ភ្នំពេញ៖ ក្រុមហ៊ុន Vivo ជាស្លាកសញ្ញាស្មាតហ្វូនដ៏ល្បីល្បាញនៅលើពិភពលោក បាននាំយក Vivo V7+ ជាស្មាតហ្វូនដំបូងគេបង្អស់លើពិភពលោកបំពាក់នូវកាមេរ៉ាមុខសម្រាប់ថតសែលហ្វីទំហំ ២៤មេហ្កាភិចហ្សែល ជាមួយនឹងអេក្រង់លាតសន្ធឹង FullViewTM Display ទំហំ 5.99អ៊ីញ មកកាន់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ដោយមានកំពូលតារាចម្រៀងតំលៃខ្លួនខ្ពស់កប់ពពក លោក ព្រាប សុវត្ថិ ជាឯកអគ្គរាជទូតតំណាងថែមទៀតផង។
Vivo V7+ គឺជាស្មាតហ្វូនផ្តោតទៅលើការថតរូបស្អាត និងការកម្សាន្តដ៏សម្បូរបែបដែលសក្តិសមបំផុតសម្រាប់យុវវ័យ និងមនុស្សសម័យថ្មី។ វាមានលក្ខណៈពិសេស និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ថ្មីៗ ប្លែកៗ ដែលពិបាកស្វែងរក នៅលើស្មាតហ្វូនដ៏ទៃ។
![]() |
ក្រុមហ៊ុន Vivo ប្រកាសដាក់លក់ស្មាតហ្វូនបំពាក់កាមេរ៉ាមុខ 24MP ដោយមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាអ្នកតំណាង
កាមេរ៉ាមុខទំហំ 24មេហ្កាភិចហ្សែល នៅលើស្មាតហ្វូន Vivo V7+ បានភ្ជាប់មកជាមួយនិងមុខងារជំនួយសម្រស់ជំនាន់ទី ៧ និងមុខងារបន្ថែមសម្រស់ពេលសន្ទនាជាវីដេអូ អាចជួយឲ្យអ្នកថតរូបសែលហ្វីបានកាន់តែស្អាតតាមបែបធម្មជាតិ បំបាត់ស្លាកស្នាម ទោះបីជាពេលសន្ទនាជាវីដេអូក៏ដោយ។ បន្ថែមពីនេះទៀត វាក៏មានបំពាក់កាមេរ៉ាក្រោយទំហំ 16MP ដែលមានមុខងារថតរូបអាជីពអាចថតរូបបានស្អាតគ្រប់ចំណុចថែមទៀតផង!
![]()
Vivo V7+ ភ្ជាប់មកជាមួយអេក្រង់លាតសន្ធឹង 18:9 FullViewTM Display ទំហំ 5.99 អ៊ីញ ផ្តល់ជូននូវផ្ទៃបង្ហាញរូបភាព 12,5% បន្ថែមទៀតបើប្រៀបនឹងអេក្រង់ 16:9 ធម្មតា។ នេះជាបទពិសោធន៏ថ្មីនៃការអានអក្សរ មើលវីដេអូ ក៏ដូចជាការលេងហ្គេមកាន់តែអស្ចារ្យ កាន់តែងាយស្រួល!
Vivo V7+ បានបំពាក់ដោយស៊ីភីយូប្រភេទ Octa-core Qualcomm, 4GB RAM, 64GB ROM ធានាឲ្យការប្រើប្រាស់មានភាពរលូន។ វាក៏បានបំពាក់មកជាមួយឈីប AK4376A Hi-Fi ដែលផ្តល់ជូនការស្តាប់តន្រ្តីបានយ៉ាងពិរោះរណ្តំដូចទស្សនាការប្រគុំផ្ទាល់ផងដែរ។ Vivo V7+ ដំណើរដោយប្រព័ន្ធប្រតិបត្តិការ Funtouch 3.2 Base on Android 7.1 ដែលមានលក្ខណៈពិសេស ងាយស្រួលប្រើ ជាមួយនឹងមុខងារមានប្រយោជន៍ជាច្រើនដូចជា មុខងារចែកអេក្រង់ 3.0 និងមុខងារដោះសោរដោយស្កេនទម្រង់មុខ ដែលធ្វើឲ្យវាក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក។
មុខងារពិសេសៗ ៖
-មុខងារបន្ថែមពន្លឺភ្លើងស្រទន់ពេលថតសែលហ្វី
-មុខងារបន្ថែមសម្រស់ពេលថតសែលហ្វី
-មុខងារកាមេរ៉ាអាជីព
-Face Acess: ដោះសោរដោយស្កេនទម្រង់មុខ
-បច្ចេកវិទ្យាតន្ត្រី Hi-Fi
-មុខងារចែកអេក្រង់ 3.0
-មុខងារកម្មវិធីបំបែកខ្លួន
-មុខងារទប់ស្កាត់ការរំខានពេលលេងហ្គេម
-មុខងារបន្ថែមសម្រស់ពេលសន្ទនាជាវីដេអូ
Vivo V7+ មានលក់នៅលើទីផ្សារកម្ពុជាហើយជាមួយនឹងតំលៃពិសេសបំផុត 399ដុល្លារជាមួយនឹងការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
![]()
បច្ចុប្បន្ននេះក្រុមហ៊ុន vivo បាននាំចូលផលិតផលក្នុងទីផ្សារកម្ពុជា នូវស្មាតហ្វូនចំនួន7ម៉ូដែល ដែលមានដូចជា V7+, V5Plus, V5s, Y69, Y55s, Y53, Y51 ដែលមានតម្លៃចាប់ពី ១៣៩ដុល្លារអាមេរិច រហូតដល់ ៣៩៩ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យស្មាតហ្វូន vivo ទទួលបានជោគជ័យ និងបោះជំហានលើទីផ្សារនៅពិភពលោកបានយ៉ាងឆាប់រហ័សនោះដោយសារស្មាតហ្វូន vivo មានចំណុចពិសេសលេចធ្លោរ លើកាមេរ៉ាមុខសម្រាប់ថតសែលហ្វីស្អាត ទំហំធំជាងគេ និងបច្ចេកវិទ្យាតន្រ្តី Hi-Fi ស្តាប់យ៉ាងពិរោះរណ្តំមុនគេថែមទៀតផង៕ ដោយ ជីវ័ន្ត
ព័ត៌មានបន្ថែមសូមចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវការ Vivo Cambodia រឺ វេបសាយ៖ www.vivomobile.com.kh៕
![]() ![]() ![]() ![]() |
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/