free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Friday, October 27, 2017

លោក ខឹម វាសនា​បានសារភាពប្រាប់ តាម facebook ថាគាត់ជានអ្នកនយោបាយសាសនាគ្រិស

លោក ខឹម វាសនា​បានសារភាពប្រាប់ តាម facebook ថាគាត់ជានអ្នកនយោបាយសាសនាគ្រិស
លោក ខឹម វាសនា​បានសារភាពប្រាប់ តាម facebook ថាគាត់ជានអ្នកនយោបាយសាសនាគ្រិស

លោក ខឹមវាសនា​បានសរសេរ សារភាពនៅលើ facebook របស់ខ្លួនថា
((បើអ្នកមិនទាន់មានហេតុផលគិតអ្វីឃើញថាសាសនាមានចំណុចខ្សោយ​ ខុសឆ្គងច្រើន​ដែលផ្ទុយពីដំណើរពិតរបស់ធម្មជាតិ​ ប្រហែលអាចមានអ្នកប្រឌិតឡើង​ អ្នកគ្រាន់តែគិតយ៉ាងខ្លីថា​ ៖ ជីវិតបច្ចុប្បន្ន​ អ្នកមានខួរក្បាល​ មានកំលាំងកាយល្មមគ្រប់គ្រាន់​ មិនបាច់ពឹងព្រះណាទាំងអស់​ អ្នកអាចរស់បានយ៉ាងស្រួលទៅហើយ​ លុះពេលស្លាប់ទៅ​ ចង់ទៅជាស្អីក៏ទៅចុះ​ ព្រោះមានមនុស្សច្រើនពាន់លាននាក់ណាស់ដែលខុសចំពោះសាសនាដែលមនុស្សមួយក្រុមណានោះកំពុងតែជឿ​ ដូច្នេះ​ បើស្លាប់ទៅហើយ​ មានទណ្ឌកម្មមែន​ មានមនុស្សមិនតិចពាន់លានទេដែលនឹងទទួលទណ្ឌកម្មនោះដូចអ្នកដែរ។​ អញ្ចឹងជីវិតក្រោយស្លាប់ទៅជាស្អីក៏ទៅចុះ​។ គ្រាន់តែអ្នកគិតបានប៉ុណ្ណឹងព្រះ​ ឬសាសនាលែងមានសារៈសំខាន់សំរាប់អ្នកបាត់ទៅហើយ។​ អ្នកគិតអញ្ចឹង​ជាតិនេះ អ្នកក៏មិនបាច់ចំណាយអ្វីមួយសេនក្នុងរឿងជំនឿអ្វីទាំងអស់។​ តើចំណេញទេ???

ការសរសេនេះវាបង្ហាញថាគាត់កាន់សាសនាគ្រិសចិងបានឃើញលោកខំបោកកូនខ្មែរបានច្រើនគួរសម្យដែលអោយមានការស្អប់ខ្ពើមសាសនាព្រះពុទ្ធិហើយបវក់ក្មេងខ្មែរអោយស្អប់និងមើលងាយម៉ែ ឪ និងការប្រើពាក្យពេជ្យអាញ់និយមជាដើម។











សំដីដើម
លោកធម៌ គឺជាឧបសគ្គ នៃសេចក្តីល្អទាំងឡាយ (៧ ធ្នូ ២០១៤)
CPP ប្រើតែក្បាច់ដដែលនៅតែអាចផ្តួលគូប្រកួតបានយ៉ាងមានប្រសិទ្ធភាព។ ការអោយផលប្រយោជន៍ផ្ទាល់ខ្លួន ជាលុយ ឬជាតំណែងមុខមាត់នៅក្នុងសង្គម ជាជំរើសទីមួយ ដែល CPPតែងយកមកប្រើមុននឹងឈានដល់ប្រើក្បាច់ដទៃទៀតមានការសំឡុតគំរាមកំហែងជាដើម។ ក្បាច់អោយផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្តួលគូប្រកួតនេះ CPP ផ្តល់អោយដោយផ្អែកទៅលើប្រជាប្រិយភាពរបស់បុគ្គលនោះ។ បើល្បីកាន់តែខ្លាំង CPP កាន់តែហ៊ានអោយថ្លៃខ្ពស់។ របៀបផ្តួលនេះគេប្រើសំរាប់ផ្តួលតាំងពីហ្វុនស៊ីនប៉ិច រហូតដល់ចុងក្រោយនេះផ្តួល CNRPហើយដែលផ្តួលបានជោគជ័យបំផុតនាពេលថ្មីៗនេះ គឺផ្តួលបុគ្គលដែលអ្នកប្រឆាំងទាំងឡាយចាត់ទុកថាជានិមិត្តរូបនៃការប្រឆាំងខ្លាំងបំផុតគ្មានពីរនៅកម្ពុជា គឺលោកសមរង្ស៊ី។ តាមរយ:តំណែងដែលមានតែឈ្មោះ មានតែឋានៈពុំមានអំណាចពិត គឺប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានថាន:ស្មើនឹងនាយករដ្ឋមន្រ្តី ហើយមានតួនាទីជាដៃគូពិភាគ្សាជាមួយប្រមុខរាជរដ្ឋាភិបាលនេះ អាចអោយយើងកាន់តែប្រាកដប្រជាថា ក្បាច់ទីមួយក្នុងការអោយប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផ្លួលគូប្រកួតរបស់ CPP នៅតែមានប្រសិទ្ធភាពមិនស្រកស្រុតឡើយ។
តើមធ្យោបាយរបស់ CPP មួយនេះប្រើទៅមានប្រសិទ្ធភាពចំពោះមនុស្សប្រភេទណា?
នោះគឺមនុស្សនៅជាប់នឹងលោកធម៌។ មនុស្សដែលជាប់នឹងលោកធម៌ទាំងឡាយមុខតែលោតមិនរួចពីអន្ទាក់ទីមួយរបស់ CPP ទេ។ លោក សមរង្ស៊ី គឺម្នាក់ក្នុងចំណោមអ្នកដែលជាប់អន្ទាក់ទីមួយរបស់ CPP នេះដែរ។ ថ្មីៗនេះ លោក សមរង្ស៊ី បានទទួលមុខនាទីថ្មីមួយដែលតាមការប្រមើលទៅ គឺស្នើឡើងដោយរូបលោកផ្ទាល់ ទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែនគឺ ប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភាមានឋានៈស្មើនឹងនាយករដ្ឋមន្ត្រី ហើយមានមុខនាទីជាដៃគូពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីក្នុងកិច្ចការប្រទេសជាតិ។ ទោះ លោក សមរង្ស៊ី មិនមានតំណែងជាផ្លូវការនេះក៏ លោក សមរង្ស៊ី ជាប្រធានក្រុមតំណាងរាស្រ្តភាគតិចក្នុងរដ្ឋសភាដោយស្វ័យប្រវត្តិដែរព្រោះលោកជាប្រធានបក្សដែលមានសំលេង ៥៥កៅអី ក្នុងរដ្ឋសភាដែលជាគណបក្សមានសំលេងភាគតិចក្នុងរដ្ឋសភាជាស្រេចទៅហើយ ហើយលោកក៏បានដើរតួនាទីជាដៃគូសន្ទនា និងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ក្នុងគ្រប់កិច្ចការទាំងការងាររវាងបក្ស និងបក្ស និងកិច្ចការប្រទេសជាតិដោយមិនចាំបាច់មានការតែងតាំងអោយមានមុខតំណែង ទើបធ្វើការងារនោះកើតទេ។ តែដោយចិត្តដែលមានអារម្មណ៍ថា ខ្លួនមិនចង់នៅក្រោម លោក កឹមសុខា និងម្យ៉ាង ចង់បាំងមុខ លោក កឹមសុខា មិនអោយបានស្មើមុខនឹងខ្លួនក្នុងការចរចាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនផង លោក សម រង្ស៊ី ក៏មានចិត្តចង់បានដំណែងនេះ ដែលការពិតសំរាប់អ្នកដទៃមើលឃើញថាវាទុកចំនុចខ្សោយអោយគេអាចវាយគាត់ត្រង់ចំនុចនេះទៅវិញទេ។ យើងមានអារម្មណ៍ថាអៀនខ្មាស់ណាស់ដែលទៅយកតំណែងខ្យល់ តែសំរាប់មនុស្សចង់បាន លោតមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនគាត់ទៅជាយល់ថាគ្រាន់បើ។ បើមានអារម្មណ៍អៀនខ្មាស់ គាត់មិនអាចយកវាបានទេ។ គាត់និងអាម៉ី អាថោងគាត់ខំប្រឹងអោយលេសយ៉ាងណាដើម្បីបាំងការពិតដែលមានក្នុងចិត្តគាត់ ក៏ការពិតដែលបង្ហាញអំពីចិត្តស្រលាញ់មុខមាត់ ជាសណ្តានមនុស្សលោតមិនផុតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ នៅតែបានបង្ហាញមកក្រៅដល់មនុស្សដែលចេះសង្កេតយ៉ាងច្បាស់ក្រឡែត។
ការសូកប៉ាន់ទិញដូរទឹកចិត្ត បានសំរេចមិនឈប់ឈរបែបនេះ បាននាំនូវទំនុកចិត្តមួយកាន់តែមាំឡើងៗចំពោះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនលើមធ្យោបាយមួយនេះ។ ការសូកប៉ាន់ទិញដូរទឹកចិត្តបានសំរេចមិនឈប់ឈរបែបនេះ បាននាំមកអោយពលរដ្ឋនូវភាពទុទ្ទិដ្ឋិនិយម កាន់តែខ្លាំងឡើងចំពោះអ្នកនយោបាយ។ គាត់គិតថាអ្នកនយោបាយណា ក៏លោតមិនរួចប្រយោជន៍ផ្ទាល់ខ្លួនដែរ។
សំរាប់អ្នកញៀនបារី បារីពិតជាសំខាន់ណាស់ ចាំបាច់ណាស់សំរាប់អ្នកញៀននោះ។ សំរាប់អ្នកញៀនស្រា ស្រាពិតជាចាំបាច់និងមានសារៈសំខាន់ណាស់ចំពោះអ្នកនោះ។ ដូចគ្នាចំពោះអ្នកញៀនអំណាច មុខមាត់តួនាទី អំណាចមុខមាត់តួនាទី វាពិតជាមានសារ:សំខាន់ណាស់ចំពោះអ្នកមានញៀនរឿងទាំងអស់នោះ។ ប៉ុន្តែវាបែទៅជារឿងអត់សំខាន់ អត់បានការ ជារឿងគួរអោយធុញទ្រាន់ចំពោះមនុស្សដែលនឿយណាយនឹងជីវិត។ មានតែរឿងមនោសញ្ចេតនាតែមួយមុខគត់ដែលអាចធ្វើអោយបុគ្គលធុញថប់នឹងជីវិត ញាប់ញ័របេះដូងបាន។ដូច្នេះដើម្បីលោតរួចផុតអន្ទាក់ ដ៏មានប្រសិទ្ធភាពរបស់ CPP បានលុះត្រាតែអ្នកនោះជាមនុស្សពាល់ត្រូវថាជីវិតពិតជាទុក្ខ៕



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages