free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Wednesday, October 11, 2017

ដល់ដៃ​តុលាការ​ចាត់ការ​យ៉ាង​រួសរាន់​ហើយ ! តុលាការ​កំពូល​ទុកពេល​២០​ថ្ងៃ​ឲ្យ CNRP ដាក់​ឯកសារ​ត្រៀម​តប​នឹង​បណ្តឹង​រំលាយ​គណបក្ស



​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ លោកស្រី សែម សក្តិ​កូ​ឡា ចៅក្រម​ទទួលបញ្ជា​នៃ​តុលាការ​កំពូល​ដែលមាន​ឯកឧត្តម ឌិ​ត មុន្ទី សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ជា​ប្រធាន បានចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ តំណាង​សិទ្ធិ​ឲ្យ​ក្រុ​មេធាវី​ចំនួន​៥​នាក់ មក​តុលាការ​កំពូល​ក្នុង​រយៈពេល​២០​ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​បានទទួល​ដីកា​បង្គាប់ ។​


​ដីកា​បង្គាប់​របស់​តុលាការ​កំពូល​ដែល​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ខណៈពេលដែល​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ និង​កំពុង​ជាប់ឃុំ​ខ្លួន​បណ្តោះ​អាស​ន្ត​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ នៅឡើយ ។​


​គួរ​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ក្រុម​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ក្រសួងមហាផ្ទៃ​បានដាក់​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​តុលាការ​កំពូល បង្កើតបានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១០​គ​.​ប ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ហើយក៏​ត្រូវបាន​តុលាការ​កំពូល​ចាត់ការ​យ៉ាង​រួសរាន់​មិន​បង្អង់​ដៃ ។

​ការប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ក្រសួងមហាផ្ទៃ​ទៅ​តុលាការ​កំពូល គឺ​កើតឡើង​បន្ទាប់ពី​មានការ​ចាប់ និង​ឃុំខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ដាក់ពន្ធនាគា​រទាំង​ជាប់​អភ័យឯកសិទ្ធិសភា នា​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស និង​បន្ទាប់ពី​មានការ​ដាក់ពាក្យ​បណ្តឹង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែលជា​គណបក្សនយោបាយ​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ក្រសួងមហាផ្ទៃ​រួចមក ៕​


No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages