free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 9, 2017

លោក​ ហ៊ុន សែន រិះគន់​អ្នក​វិភាគ​ថា​​ គ្មាន​សមត្ថភាព​ស្មើ​កូន​របស់​លោក



ស្ទឹងត្រែងៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយប្រហារ​ធ្ងន់ៗ​លើ​អ្នក​វិភាគ​ម្នាក់​​ដោយ​លោក​ចាត់ទុក​ថា​គ្មាន​សមត្ថភាព​ស្មើ​នឹង​កូនប្រុស​ទាំង​ ៣ ​របស់​លោក និង​ប្រាប់​​ឲ្យ​អ្នក​វិភាគ​សិក្សា​រដ្ឋធម្មនុញ្ញ​បន្ថែម​មុន​ពេល​វិភាគ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក ជា​អ្វី​ដែល​អ្នក​វិភាគ​ម្នាក់​ថា​មាន​គំនិត​ចង្អៀត​ចង្អល់​។
ថ្លែង​ក្នុង​ឱកាស​ចូលរួម​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​អ្នក​វិភាគ​ដែល​លោក​ថា​អ្នក​វិភាគ​នោះ​ហ៊ាន​ប្រដៅ​លោក​ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​វិភាគ​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ទៅ​សិក្សា​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​សិន​មុន​មក​ប្រដៅ​លោក​។
ការ​ថ្លែង​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ប្រតិកម្ម​របស់​លោក​ទៅ​នឹង​ការ​រិះគន់​ពី​សំណាក់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​លោក​ថា អ្នក​វិភាគ​ខ្លះ​ឲ្យ​លោក​ប្រជុំ​សភា​ជា​មុន​សិន​មុន​ធ្វើការ​ឆ្លើយតប​។
លោក​ថា​៖ «​ក្នុង​ករណី​គេ​ឈ្លានពាន​កុំ​ថា​ឡើយ​ដល់​ទៅ​ [​ប្រជុំ​សភា​] ​បើ​គេ​ឈ្លាន​ពាន​អត់​មាន​ត្រូវការ​ប្រជុំ​សភា​ផ្អាក​ការ​ប្រជុំ​សភា​ទាំងអស់​គ្មាន​ត្រូវការ​ប្រជុំ​សភា​ទេ​។​»
លោក​បន្ថែម​ថា​៖ «​វា​មិន​ដែល​ម៉ែ​អាណា​គ្រាន់​តែ​ទៅ​ប្រតិកម្ម​ជាមួយ​នឹង​បរទេស​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ ហើយ​ឲ្យ​ទៅ​សុំ​សភា​។ វា​មិន​ដែល​»​។
ដោយ​ប្រៀបធៀប​ពី​សមត្ថភាព​​កូន​ប្រុស​ទាំង​ ៣ ​របស់​លោក​គឺ​លោក​ ហ៊ុន ម៉ាណែត ដែល​មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​យោធា និង​មាន​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក​ ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ និង​ ហ៊ុន ម៉ានិត ជា​អគ្គនាយក​ចារកម្ម​ទៅ​នឹង​អ្នកវិភាគ លោក ហ៊ុន សែន ថ្លែង​ថា​ពួកគេ​គ្មាន​សមត្ថភាព​ស្មើ​នឹង​កូនប្រុស​លោក​ដែល​បាន​ទទួល​សញ្ញាបត្រ​ខាង​យោធា​ទេ​។
លោក​ថា​៖ ​«​អស់​លោក​សមត្ថភាព​ប៉ុន​លោក​មិន​បាន​ស្មើ​នឹង​កូន​របស់​ខ្ញុំ​ទេ​។ ​បណ្ឌិត​របស់​អស់​លោក​មិន​បាន​ស្មើ​កូន​របស់​ខ្ញុំ​ទេ ខ្ញុំ​សុំ​ប្រដៅ​។ អស់​លោក​ពូកែ​ហើយ តែ​លោក​មិន​មាន​បណ្ឌិត​ខាង​យោធា​ទេ​ខុស​គ្នា​កន្លែង​នេះ​…​។ កុំ​មក​លេង​ជាមួយ ហ៊ុន សែន ដែល​ជា​ឪពុក​នោះ​លេង​ត្រឹម​តែ​កូន​ខ្ញុំ​រើស​ទៅ​កូនប្រុស​ ៣ ​នាក់​រើស​មួយ​ណា​ក៏​បាន​ដែរ​ខ្លួន​លេង​តទល់​ទៅ​ជាមួយ​កូន​ប្រុស​របស់​ខ្ញុំ​»​។
លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​​ថា​អ្នក​វិភាគ​ទាំង​នោះ​ «​កំពុង​តែ​​ធ្វើ​ខុស​» ​ដោយ​បាន​បកស្រាយ​លើស​សិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។
លោក​ថ្លែង​បែប​ចំអក​ថា​៖ «​ឱ​! អ្នក​វិភាគ​ហើយ ហើយ​បណ្ឌិត​ទៀត​ខ្លួន​ឯង​ជា​អ្នក​វិភាគ ធ្វើ​ជា​អ្នក​ច្បាប់ ប៉ុន្តែ​ហ៊ាន​បកស្រាយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​សិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ​វិញ​។ ​អ៊ឹចឹង​ខ្លួនឯង​ជា​អ្វី​ទៅ​? កំពុង​តែ​ធ្វើ​ខុស ហើយ​ខ្លួន​ឯង​ចាត់​ទុក​ជា​អ្នក​ត្រឹមត្រូវ​។ ការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​គឺជា​សិទ្ធិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​មែន​ជា​សិទិ្ធ​អ្នក​វិភាគ​ទេ​»​។
ដោយ​ហាក់​ចាត់​ទុក​ថាមពល​លោក​នៅ​រឹងមាំ និង​ជ័យជម្នះ​​ក្នុង​ការ​បោះឆ្នោត លោក ហ៊ុន សែន បាន​អះអាង​ថា​លោក​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​សម្រាប់​​អាណត្តិ​ក្រោយៗ​ទៀត​ដោយ​គ្មាន​បញ្ហា​។
លោក​ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​​ឯង​ថា​យ៉ាង​តិច​ណាស់​ខ្ញុំ​រស់នៅ​​បាន​ ៣០ ​ឆ្នាំ​ទៀត​ដែរ​។ អ៊ីចឹង​ការ​បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី​ ១០ ​ឆ្នាំ​ទៀត​មិនមែន​ជា​បញ្ហា​លំបាក​សម្រាប់​ខ្ញុំ​ទេ​»​។
អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា​លោក​មិន​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សំដៅ​លើ​អ្នក​វិភាគ​រូប​ណា​នោះ​ទេ តែ​ថា​ការ​អត្ថាធិប្បាយ​គឺ​ «​សិទ្ធិ​បញ្ចេញមតិ​» ​របស់​អ្នក​វិភាគ​ម្នាក់ៗ​។
លោក​ថា​៖ «​គេ​ជា​អ្នក​ចេះ​ដឹង​អ្នក​ខ្វល់ខ្វាយ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បកស្រាយ​»​។
លោក​បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន ថា​មាន​គំនិត ​«​ចង្អៀត​ចង្អល់​» និង​មាន​អំនួត​លើ​កូនប្រុស​របស់​ខ្លួន ហើយ​ថា​រាល់​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ​រដ្ឋាភិបាល​គួរ​រាយការណ៍​ជូន​សភា​ជាតិ​ជា​មុន​។
លោក​បាន​ថ្លែង​បន្ត​ថា​៖ «​បើ​សិន​ជា​មាន​ព្រឹត្តិការណ៍​ធំៗ អ៊ីចឹង​គេ​ឲ្យ​ជម្រាប​សភា​ជាតិ​ឲ្យ​ដឹង​…​ការ​ជម្រាប​ទៅ​សភា​គឺ​ធ្វើ​តាមរយៈ​ការ​ជម្រាប​រាយការណ៍​»៕
រាយការណ៍​បន្ថែមៈ ​ម៉ិច ដារ៉ា

Contact author: បែន សុខហ៊ាន

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages