free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Sunday, October 29, 2017

គ្មាន​មេឃុំ​ខ្លួន​ណា​ម្នាក់​ចុះចូល​បក្ស​កាន់​អំណាច ហើយព័តមានដែលបែកធ្លាយនោះជាកាប្រឌិត របស់ CPP គឺពួកនេះដើរយកមេឃុំរបស់ខ្លួនដែលត្រីវប្រជាជនដូរក្រវ៉ាត់ចោលនោះមក បង្កើតវិឌីអូរដើម្បីបំផភាន់ប្រជាជន



តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា គ្មាន​សមាជិក​ក្រុមប្រឹក្សា ពិសេស​មេ​ឃុំ-ចៅ​សង្កាត់​ណា​ម្នាក់​របស់​ខ្លួន ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​បន្ត​កាន់​តំណែង តាម​ការ​អំពាវនាវ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។
ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក សុខ សាវ៉ាត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ថា គិត​ត្រឹម​ថ្ងៃអាទិត្យ ទី​២៩ ខែ​តុលា មិន​មាន​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ ពិសេស​មេឃុំ​ចៅសង្កាត់​បក្ស​ខ្លួន​ណា​ម្នាក់ នា​មូលដ្ឋាន​នេះ លក់​ឧត្ដមគតិ ឬ​ទៅ​ចុះ​ចូល​បក្ស​កាន់អំណាច ដើម្បី​រក្សា​តំណែង និង​លាប​សក្ការ​នោះ​ទេ​។​
លោក​បន្ត​ថា យោង​តាម​កិច្ចប្រជុំ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ទាំង ៦៣​រូប ដែល​ជាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​កន្លងទៅ ពួកគេ​បាន​ប្ដេជ្ញា​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​ត្រូវ​គេ​រំលាយ​មែន​នោះ គឺ​ដាច់ខាត​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ឬ​ម្ចាស់​ឆ្នោត ជា​ដាច់ខាត។
ចំណែក លោក អ៊ុក ចេត្តនី ចៅសង្កាត់​លេខ ១ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ជំហរ​ថា រូប​គាត់​សុខចិត្ត​ទៅ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ ឬ​ទៅ​ស៊ីឈ្នួល​ឃ្វាលគោ​ក្រី​បី​ឲ្យ​គេ ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត ប៉ុន្តែ​ដាច់ខាត​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត និង​មិន​លក់​ឧត្ដមគតិ ទៅ​ចុះ​ចូល​បក្ស​កាន់អំណាច ជា​ថ្នូរ​រក្សា​តំណែង​នោះ​ទេ ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​បែប​ណា​ក្ដី។
លោក​ចៅសង្កាត់​លេខ​១ សង្កត់​ធ្ងន់​ថា ការ​ផ្ដល់​ជូន​តំណែង​តួនាទី​បុណ្យស័ក្ដិ និង​លាប​សក្ការ​ដែល​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ឬ​ប្រជាពលរដ្ឋ គឺ​មិន​សំខាន់​សម្រាប់​រូបលោក​ទេ។
ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជៀប សុធា​រី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា គិត​មកដល់​ថ្ងៃអាទិត្យ ទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចុះ​ចូល របស់​មេឃុំ​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ណា​ម្នាក់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ជា​ថ្នូរ​បន្ត​កាន់​តំណែង​នោះ​ទេ។
អ្នកស្រី​ទទួល​ស្គាល់​ថា មេឃុំ​ចៅសង្កាត់ និង​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាប់ឆ្នោត នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដោយ​ពួកគេ​ម្នាក់ៗ បាន​អះអាង​ថា នឹង​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ពិសេស​មិន​ក្បត់​ឧត្ដមគតិ​ខ្លួនឯង ដើម្បី​លាប​សក្ការ និង​បុណ្យស័ក្ដិ​ទេ។
សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ពិសេស​មេឃុំ​ចៅសង្កាត់​ប្រចាំ​ខេត្ត​ព្រះសីហនុ​ភាគច្រើន ដែល​អាស៊ីសេរី បាន​ជួប​សម្ភាស បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា នឹង​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច តាម​ការ​អំពាវនាវ របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ថ្នូរ​បន្ត​រក្សា​ដំណែង និង​ប្រាក់​បៀវត្ស​របស់​ខ្លួន​នោះ​ទេ។ ការ​បង្ហាញ​ភក្ដីភាព ឬ​ការ​ប្តេជ្ញាចិត្ត របស់​មន្ត្រី​ថ្នាក់ក្រោម នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ កើតឡើង​ក្រោយពេល លោក ហ៊ុន សែន បាន​អំពាវនាវ​ម្ដង​ហើយៗ​ទៀត​ថា លោក​នឹង​រក្សា​តួនាទី​មុខ​ដំណែង​ឲ្យ​នៅ​ដដែល ឲ្យ​តែ​ពួកគេ មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ មាន​តំណាងរាស្ត្រ ៥៥​រូប និង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ជិត ៦​ពាន់​នាក់។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ពេលនេះ​មាន​តំណាងរាស្ត្រ ១​រូប នៅ​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី និង​សមាជិក​ប្រឹក្សា​មួយ​ចំនួន បាន​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ធ្លាប់​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​រំលាយ​ចោល នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ឬ​បោះឆ្នោត​សភា ឆ្នាំ​២០១៨​។ ចំណែក​អ្នកវិភាគ​ស្ថាន​ការ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ​មែន​នោះ ប្រជាពលរដ្ឋ​ជាង ៣​លាន​នាក់ ដែល​គាំទ្រ​គណបក្ស​នេះ ទំនងជា​នឹង​ងើប​ប្រឆាំង​តវ៉ា ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ជួប​វិបត្តិ​ទាំង​ក្នុងស្រុក និង​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages