅលោកតា ដែលតែងតែសម្តែងនៅលើឆាកតន្ត្រី«មន្តស្នេហ៍សំនៀង»របស់
ស្ថានីយទូរទស្សន៍ស៊ីធីអុីននៅរៀងរាល់ចុងសប្តាហ៍ ។
ការបាត់ក្រុមកំប្លែងចៅលោកតានាពេលនេះត្រូវទស្សនិកជនលើកឡើង ខុសៗគ្នា ដោយខ្លះថា ក្រុមកំប្លែងដែលប្រមូលផ្តុំដោយ ក្មេងៗទាំងនេះអាចរំសាយចោល ឬអាចមកពីកម្មវិធីមន្តស្នេហ៍សំនៀងបានដាក់បញ្ចូលទស្សនីយភាពសិល្បៈបុរាណ ថ្មីៗ ។
អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ស្ថានីយទូរទស្សន៍ស៊ីធីអុិន និងជាអ្នកបង្ហាត់បង្រៀនផ្ទាល់របស់ក្រុមកំប្លែងចៅលោកតា គឺលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បញ្ជាក់កាលពីថ្ងៃទី១៣ កញ្ញា ២០១៧ថា ក្រុមកំប្លែងចៅលោកតាមិនបានបំបែកក្រុមទៅណាទេ ពោលគឺពួកគេនៅស្ថិតក្នុងក្រុមដដែល ។
មួយរយៈចុងក្រោយនេះក្រុមកំប្លែងចៅលោកបានបាត់វត្តមានសម្តែងពីឆាកតន្ត្រីនោះ គឺដោយសារតែស្ថានីយទូរទស្សន៍បានស្នើឲ្យសុំផ្អាកមួយរយៈសិន ។ ការផ្អាកសម្តែងកំប្លែងនេះគឺជាបញ្ហាផ្ទៃក្នុងរបស់ស្ថានីយដែលលោកមិនអាចនិយាយបានឡើយ តែលោកនៅតែរក្សាក្រុមកំប្លែងដែលចេញពីការបង្កើតដោយផ្ទាល់របស់លោកមួយនេះដដែល ។
លោកតាវិចទ័រ បានដាក់សំណើទៅខាងស្ថានីយទូរទស្សន៍ ដើម្បីឲ្យក្រុមកំប្លែងចៅលោកតាបានសម្តែងក្នុងកម្មវិធីដាច់ឡើយឡែកណាមួយ ដើម្បីបម្រើអារម្មណ៍ទស្សនិកជនបន្តទៀត ។ ប៉ុន្តែខាងស្ថានីយឆ្លើយតបជាវិជ្ជមាន ឬអវិជ្ជមានគឺមិនទាន់ដឹងនៅឡើយទេ ។
លោកតាវិចទ័របញ្ជាក់ថា «ការធ្វើបែបនេះគឺដើម្បីជួយក្មេងទាំងអស់នោះបានបង្ហាញសមត្ថភាពសម្តែងរបស់ពួកគេផង និងបានទំនុកបម្រុងដល់ការទិញសម្ភារ និងការសិក្សារបស់ពួកគេផងដែរ ។ ក្រុមកំប្លែងចៅលោកតានេះខ្ញុំបង្កើតឡើងដោយផ្ទាល់ ហើយរាល់ការសម្តែងរបស់ពួកគេម្តងៗគឺសុទ្ធតែមានការបង្ហាត់បង្ហាញពីខ្ញុំផ្ទាល់ផងដែរ ហេតុនេះកាលណាមិនមានការសម្តែង និងការបង្ហាត់បង្រៀនបន្ថែមទៀតនោះ វាប្រៀបបានទៅនឹងអាគុយដែលអស់ថាមពលដូច្នោះដែរ» ៕
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/