free dailay news,wesbite seo training,blogger seo tool,game review,lastest mobile review,trust site for online jobs,earn 1000$ per month from youtbe and google ads,cambodia traveling,free wacth action movies

test

Breaking

Post Top Ad

Your Ad Spot

Tuesday, October 3, 2017

ដល់​ម៉ោង​ចាត់ការ ! គណបក្សនយោបាយ​ចំនួន​២២ ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី
















នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះហត្ថលេខា​នៅលើ​សេចក្តីសម្រេច​ចំនួន​៣​ផ្សេងៗ​គ្នា ដោយ​សម្រេច​លុបឈ្មោះ​គណបក្សនយោបាយ​ចំនួន​២២​គណបក្ស ដែល​បាន​ចុះបញ្ជី​បង្កើត​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​មាត្រា​១៩​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ។
​គណបក្សនយោបាយ​ទាំង​២២​គណបក្ស​ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​នោះ រួមមាន ៖

I-​លុបឈ្មោះ​ដោយ​សេចក្តីសម្រេច​លេខ​៤៦៤៤​សសរ ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ ៖ គឺ​គណបក្ស​ឥន្ទ្រ​ប៉ាត់​បូរី សរសេរ​ជា​អក្សរ​កាត់​ថា​«​ឥ​.​ប​.​ប​» ។



II-​លុបឈ្មោះ​ដោយ​សេចក្តីសម្រេច​លេខ​៤៦៤៥​សសរ ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ ៖ គឺ​គណបក្ស​គ្រួសារ​ខ្មែរ សរសេរ​ជា​អក្សរ​កាត់​ថា «​គ​.​គ​.​ខ​» ។​

III-​លុបឈ្មោះ​ដោយ​សេចក្តីសម្រេច​លេខ​៤៦៤៦​សសរ ចុះ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ ៖ ១-​គណបក្ស​ខ្មែរ​ឯករាជ្យ​, ២​គណបក្ស​ខ្មែរ​អព្យាក្រឹត​, ៣-​គណបក្ស​ជាតិខ្មែរ​, ៤-​គណបក្ស​ប្រជាធិបតេយ្យ​, ៥-​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធសាសនា​, ៦-​គណបក្ស​សេរីភាព​, ៧-​គណបក្ស​សន្តិភាព​ប្រជាធិបតេយ្យ​, ៨-​គណបក្ស​អភិវឌ្ឍន៍​, ៩-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ខ្មែរ​, ១០-​គណបក្ស​ជំនាន់​ថ្មី​, ១១-​គណបក្ស​ព្រះ​សិរ​អារ្យ​មេត្រី​យ៍​ស្រី​ពោធិសត្វ​, ១២-​គណបក្ស​សាធារណរដ្ឋ​ខ្មែរ​, ១៣-​គណបក្ស​សេរី​ប្រជាធិបតេយ្យ​, ១៤-​គណបក្ស​ខ្មែរ​សាមគ្គី​, ១៥-​គណបក្ស​កម្ពុជា​សេរីភាព​, ១៦-​គណបក្ស​ខ្មែរ​ដើម្បី​ខ្មែរ​, ១៧-​គណបក្ស​សម្លេង​ជាតិខ្មែរ​,១៨-​គណបក្ស​កម្លាំង​ស្មារតី​កុលបុត្រ​ខ្មែរ​, ១៩-​គណបក្ស​អភិវឌ្ឍន៍​ភូមិ​ឃុំ និង​២០-​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិ ។​



​គួរ​រំលឹក​ជូន​ថា មាន​គណបក្សនយោបាយ​ចំនួន​៩​គណបក្ស​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ត្រូវបាន​ក្រសួងមហាផ្ទៃ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​តាម​លិខិត​លេខ​១៩៤៥​សសរ ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧​ស្នើសុំ​រំលាយចោល ព្រោះតែ​គណបក្សនយោបាយ​ទាំងនោះ​មិនបាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​បំពេញបែបបទ​ផ្ញើមក​ក្រសួងមហាផ្ទៃ​ស្របតាម​បទ​ប្បញ្ញត្តិ​មាត្រា​២៦​ថ្មី និង​មាត្រា​៤៨​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ពី​គណបក្សនយោបាយ ដែល​រួមមាន ៖ ១-​គណបក្ស​ប្រជា​ជាតិខ្មែរ​, ២-​គណបក្ស​ពលរដ្ឋ​ខ្មែរ​, ៣-​គណបក្ស​សង្គម​ខ្មែរ​និយម​, ៤-​គណបក្ស​សង្គម​ថ្មី​, ៥-​គណបក្ស​ខ្មែរ​ជាតិនិយម​, ៦-​គណបក្ស​នាងនាគ​នារី​ខ្មែរ (​ជាប់​បណ្តឹង​នៅ​តុលាការ​) ៧-​គណបក្ស​ពន្លឺសេរីភាព​លោក ថាច់ រ៉េ​ង (​ជាប់​បណ្តឹង​នៅ​តុលាការ​) ៨-​គណបក្ស​ស្ត្រី​សង្គ្រោះ​ជាតិ (​ជាប់​បណ្តឹង​នៅ​តុលាការ​) និង​៩-​គណបក្ស​សេរី​បង្រួបបង្រួម​ជាតិ (​ជាប់​បណ្តឹង​នៅ​តុលាការ​) ។​

​សូមបញ្ជាក់​ជូន​ដែរ​ថា ដោយ​យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់បាន​ប្រកាស​តាម​លិខិត​លេខ​០២៩​គ​.​ជ​.​ប​/​អគ្គ​/​ប្រ​.​ក​.​ព ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ​២០១៧​មាន​គណបក្សនយោបាយ​ចុះបញ្ជី​ចំនួន​៤៥​គណបក្ស ក្នុងនោះ​មាន​១២​គណបក្ស​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ ៕​

No comments:

Post a Comment

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
រក្សាសិទ្ធគ្រាប់យ៉ាងដោយ CNRP Media Team
http://www.freedomnews.club/

Post Top Ad

Your Ad Spot

Pages