ការចេញនេះដូចជាមានអាយុក៏យូរ ហើយក្រុមហ៊ុន Ubisoft ក៏បានធ្វើការអភិវឌ្ឍហ្គេមនេះមាន វគ្គថ្មីៗក៏កាន់តែច្រើន និងកើបលុយក្នុងការលក់ហ្គេមនេះក៏ដូចជាបានមិនតិចនោះដែរ។ ជាងនេះទៅទៀត ថ្មីៗនេះក្រុមហ៊ុន Ubisoft បានចេញនូវវគ្គថ្មីបន្ថែមសម្រាប់លេងជា Multiplayer ទៀតហើយ។ គឺជាវគ្គ Death Match នៅក្នុង Mode: Ghost War។ ក្នុងឱកាសការចេញវគ្គថ្មីនេះនៅក្នុងហ្គេម Ghost Recon Wildlands នេះ ក្រុមហ៊ុន បង្កើតហ្គេមមួយនេះបានធ្វើការ ប្រកាសនឹងដាក់អោយទាញយកលេង ក្នុងរយៈពេលខ្លី បូករួមជាមួយនឹងវគ្គថ្មីនេះមិនគិតថ្លៃឡើយ។ ហើយការដាក់អោយទាញយកនេះផងដែរ គឺនឹងមានការដាក់អោយទាញយកគ្រប់ ឧបករណ៍ដែលអាចលេងបានទៀតផងដូចជា កុំព្យូទ័រ PS4 និង Xbox One ជាដើម។ ដែលឧបករណ៍ទាំងនេះសុទ្ធតែអាចទាញយកបានតាមផ្សាលក់ហ្គេមអនឡាញនីមួយៗ ហើយសម្រាប់រយៈពេលដែលគិតចាប់ពីថ្ងៃដាក់អោយទាញយកលេងនឹង ត្រូវបិទទៅវិញនោះ គឺ នៅថ្ងៃទី 12 ខែតុលា ដល់ថ្ងៃទី 15 ខែតុលា សរុបទៅគឺមួយសប្ដាហ៍។
សរុបសេចក្ដីមកនេះ មិនមែនជាការផ្ដល់ជូនអោយលេង ហើយខាតនូវក្រុមហ៊ុនមួយនេះឡើយ ផ្ទុយទៅវិញគឺជាការទាក់ទាញចំណាប់អារម្មណ៍ ច្បាស់ណាស់ពី Ubisoft ទៅអ្នកដែលមិនទាន់ទិញវាលេងនោះ។ ដោយក្រុមហ៊ុនមួយនេះហាក់បីជាចង់អោយយើងសាកលេងជាមុនសិនហើយ បូករួមវគ្គថ្មីគឺកាន់តែមានការប្រយុទ្ធខ្លាំងទៀតនោះច្បាស់ជា អ្នកលេងទប់ចិត្តមិនបានមិនតិចទេ ចំពោះអ្នកសាកហើយទិញលេងនោះ។
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/