free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 24, 2017

បក្ស​ប្រឆាំង​ត្រៀម​បញ្ជូន​បញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​ទៅ​គ.ជ.ប


មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (រូប​កណ្ដាល​កាន់​មេក្រូ) និង​មន្ត្រីបក្ស ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​ទីស្នាក់ការ​កណ្ដាល សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។

ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា នៅ​ក្នុង​អាណត្តិ​ទី៤ ឆ្នាំ២០១៨ ខាង​មុខ​នេះ កាន់​តែ​ខិត​ជិត​មក​ដល់ គឺនៅ​សល់​ប្រមាណ ជាង ២ខែ​ទៀត​ប៉ុណ្ណោះ។ មក​ដល់​ពេល​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទើប​ប្រកាស​ទទួល​ស្គាល់​សុពលភាព​ ជា​ផ្លូវការ​បាន​តែ​មួយ​គណបក្ស​ប៉ុណ្ណោះ គឺ​ពី​ខាង​បក្ស​កាន់​អំណាច។
គ.ជ.ប​បាន​ទទួល​ស្គាល់​រួច​ហើយ​នូវ​បញ្ជី​ឈ្មោះ​ចូលរួម​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត នៅ​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ចំណែក​គណបក្ស​ប្រឆាំង​វិញ ក៏​ប្រកាស​ដែរ​ថា ខ្លួន​នឹង​ដាក់​បញ្ជី​ឈ្មោះ​បេក្ខជន​ទៅ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង ក្នុង​រយៈពេល​យ៉ាង​យូរ​បី​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។
លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ថា នៅ​ពេល​នេះ ខាង​គណបក្ស​បាន​រៀបចំ​បញ្ជី​ឈ្មោះ និង​ឈ្មោះ​បេក្ខជន​រួច​ហើយ ដែល​នឹង​ត្រូវ​ឡើង​សង្វៀន​នយោបាយ សម្រាប់​តំណែង​ព្រឹទ្ធសភា ក្នុង​ពេល​ខាង​មុខ​នេះ។
លោក​បន្ត​ថា គណបក្ស​នឹង​ការ​បញ្ជូន​ឈ្មោះ​បេក្ខជន​ទៅ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក្នុង​ពេល​ឆាប់ៗ​នេះ។
លោក សុន ឆ័យ ដែល​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ ពី​ខាង​បក្ស​ប្រឆាំង យល់​ឃើញ​ថា វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ នឹង​មិន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ឡើយ។ ជាង​នេះ​ទៀត ខាង​គណបក្ស នៅ​តែ​មាន​សកម្មភាព​នយោបាយ ប្រចាំ​ថ្ងៃ​ជា​ធម្មតា។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវការ នៅ​ថ្ងៃ​​ទី២៤ តុលា ដោយ​ទទួល​ស្គាល់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​បញ្ជី​ដែល​ត្រឹមត្រូវ និង​បាន​ការ។
អង្គ​បោះឆ្នោត សម្រាប់​ការ​ចូលរួម​បោះឆ្នោត តាម​បែប​អសកល​នេះ គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស និង​សមាជិក​រដ្ឋសភា​ទាំង ១២៣រូប។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត យល់​ឃើញ​ថា គេ​អាច​ទស្សន៍ទាយ​ទុក​មុន​បាន​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​ជា​បក្ស​ដែល​ទទួល​បាន​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ច្រើន​ជាង​គេ ព្រោះ​ការ​បោះឆ្នោត​នេះ ផ្អែក​ទៅ​លើ​សមាជិក​សភា និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ណា​ដែល​ច្រើន​ជាង។ ប៉ុន្តែ​លទ្ធផល​នេះ គេ​នៅ​មិន​ទាន់​អាច​ស្មាន​ទុក​មុន​បាន​ថា សំឡេង​ពិត​ជា​នៅ​ស្ថិតស្ថេរ ឬ​ក៏​យ៉ាងណា​នោះ​ទេ។
លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) មាន​ប្រសាសន៍​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នេះ វា​ពុំ​មាន​អ្វី​ជា​បញ្ហា​ត្រូវ​ចោទ​ឡើយ។ លោក​បន្ត​ថា ព្រោះ​ការ​បោះឆ្នោត តាម​បែប​អ​សកល​នេះ គឺ​វា​ហាក់​មិន​មាន​អ្វី​ដែល​សម្ងាត់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។
នៅ​ថ្ងៃ​ទី១៥ ខែ មករា ឆ្នាំ២០១៨ គឺ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី ៤។ ការ​បោះឆ្នោត​នេះ ត្រូវ​បាន​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត យល់​ឃើញ​ថា បាន​ប្រព្រឹត្ត​ទៅ​ស្រប​ពេល​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ ជា​ពិសេស​សំឡេង​គណបក្ស​ប្រឆាំង ត្រូវ​រង​ការ​គំរាមកំហែង និង​បំភិតបំភ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Loading...

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages