អ្នកតំណាងរាស្ត្រមណ្ឌលខែត្រកំពង់ចាម
មកពីគណបក្សសង្គ្រោះជាតិ
ដែលរងការចោទប្រកាន់ពីអតីតប្រធានគណបក្សសង្គ្រោះជាតិ ថា
មានបំណងធ្វើបក្សប្រហារ គឺលោក ម៉ៅ មុនីវណ្ណ អះអាងថា
លោកធ្វើនយោបាយដោយឈរខាងប្រជាពលរដ្ឋ និងមិនចង់បកស្រាយចំពោះការចោទប្រកាន់របស់
លោក សម រង្ស៊ី ទៅលើរូបលោកនោះទេ។
លោក
ម៉ៅ មុនីវណ្ណ យល់ថា ទង្វើរបស់លោក ទុកឲ្យប្រជាពលរដ្ឋជាអ្នកសម្រេច
ប៉ុន្ដែទោះយ៉ាងណា លោកមិនមានការអាក់អន់ចិត្តចំពោះលោក សម រង្ស៊ី នោះទេ
បើទោះជាចោទប្រកាន់លោក ត្រង់ៗក៏ដោយ។
លោក
ម៉ៅ មុនីវណ្ណ ដែលហាក់ព្យាយាមមិនចង់ឆ្លើយនឹងក្រុមអ្នកសារព័ត៌មាន
នៅក្រៅរបងតុលាការកំពូល នៅព្រឹកថ្ងៃទី៣១ តុលា អះអាងថា
ពាក្យចោទប្រកាន់លើរូបលោក វាហាក់កើតមានញឹកញាប់ហើយ ដូច្នេះលោកយល់ថា
មានតែពេលវេលាទេ ដែលអាចបញ្ជាក់ពីទង្វើរបស់លោក។
លោក
សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានថតជាវីដេអូឃ្លីប
បង្ហោះនៅក្នុងហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន របស់លោក
កាលពីថ្ងៃទី៣០ តុលា ថា
គណបក្សកាន់អំណាចមិនអាចរំលាយគណបក្សសង្គ្រោះជាតិបានទេ ទើបប្រើវិធីមួយទៀត
គឺទិញមន្ត្រីបក្សប្រឆាំងមួយចំនួននៅក្នុងជួរគណៈកម្មការនាយក។ លោក សម
រង្ស៊ី អះអាងថា លោក ម៉ៅ មុនីវណ្ណ
គឺជាជនបង្កប់របស់គណបក្សកាន់អំណាចក្នុងការរំលាយបក្សប្រឆាំង។
លោក
ម៉ៅ មុនីវណ្ណ ត្រូវបានគេមើលឃើញថា
ជាមន្ត្រីសកម្មក្នុងការចុះពង្រឹងគណបក្សមូលដ្ឋាននៅស្របពេលមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយចំនួនទៀត
និរទេសខ្លួនទៅក្រៅប្រទេស ដើម្បីសិទ្ធិសេរីភាព។ ផ្ទុយពីការលើកឡើងរបស់
លោក សម រង្ស៊ី ដែលថា គណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិ
ភាគច្រើននៅក្រៅប្រទេស សមាជិកជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀត គឺ លោក អ៊ូ
ច័ន្ទរ័ត្ន អះអាងថា មន្ត្រីគណៈកម្មការនាយករបស់បក្សប្រឆាំងភាគច្រើននៅក្នុងប្រទេសនៅឡើយ។
នៅមុនពេលគណបក្សសង្គ្រោះជាតិរួមគ្នារវាង
គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនោះ លោក ម៉ៅ មុនីវណ្ណ
បានចាកចេញពីគណបក្សសម រង្ស៊ី ចុះចូលជាមួយគណបក្សសិទ្ធិមនុស្ស។ កាលណោះ
លោកបានទម្លាក់ចោលស្លាកគណបក្សសម រង្ស៊ី
ជាច្រើននៅខេត្តកំពង់ចាមដែលជាមណ្ឌលបោះឆ្នោតរបស់លោក
និងបានលើកស្លាកគណបក្សសិទ្ធិមនុស្សជំនួសវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ
យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Loading...
No comments:
Post a Comment
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/