ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ម៉ោង ០៨:០០ (20-10-2017 08:00)
រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោក«Miss Global International 2017 » នឹងធ្វើប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ទីកន្លែងដែលបេក្ខនារីកំពូលសម្រស់មកពីប្រទេសជាង ៦០ នឹងចូលរួមប្រកួតប្រជែងដណ្តើមមកុដបវរកញ្ញាកំពូលសម្រស់មួយនេះ ។
សម្រាប់កម្ពុជាវិញ គឺបានជ្រើសរើសយកកញ្ញាយស ប៉ូលីណា (Paulina Yos) ជាតំណាងបេក្ខនារីកំពូលសម្រស់របស់កម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាពិភពលោក Miss Global International 2017 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
តើកញ្ញាយស ប៉ូលីណា ជានរណា ? យោងតាមគេហទំព័រផ្លូវការរបស់ Miss Global Organization កញ្ញា Paulina Yos អាយុ២៥ឆ្នាំជាជនជាតិខ្មែរ-អាមេរិកាំង ដែលមានទស្សនៈអំពីការផ្លាស់ប្តូរពិភពលោក ។ នាងមានចំណង់ចំណូលចិត្ត និងយកចិត្តទុកដាក់ខ្លាំងលើការផ្តល់អំណាយដល់ក្មេងស្រី និងស្ត្រី។ លើសពីនេះទៀត កញ្ញាត្រូវបានបំផុសគំនិត និងជំរុញទឹកចិត្ត ដោយអង្គការមិនរកប្រាក់ចំណេញរបស់គ្រួសារនាង ដែលបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការអប់រំ។ កញ្ញាចង់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ទីជម្រក និងការគាំទ្រដល់ស្ត្រីដែលបានទទួលរងនូវការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារនៅសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសកម្ពុជា ។ យើងមានមោទនភាពដែលបានធ្វើឱ្យនាងក្លាយជាតំណាងរបស់ប្រទេសកម្ពុជាក្នុងការប្រឡងបវរកញ្ញាទូទាំងពិភពលោក ។
យោងតាមគណនីហ្វេសប៊ុករបស់កញ្ញាយស ប៉ូលីណា បានឲ្យដឹងថាកញ្ញាគឺមានឈាមជ័រជា ខ្មែរ-អាមេរិក ។ កញ្ញាសព្វថ្ងៃរស់នៅក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
កញ្ញាបានសរសេរសារក្នុងហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំសប្បាយរីករាយនឹងប្រកាសថា ខ្ញុំនឹងប្រកួតប្រជែងក្នុងការប្រកួតបវរកញ្ញា Miss Global Competition តំណាងឱ្យប្រទេសកម្ពុជា!»។
កញ្ញាយស ប៉ូលីណា បានសរសេរថ្លែងអំណរគុណដល់មនុស្សមួយចំនួន រួមទាំងគ្រួសារនិងមិត្តភក្តិរបស់នាងសម្រាប់ឱកាសដ៏អស្ចារ្យ និងការគាំទ្រជាបន្តបន្ទាប់ ។ នាងបានបន្តថា៖ «ខ្ញុំពិតជាកោតសរសើរដល់មនុស្សគ្រប់គ្នាដែលជឿលើខ្ញុំ ។ ខ្ញុំប្រាកដជាធ្វើឲ្យអ្នកមានមោទនភាព» ។
សូមបញ្ជាក់ថា Miss Global 2016 បានទៅលើកញ្ញា Angela Bonilla មកពីសាធារណរដ្ឋអេក្វាទ័រ ដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសហ្វ៊ីលីពីន ហើយ ថ្មីៗនាងក៏បានមកទស្សកិច្ចនៅកម្ពុជាផងដែរ៕










Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/