free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Monday, October 9, 2017

បក្ស​ប្រឆាំង​មិនទាន់​សម្រេច​ចិត្ត​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១២ តុលា

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Yang Chandara

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នៅ​ថ្ងៃ​ទី១២ តុលា ដែល​មាន​របៀបវារៈ មួយ​ចំនួន ដើម្បី​ពិភាក្សា។ ក៏ប៉ុន្តែ មក​ទល់​ពេល​នេះ ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិនទាន់​សម្រេច​ចិត្ត ថា នឹង​ចូល​ប្រជុំ​ឬ​យ៉ាងណា​នៅឡើយ ដោយសារតែ​មេ​បក្ស​របស់​ខ្លួន​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន និង​តំណាងរាស្ត្រ​មួយ​ចំនួន​ទៀត កំពុង​ជាប់ឃុំ និង​ភៀសខ្លួន​នោះ។
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រួប​នេះ ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៩ តុលា ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ តុលា ដើម្បី​សម្រេច​ថា នឹង​ចូលរួម​ប្រជុំ ឬ​មិន​ចូល នៅ​ខណៈ​មេ​បក្ស​របស់​ខ្លួន ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ យក​ទៅ​ឃុំខ្លួន​នោះ។
អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ចេញ​លិខិត​ជូនដំណឹង​ថា សភា​នឹង​បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ ដែល​នឹង​ពិភាក្សា​និង​អនុម័ត​លើ​របៀបវារៈ​ចំនួន​៥ រួមមាន ព្រះមហាក្សត្រ នរោត្តម សីហមុនី ជូន​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៥។ របាយការណ៍​ស្ដីពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥ និង​របៀបវារៈ​មួយ​ចំនួន​ទៀត។
អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​សព្វ​ថ្ងៃនេះ គឺ​ធ្វើ​ឲ្យ​គណបក្សប្រឆាំង​ពិបាក​នឹង​សម្រេចចិត្ត​ថា ត្រូវ​ចូលរួម ឬ​មិន​ចូលរួម​ប្រជុំ​សភា ពី​ព្រោះ​ថា មេ​បក្ស​របស់​ខ្លួន​ត្រូវ​បាន​គេ​ចាប់ខ្លួន ហើយ​កំពុង​ប្រឈម​នឹង​បក្ស​តូច​ពីរ​ទៀត​ប្ដឹង​រំលាយ​នោះ។ តែ​លោក​បញ្ជាក់​ថា បើសិនជា​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូល​ប្រជុំ​នោះ ក៏​ជា​ឱកាស​ល្អ​ដែរ ធ្វើ​សិទ្ធិ​របស់​ខ្លួន​សួរនាំ​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ឬ​ការ​ចាប់​ខ្លួន​មេ​បក្ស​របស់​ខ្លួន​ជាដើម។
សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៩ តុលា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​គណ​បក្ស​ប្រឆាំង​នេះ ពី​ព្រោះ​ថា គណបក្ស​នេះ ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តាម បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ មាន​អ្នកគាំទ្រ​ជាង​៤០% ដែរ។
សហភាព​អឺរ៉ុប​នៅតែ​ព្រួយបារម្ភ​ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​ដែរ ចំពោះ​ការ​វិវឌ្ឍ​នយោបាយ នា​ពេល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ពិសេស​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​អាជ្ញាធរ​កម្ពុជា​ចាត់ចែង ដើម្បី​ស្វែងរក​ការ​រំលាយ​គណបក្សប្រឆាំង ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។
នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សភាព​អឺរ៉ុប កាល​ពី​ខែ​កញ្ញា អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​គោរព​សិទ្ធិ​ជំនុំជម្រះ ដោយ​ស្មើភាព​ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​ចំពោះ​អង្គការ​ទាំងឡាយ​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ហើយ​ដោយ​យោង​ទៅ​លើ​អភ័យឯកសិទ្ធិសភា អាជ្ញាធរ​ត្រូវ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។
សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា ដំណើរការ​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​បាន​នោះ គឺ​ចាំបាច់​ត្រូវ​តែ​មាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​បន្ត​បំពេញ​តួនាទី​ស្របតាម​ច្បាប់​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច ការ​គំរាមកំហែង និង​គ្មាន​ការ​រឹត​បន្តឹង​តាមតែ​អំពើ​ចិត្ត​នោះ​ទេ។ ហើយ​សហភាព​អឺរ៉ុប​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ជួយ​កម្ពុជា​ក្នុង​បញ្ហា​នេះ។
នៅមុន​ពេល គណបក្ស​តូចៗ​ពីរ​ដាក់ពាក្យ​ប្ដឹង​រំលាយ​គណបក្សប្រឆាំង​កាល​ពី​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​កាលពី​ថ្ងៃ​ទី១១ កញ្ញា​ថា គ្មាន​ពេលវេលា​ទុក​ឲ្យ​បក្ស​ប្រឆាំង​ដំណើរការ​ទៀត​ទេ បើ​នៅតែ​បន្ត​ការពារ​លោក កឹម សុខា ដែល​លោក​ចោទ​ថា ក្បត់ជាតិ។
ចំណែក​អង្គការ​ធំៗ​ពីរ គឺ​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូបល វីនេស (Global Witness) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កំពុង​រួមគ្នា​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន និង ស្នើ​ឲ្យ​ពិភពលោក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​កាច់​ផ្ដាច់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ផ្សេង ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង។
ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នកឃ្លាំមើល​ការបោះឆ្នោត​លើក​ឡើង​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មិន​ត្រូវ​ចូល​ប្រជុំ​សភា​ឡើយ ពី​ព្រោះ​ថា បើ​សិន​សមាជិកសភា​បក្ស​ប្រឆាំង​ចូល​ប្រជុំ​សភា ប្រៀប​ដូច​ជា​ទៅ​បំពេញ​ភាព​ស្របច្បាប់ ដល់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​សហគមន៍​អន្តរជាតិ​កំពុងតែ​ថ្កោលទោស។
ម្យ៉ាងវិញទៀត គណបក្សប្រឆាំង​ត្រូវ​ហ៊ាន​ប្រឈម​និង​ការ​ដាក់​ពិន័យ​របស់​រដ្ឋសភា ដូចជា​ការ​កាត់​ប្រាក់ខែ​ជាដើម បើសិនជា​តំណាងរាស្ត្រ​បច្ចុប្បន្ន មិន​ព្រម​បញ្ឈប់​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages