free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, November 29, 2017

ហ៊ុនសែន អាសន្នធំហើយ​​ បក្សសង្គ្រោះជាតិប្រកាសវៃបកវិញហើយ, (មានវិឌីអូរ)





មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង  អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​គំរាម​ស្នើ​ឲ្យ​ភាគី​ថៃ ចាប់​បញ្ជូន​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ប្រគល់​មក​កម្ពុជា​វិញ។
សេចក្ដី​អំពាវ​របស់​រដ្ឋាភិបាល​បារាំង​នេះ ធ្វើ​ឡើង​តាមរយៈ​ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូសេអានី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង លោក ធារី ម៉ាធូ (Thierry MATHOU) ដែល​បាន​រម្លឹក​ថា ស្ថានភាព​នយោបាយ​ផ្ទៃក្នុង​កម្ពុជា រួម​មាន​ការ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​តែមួយគត់​នៅ​កម្ពុជា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា រួម​ទាំង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ ៥​ឆ្នាំ ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ដែល​ចោទ​ជា​បញ្ហា​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។
​លោក ធារី ម៉ាធូ ដែល​បាន​ជួប​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា 

តំណាង​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ផង ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា នេះ ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​គន្លង​នៃ​ប្រជាធិបតេយ្យ​វិញ ដោយ​មិន​ត្រូវ​រារាំង​សំឡេង​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​អង្គការ​សង្គម​ស៊ីវិល​ដូច្នេះ​នោះ​ទេ។
ស្រប​ពេល​ដែល​ប្រទេស​បារាំង និង​ប្រទេស​សេរី​ដទៃ​ទៀត​ថ្កោលទោស និង​ព្រមាន​ដាក់​ទណ្ឌកម្ម​ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់ មន្ត្រី​គណបក្ស​ប្រឆាំង​ឯ​ណោះ ទាំង​ថ្នាក់​កំពូល រហូត​ដល់​ថ្នាក់​មូលដ្ឋាន កំពុង​ភៀសខ្លួន​ចេញ​ពី​ស្រុក​ខ្មែរ ដើម្បី​សុវត្ថិភាព និង​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ។ មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​ជា​ច្រើន​ដែល​នៅ​ក្រាញននៀល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​តាម​ល្បិច​អូសទាញ​របស់​លោក ហ៊ុន សែន បាន​ទៅ​ជ្រកកោន​ក្នុង​ទឹក​ដី​​ថៃ។ រូបភាព​នៃ​មេ​ឃុំ និង​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង​ដែល​រត់​ភៀស​ខ្លួន​ពី​ខេត្ត​សៀមរាប ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មើល​ទៅ​គួរ​ឲ្យ​អាណោចអាធ័ម ព្រោះ​ពួកគាត់​ត្រូវ​ប្រមូល​ផ្តុំ​គ្នា​សម្រាន្ត និង​ទទួល​ទាន​អាហារ​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​តូច​មួយ ដែល​មាន​គ្នា​ច្រើន​នាក់៖ «បង​ប្អូន​ខ្មែរ​យើង​ដែល​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ មាន​មេឃុំ និង​ចៅសង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប កំពុង​តែ​ភៀស​ខ្លួន​មក​ក្រៅ​ប្រទេស​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​របស់​គណបក្ស​កាន់​អំណាច។ ពួកគាត់​គឺ​ជា​ថ្នាក់ដឹកនាំ​ដែល​មក​ពី​ខេត្ត​កំពង់ចាម និង​ខេត្ត​សៀមរាប កំពុង​រង​ទុក្ខ​លំបាក​ខ្លាំង​ណាស់។ ឥឡូវ​កំពុង​គេច​ខ្លួន​មក​ព្រំដែន​ថៃ។ ការ​ហូប​ចុក គឺ​បាន​មក​ពី​ការ​រៃអង្គាស​ប្រាក់​គ្នា។ គ្មាន​អ្វី​ហូប​ទេ មាន​តែ​ឆា​ត្រកួន និង​ទឹក​ត្រី​សម្រាប់​ហូប»
​ទោះបីជា​ពួកគាត់​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចាក​ឆ្ងាយ​ពី​ភូមិឋាន និង​ក្រុម​គ្រួសារ​ដើម្បី​សុវត្ថិភាព​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ក៏​លោក ហ៊ុន សែន ព្រមាន​មិន​ឲ្យ​ពួកគាត់​បាន​សុខ​នោះ​ដែរ។ លោក ហ៊ុន សែន បាន​ថ្លែង​សារ​គំរាម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា លោក​នឹង​ទាក់ទង​នាយករដ្ឋមន្ត្រី​ថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha)  ឲ្យ​បញ្ជូន​មក​វិញ​ទាំង​អស់៖ «ឥឡូវ​សុំ​ផ្តាំ​ទៅ! បន្តិច​ទៀត​គេ​ដេញ​ក្បាល​ពួក​អ្ហែង ដែល​កំពុង​នៅ​សង្ងំ​នៅ​បាងកក ឯ​ណោះ អញ​មិន​ស្គាល់​កន្លែង​អ្ហ៊ៃ? ប៉ុន្មាន​ថ្ងៃ​ហ្នឹង​នាំ​គ្នា​រត់់ រត់​ប្រកាច់​យក៍​ស្អី អញ​ទៅ​ធ្វើ​ស្អី​អ្ហែង!»
​លោក ហ៊ុន សែន ថា​មិន​ធ្វើ​អ្វី​ពួកគាត់​មែន និង​ថា​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ជាដើម។ ក៏ប៉ុន្តែ ជា​ច្រើន​លើក​ច្រើន​គ្រា លោក​សម្ដែង​ការ​ក្រេវក្រោធ ដែល​មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន បាន​ច្រើន​ដូច​បំណង​របស់​លោក។ លោក ហ៊ុន សែន ក៏​បាន​លាតត្រដាង​អំពី​ល្បិចកល​ពិត​របស់​លោក​ក្នុង​ការ​បំបែកបំបាក់​គណបក្ស​ប្រឆាំង ពោល​គឺ​ដំបូង​រម្លាយ​បក្ស​នេះ​ចោល រួច​ធ្វើ​ផែនការ​ឲ្យ​ចុះចូល​ដោយ​លើក​ឱសានវាទ​ម្ដង​ហើយ​ម្ដង​ទៀត។ ពេល​បញ្ចុះបញ្ចូល​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោត​មិន​ព្រម​ចុះ​ចូល លោក​ទិញ​ទឹក​ចិត្ត​បេក្ខជន​ដែល​មិន​ជាប់​ឆ្នោត​ដោយ​សន្យា​ផ្ដល់​តំណែង​ឲ្យ៖ «ក្បាច់​របស់​ឯង​មិន​ឈ្នះ​អញ​ទេ។ ដំបូង​អញ​ដាក់​ត្រង់​នេះ អ្ហែង​រឹង អញ​យក​អា​ក្រោម។ អា​ក្រោម​មក​តើ!  ឥឡូវ​អា​ជាប់​ឆ្នោត​វា​មិន​មក៍ អា​នេះ​វា​ឡើង​មក​យក៍ ហើយ​កុំ​ខឹង​គេ​ណា៎! គិត​ស្មាន​តែ​ត្រឹម​ថ្ងៃ​ទី​២៤ គេ​ខំប្រឹង​ទប់​ត្រឹម​ថ្ងៃ​ទី​២៤ ចូល​ថ្ងៃ​ទី​២៦ ម៉ោង​ ៩​យប់។ អ្នក​ឯង​មិន​អាច​ប៉ាន់​ស្មាន​ជំហាន​ដើរ​របស់ ហ៊ុន សែន ត្រូវ​ទេ។ កុំ​ថា​ឡើយ​ពួក​ប្រឆាំង​ សូម្បី​តែ​នៅ​ក្នុង​ជួរ ក៏​ប៉ាន់​ស្មាន​ជំហាន​ដើរ​មិន​ត្រូវ​ដែរ»
រហូត​មក​ដល់​ពេល​នេះ មានតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ តែមួយ​រូប​ប៉ុណ្ណោះ ដែល​បាន​ចុះ​ចូល​ទៅ​ខាង​គណបក្ស​កាន់​អំណាច ស្រប​ពេល​ដែល​ឱសានវាទ​នៃ​ការ​ចុះចូល​ត្រូវ​បាន​ផុត​នៅ​យប់​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ទោះជា​យ៉ាង​នេះ​ក្តី អ្នក​វិភាគ​យល់​ឃើញ​ថា លោក ហ៊ុន សែន មិន​ទាន់​ឈប់​ត្រឹម​នេះ​​នោះ​ទេ លើកលែងតែ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​កម្ពុជា ទើប​លោក ហ៊ុន សែន បន្ធូរ​ដៃ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages