free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 10, 2017

ចង់ដឹងទេថា ​សុខ ស្រីនាង និយាយ​អ្វីខ្លះ ក្នុង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន?

ភ្នំពេញ)៖ តារាចម្រៀងស្រីរាងតូចច្រឡឹង បានផ្លាស់ប្ដូរទ្រនំថ្មី មកជ្រកក្រោមដំបូលហង្សមាស គឺអ្នកមេម៉ាយ សុខ ស្រីនាង ត្រូវបានទស្សនិកជនសង្កេតឃើញថា ហាក់បីដូចជាមានភាពមមាញឹកខ្លាំង ជាមួយនឹងការងារ ដោយមានថត MV បទចម្រៀងជាហូរហែផងនោះ។ យ៉ាងណាមិញ ក្នុងថ្ងៃខួបកំណើតរបស់នាងនៅតែ មានមិត្តៗធ្វើឲ្យភ្ញាក់ផ្អើល បើទោះការងាររវល់យ៉ាងណាក៏ដោយ ខណៈប៉ុន្មានម៉ោងមុននេះ មានបានបង្ហោះរូបភាពកាន់នំខេកពីរសន្លឹក គឺពិតជាស្រស់ស្អាតខ្លាំងណាស់។
ជាមួយនឹងការបង្ហោះ រូបភាពពីរសន្លឹក អ្នកមេម៉ាយចាយរាង អ្នកនាង សុខ ស្រីនាង ក៏បានភ្ជាប់ជាមួយនឹងពាក្យពេចន៍មួយចំនួនថា «អ្វីដែលប៉ងប្រាថ្នា ក្នុងឆ្នាំនេះមិនមានអ្វីច្រើនទេ គឺមានតែសូមឲ្យបានសម្រេច ក៏ដូចជាជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ សូមព្រះអង្គប្រទានពរជ័យដល់កូនចៅ ជាចុងក្រោយ ចង់និយាយថា អរគុណខ្លាំងណាស់ សំរាប់ក្ដីស្រឡាញ់ដ៏ធំធេង»
គួរឲ្យដឹងថា តារាចម្រៀងសំនៀងផ្អែមស្រទន់ អ្នកនាង សុខ ស្រីនាង បច្ចុប្បន្ននេះ កំពុងតែពង្រីកនូវវិសាលភាពល្បីល្បាញ របស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីហក់ចូលទ្រនំហង្សមាស ខណៈដែលបទចម្រៀងថ្មីៗ បានចេញជាបន្ដបន្ទាប់ ព្រមទាំងមានដៃគូជាមួយនឹងតួល្បីៗដូចជា លោក ព្រាប សុវត្ថិ និងហ្សូណូ ទៀតផង៕
តារាចម្រៀងស្រី កញ្ញា សុខ ស្រីនាង
តារាចម្រៀងស្រី កញ្ញា សុខ ស្រីនាង
តារាចម្រៀងស្រី កញ្ញា សុខ ស្រីនាង
តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា សុខ ស្រីនាង
តារាចម្រៀងផលិតកម្មហង្សមាស កញ្ញា សុខ ស្រីនាង
ប្រភព : Khmertalking

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages